backup og meta

ទារកមានបញ្ហាបេះដូងពីកំណើត អាចមើលដឹងតាមរយៈអេកូអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 01, 2019

    ទារកមានបញ្ហាបេះដូងពីកំណើត អាចមើលដឹងតាមរយៈអេកូអត់?

    នេះ​ជា​ចម្ងល់​មួយ​ដែល​ម៉ាក់ប៉ា​ទាំង​អស់​ចង់​ដឹង ព្រោះ​បញ្ហា​បេះដូង​ពី​កំណើត​របស់​ទារក​ពិបាក​ព្យាបាល​ណាស់។ ទោះ​ជា​បច្ចេកវិទ្យា​ពេទ្យ​ទំនើប ក៏​ការ​អេកូ​នៅ​ប្រទេស​មួយ​ចំនួន មិន​អាច​មើល​ដឹង​ថា​ទារក​ក្នុង​ផ្ទៃ​នោះ​មាន​បញ្ហា​បេះដូង ឬ​ក៏​អត់​ទេ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។

    សាស្ត្រាចារ្យ​រូប​នេះ​បាន​បន្ត​ទៀត​ថា នៅ​តាម​ប្រទេស​ជឿនលឿន​សម្រាប់​ជំងឺ​បេះដូង​ពី​កំណើត​មួយ​ចំនួន​ធំ​អាច​មើល​ស្រាវជ្រាវ​ឃើញ​ពេល​ស្រ្តី​មាន​ផ្ទៃពោះ​ពី​គ្រូពេទ្យ​ឯកទេស​អេកូ​អង់តេណាតាល់ ដែល​ជា​ការ​ស្រាវជ្រាវ​រក​ជំងឺ​បេះដូង​មុន​ពេល​ទារក​កើត៖ “ពេល​មាន​ផ្ទៃពោះ​គេ​មើល​អេកូ​ទៅ​លើ​ម្ដាយ គេ​អាច​មើល​ដឹង​ថា​កូន​មាន​ជំងឺ​បេះដូង​ឬ​ក៏​អត់ បើ​មាន​ធ្ងន់ ឬ​ស្រាល”

    បញ្ហាបេះដូងទារកHello_គ្រូពេទ្យ

    លោក​វេជ្ជបណ្ឌិត សុខ ជួរ បន្ថែម​ទៀត​ថា ប្រសិនបើ​ទារក​នោះ​ត្រូវ​បាន​រក​ឃើញ​ថា ទារកមានជំងឺបេះដូងមិន​សូវ​​ធ្ងន់ធ្ងរ​ទេ គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​បន្ត​ទុក​កូន​រហូត​កើត ទើបបាន​បន្ត​ព្យាបាល។ ផ្ទុយ​ទៅវិញ​ប្រសិនបើ​ពិនិត្យ​អេកូ​ទៅ​រក​ឃើញ​ថា ទារក​ដែល​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​បាន គ្រូពេទ្យ​នឹង​សំណូមពរ​ឲ្យ​គ្រួសារ​បញ្ឈប់​គភ៌​តែ​ម្ដង។

    ជា​ទូទៅ​ប្រទេស​ជឿនលឿន គេ​អាច​ធ្វើ​រោគវិនិច្ឆ័យ​មុន​ទារក​កើត ប៉ុន្តែ​សម្រាប់​ប្រទេស​ដទៃ​ទៀត ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ពេល​ទារក​កើត​មក​ហើយ។ សម្រាប់​ការ​ធ្វើ​រោគវិនិច្ឆ័យ​រក​ជំងឺ​បេះដូង​ទារក​នេះ​ឯង នៅ​មន្ទីរពេទ្យ​កាល់ម៉ែត មាន​សេវាពិនិត្យរក (Screening) ដែល​អាច​មើល​ដឹង​ថា​ទារក​ក្រោយ​កើត​មាន​ជំងឺក្រពេញ​ទីរ៉ូអ៊ីត​ទេ មាន​បញ្ហា​អ័រម៉ូន ជំងឺ​ថ្លើម ជាពិសេស​ជំងឺ​បេះដូង​តែម្ដង។

    អត្ថបទពាក់ព័ន្ធសញ្ញាគួរឲ្យបារម្ភ នៃអាការៈគាំងបេះដូង និងវិធីសង្គ្រោះបឋម

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម