backup og meta

ពពោះប៉ុន្មានខែទើបដឹងភេទទារក ចុះពេលណាកូនចេះកម្រើក?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    ពពោះប៉ុន្មានខែទើបដឹងភេទទារក ចុះពេលណាកូនចេះកម្រើក?

    ពពោះ​ប៉ុន្មាន​ខែ​ទើប​ដឹង​ភេទ​ទារក​ថា ប្រុស ឬស្រី ចុះ​ពេល​ណា​កូន​ចេះ​កម្រើក? ចម្ងល់​នេះ​ម៉ាក់ៗ​ថ្មីថ្មោង​ប្រាកដ​ជា​ចង់​ដឹង ដើម្បី​ឲ្យ​អស់​ចិត្ត និង​ងាយ​តាម​ដាន​ការ​វិវត្តន៍​របស់​កូន។

    ថ្ងៃនេះ Hello គ្រូពេទ្យ នឹង​រៀបរាប់​លម្អិត​ពី​ពេល​វេលា ដែល​ម៉ាក់ប៉ា​អាច​ដឹង​ភេទ​របស់​កូន និង​ការ​កម្រើក​លើក​ដំបូង។​

    ១- ពេល​ណា​ដឹង​ភេទ​ទារក

    កាល​ពី​សម័យ​មុន​ បច្ចេកវិទ្យា​មិន​សូវ​ទំនើប យើង​ពិបាក​ដឹង​ភេទ​ទារក​ណាស់ ដឹង​តាម​រយៈ​ការ​ចំណាំ​តៗ​គ្នា​ពី​ឥរិយាបថ​ស្រីៗ​ពេល​មាន​ផ្ទៃពោះ ដូចជា​អាការៈ​ចាញ់កូន ទម្លាប់ ឬ​ចំណី​ចំណុក​ដែល​ម៉ាក់ៗ​ចូល​ចិត្ត​ជាដើម។ ការ​ចំណាំ​ទាំង​នេះ​មិន​ប្រាកដ​ថា ទាយ​ភេទកូន​ត្រូវ​​​នោះទេ។

    ប៉ុន្តែ​បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប មិន​ពិបាក​ដឹង​ភេទ​របស់​ទារក​ដូច​ពី​មុន​ឡើយ ស្រីៗ​មាន​ផ្ទៃពោះ​អាច​ដឹង​ពី​ភេទ​របស់​ទារក​បាន​ច្បាស់​ដល់​ទៅ​ ៩០% តាម​រយៈ​ការ​មើល​អេកូ​នៅ​ចុងត្រីមាសទី ១ ឬ​ដើម​​ត្រីមាសទី២

    អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះដឹងថា​ មើល​អេកូ​ សំខាន់​ខ្លាំង​ប៉ុនណា​អត់?

    ២- ពេល​ណា​កូន​ចេះ​កម្រើក

    ពេល​ដឹង​ថា​មាន​កូន​ដំបូង ម៉ាក់ៗ​រំភើប​ម្ដង ដល់​ពេល​កូន​ចេះ​កម្រើក​ដំបូង​ម៉ាក់​រំភើប​ម្តង​ទៀត។ ចំពោះ​ស្រីៗ​ដែល​មាន​ធ្លាប់​មាន​កូន​ពី​មុន​មក ទារក​ក្នុង​ផ្ទៃ​អាច​មាន​ចលនា ឬ​កម្រើក​នៅ​ក្នុង​អំឡុង​សប្តាហ៍​ទី ១៥-១៨។ ចំណែក​ម៉ាក់ៗ​ដែល​ទើប​មាន​កូន​ថ្មីថ្មោង​វិញ​អាច​មាន​រយៈពេល​យូរ​ជាង​នេះ​បន្តិច គឺ​កូន​អាច​កម្រើក​នៅ​សប្តាហ៍ទី ១៨-២០

    ដំ​បូង​ជា​ការ​ធាក់​តិចៗ​ ដែល​អាច​​ឲ្យច្រឡំ​ថា​ជា​ការ​កូរ​ពោះ តែ​ក្រោយ​មក​​ម៉ាក់ៗ​នឹង​ដឹង​ថា អាអូន​ធាក់​ម្តង​ហើយ​ម្តង​ទៀត។ ការ​កម្រើក​របស់​កូន បង្ហាញ​អាអូន​ផ្ដើម​ចេះ​រើ ​ប្រែ​ខ្លួន រមួល​ខ្លួន និង​ធាក់​បាន ដែល​ចលនា​ទាំង​នេះ​ពី​ដំបូង​មាន​តិចៗ តែ​នៅ​ពេល​អាយុ​គភ៌​កាន់​តែ​ច្រើន ចលនា​រើ ឬ​ធាក់​កាន់​តែ​ច្រើន ខ្លាំង និង​ញឹកញាប់​ជាង​មុន​ដែរ​។

    អត្ថបទពាក់ព័ន្ធ៖ សុខៗ​កូន​ក្នុង​ផ្ទៃ​ឈប់​កម្រើក ​​បារម្ភ​អត់ ហើយ​គួរធ្វើ​ម៉េច?

    ពពោះ អេកូ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម