ចំណង់ឃ្លានអាហារ អាចនឹងមិនផ្ដល់ឲ្យគ្នាយើងមានសុខភាពល្អអំឡុងពេលពពោះឡើយ ជាពិសេស ព្រោះការញ៉ាំអាហារមិនល្អ អាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ហេតុនេះ គួរព្យាយាមទប់ចំណង់ឃ្លានអាហារនេះ បើទោះជាវាមិនមែនជារឿងងាយធ្វើក៏ដោយ។
ល្អបំផុត បើគ្នាយើងញ៉ាំអាហារកំពុងឃ្លានខ្លាំងនោះ ត្រូវញ៉ាំក្នុងបរិមាណមធ្យម អាចញ៉ាំអ្វីយើងចង់ញ៉ាំប្រភេទអីក៏បាន ទោះបីជាសូកូឡា នំដំឡូង ឬការ៉េម ប៉ុន្តែមិនត្រូវញ៉ាំច្រើនហួសកម្រិតឡើយ ព្រោះបើញ៉ាំច្រើន នឹងធ្វើឲ្យយើងញៀនញ៉ាំអាហារទាំងនោះរយៈពេលវែង។
ត្រូវរក្សាតុល្យភាពរបបអាហារផ្ដល់សុខភាពល្អ ញ៉ាំអាហារពេលព្រឹកមានសុខភាពល្អ បន្ទាប់មកអាច ញ៉ាំអាហារដែលចង់ញ៉ាំបន្តិចបន្តួចបាន។ បើឃ្លានបង្អែម ត្រូវប្រាកដថា យើងបានសម្អាតធ្មេញ និងអញ្ចាញបានស្អាតបន្ទាប់ពីញ៉ាំអាហារទាំងនោះ។ ទោះយ៉ាងនេះក្ដី ចំណង់ឃ្លានអាហាររបស់ស្រីៗគ្នាយើងអំឡុងពេលពពោះ នឹងបាត់ទៅវិញយ៉ាងឆាប់រហ័ស នៅពេលអាចដឹងថា រាងកាយយើងចង់បានអ្វីឲ្យពិតប្រាកដ។
ទោះជាបែបនេះក្ដី ស្រីៗមានផ្ទៃពោះ ដែលចង់ញ៉ាំវត្ថុដែលមិនសមជាអាហារ (Pica) គឺមិនល្អទាល់តែសោះ។ បើគ្នាយើងចង់ញ៉ាំវត្ថុចម្លែកៗបែបនេះ គួរទៅជួបពេទ្យភ្លាម ព្រោះវត្ថុចម្លែកទាំងនោះអាចធ្វើឲ្យយើងពុល និងសម្លាប់ទារកក្នុងផ្ទៃបាន។