“Hello គ្រូពេទ្យ’ បានបង្ហាញជូនម្ដងរួចមកហើយ ពីការហាត់ប្រាណពង្រឹងសាច់ដុំត្រគាក ក្នុងអត្ថបទ “តិចនិកហាត់ប្រាណសម្រាប់ស្រីៗពពោះត្រីមាសដំបូង’ ។ ដូចប្រាប់អ៊ីចឹង ហាត់ Kegel អាចហាត់ពេលណាក៏បាន កន្លែងណាក៏បាន ព្រោះជាកាយវិការប្រឹងខ្ជឹបសាច់ដុំអាងត្រគាកខាងក្រោម ខ្ជឹបប្រមាណ ២-៣ នាទី ចាំប្រលែងវិញ ចាប់ផ្ដើមធ្វើដំបូង ធ្វើបែបនេះដដែលៗឲ្យបាន ១០ដង ហើយចាំបង្កើនចំនួនតាមអាចធ្វើបាន។ វិធីហាត់ Kegel ជាវិធីហាត់ប្រាណមួយប្រភេទ ជួយពង្រឹងសាច់ដុំអាងត្រគាក ជាកន្លែងទ្រទ្រង់ស្បូន ប្លោកនោម និងពោះវៀន។
៥- ដើរ
ដើរ ជាវិធីហាត់ប្រាណឲស្រួលជាងគេ ជាពិសេសនៅពេលម៉ាក់ៗ មិនអាចហាត់ប្រាណរបៀបផ្សេងៗបាន។ ការដើរ ជួយឲ្យស្រីៗពពោះរក្សាទម្ងន់បានល្អ។ ស្រីៗគ្នាយើង មិនចាំបាច់មានអីច្រើនទេ ឲ្យតែមានស្បែកជើងមួយគូ ងាយស្រួលដើរទៅ បានហើយ ដើរជិតៗផ្ទះក៏បាន តាមសួនច្បារក៏បាន ចង់ដើរយឺតៗ ឬលឿនក៏បាន ទៅតាមស្ថានភាពសុខភាពយើង និងគភ៌ក្នុងផ្ទៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕