backup og meta

ធ្វើម៉េចកុំឲ្យខ្វះគ្រាប់ឈាមក្រហមពេលពពោះ បើខ្វះគ្រោះថ្នាក់ម៉េចខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 17, 2019

    ធ្វើម៉េចកុំឲ្យខ្វះគ្រាប់ឈាមក្រហមពេលពពោះ បើខ្វះគ្រោះថ្នាក់ម៉េចខ្លះ?

    ពេល​ពពោះ រាងកាយ​របស់​មនុស្ស​ស្រី​ប្រឈម​ខ្ពស់​នឹងការ​ខ្វះ​គ្រាប់​ឈាម​ក្រហម ដោយសារ​តែ​ខ្វះ​ជាតិ​ដែក។  ហេតុអ្វី​ពេល​ពពោះ ស្រីៗ​មាន​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម?  ខ្វះ​គ្រាប់​ឈាម​ក្រហម​ប៉ះពាល់​អីខ្លះ? ធ្វើ​ម៉េច​កុំ​ឲ្យ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ពេល​ពពោះ?

    កង្វះ​គ្រាប់​ឈាម​ក្រហម​អំឡុង​ពពោះ បណ្តាល​មក​ពី​កង្វះ​ជាតិ​ដែក ដែល​រាងកាយ​របស់​មនុស្ស​ស្រី​យើង​ប្រើ​ជាតិ​ដែក​ដើម្បី​ផលិត​អេម៉ូក្លូប៊ីន (​ប្រូតេអ៊ីន​នៅ​ក្នុង​កោសិកា​ឈាម)។ អេម៉ូក្លូប៊ីន​មាន​តួនាទី​ដឹកជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ជាលិកា​​ និង​កោសិកា​នានា​ពេញ​សារពាង្គកាយ​យើង។ នេះ​បើ​តាមការ​ពន្យល់​របស់​លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ។

    លោក​វេជ្ជបណ្ឌិ​តថា ពេល​មាន​ផ្ទៃពោះ ​ស្រីៗ​ត្រូវការ​ជាតិដែក​ទ្វេដង ដើម្បី​ជួយ​ដល់​ទារក​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម។ កង្វះ​ជាតិ​ដែក​ពេល​ពពោះ​ធ្វើ​ឲ្យ​ម៉ាក់ៗ​ទៅ​ជា​ស្លេក​ស្លាំង ឯ​សុខភាព​ម្តាយ និង​កូន​ក្នុង​ពោះ​ក៏​ចុះ​ខ្សោយ។

    ១- ខ្វះ​គ្រាប់​ឈាម​ក្រហម​ប៉ះពាល់​អីខ្លះ?

    ស្រីៗ​ដែល​មាន​កូន​ច្រើន​ហើយ​ញឹក ស្រីៗ​ដែល​ជួប​អាការៈ​ចាញ់​កូន​ធ្ងន់ធ្ងរ ស្រីៗ​ដែល​មាន​កូនភ្លោះ ស្រីៗ​ដែល​មាន​ប្រវត្តិ​ហូរឈាម​រដូវ​ច្រើន​មុន​ពេល​មាន​ផ្ទៃពោះ និង​ស្រីៗ​ដែល​ញ៉ាំ​ជាតិ​ដែក​មិន​គ្រប់​គ្រាន់ សុទ្ធ​តែ​ប្រឈម​នឹង​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ពេល​ពពោះ។ ខ្វះ​គ្រប់​ឈាម​ក្រហម ធ្វើឲ្យ​ម៉ាក់ៗ​​វិលមុខ ហត់ អស់​កម្លាំង ខ្សោយ ស្លេកស្លាំង​​ខុស​ធម្មតា សុខភាព​ចុះ​ខ្សោយ ឯ​កូន​វិញ​ក៏​រង​ផលប៉ះពាល់​ដែរ អាច​ឲ្យ​កូន​កើត​មកមិន​គ្រប់​គីឡូ កើត​មិន​គ្រប់​ខែ ឬ​កូន​កើត​មក​មិន​ឆ្លាត។

    អត្ថបទពាក់ព័ន្ធ៖ 

    ពពោះ

    ២-  ធ្វើ​ដូចម្តេច​កុំ​ឲ្យ​ខ្វះ​គ្រាប់​ឈាម​ក្រហម?

    ដើម្បី​បង្ការ​កុំ​ឲ្យខ្វះ​គ្រាប់ឈាម​ក្រហម​ពេល​ពពោះ  ក្រសួង​សុខាភិបាល​បាន​តម្រូវ​ឲ្យ​ស្រីៗ​លេប​ថ្នាំ​ជាតិដែក​ចំនួន ៩០ គ្រាប់ ចាប់​តាំង​ពី​ដឹង​ថា​មាន​ផ្ទៃពោះ​ដំបូង និង ៤២ គ្រាប់ ​ក្រោយ​ពេល​សម្រាល ដែល​ថ្នាំនេះ​ផ្តល់​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ​រដ្ឋ។

    ក្រៅ​ពី​ញ៉ាំ​ថ្នាំ​ជាតិ​ដែក ស្រីៗ​មានផ្ទៃពោះ​ក៏​អាច​បន្ថែម​ជាតិ​ដែក​នៅ​ក្នុងរបប​អាហារ​ប្រចាំ​ថ្ងៃ​បាន​ផង​ដែរ ​ដូចជា ពពួក​សាច់​ក្រហម​គ្មាន​ខ្លាញ់ សាច់មាន់ ត្រី គ្រប់​ធញ្ញជាតិ សណ្តែក និងបន្លែបៃតង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 17, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម