backup og meta

កើតកញ្ជ្រឹលពេលពពោះ កូនកើតមកមានបញ្ហាធ្ងន់ធ្ងរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    កើតកញ្ជ្រឹលពេលពពោះ កូនកើតមកមានបញ្ហាធ្ងន់ធ្ងរ

    កញ្ជ្រឹល​ជា​ជំងឺ​ឆ្លង បង្ក​ឡើង​ដោយ​វីរុស Rubeola ដែល​ជា​វីរុស​រស់​នៅ​តាម​ភ្នាស​សើម​របស់ចម្រុះ បំពង់ក ភាគ​ច្រើន​កើត​លើ​ក្មេងៗ​ខ្វះ​អាហារូបត្ថម្ភ ក្មេង​ខ្វះ​វីតាមីន A ក្មេង​ដែល​មិន​បាន​ចាក់​ប៉ាក់​សាំង​ការពារ។ ត្បិត​​តែ​​ជំងឺ​នេះ​ឧស្សហ៍​កើត​លើ​ក្មេងៗ តែ​ក៏​អាច​កើត​លើ​មនុស្ស​ចាស់​ដែរ ហើយ​បើ​ស្ត្រី​​មាន​​ផ្ទៃពោះ​កើត​កញ្ជ្រឹល នោះ​កូន​កើត​មកមាន​បញ្ហា​ធ្ងន់ធ្ងរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    ១- រោគ​សញ្ញា​ជំងឺ​កញ្ជ្រឹល

    – ក្តៅ​ខ្លួន​ខ្លាំង

    – អស់កម្លាំង

    – មិន​ឃ្លាន​អាហារ

    – ក្អក

    – រាករូស

    – ហៀរសំបោរ ហៀរ​ទឹក​ភ្នែក

    – ភ្នែក​ឡើង​ក្រហម

    – ឈឺ​សាច់​ដុំ

    – ចេញ​ស្នាម​ក្រហម​ក្នុង​មាត់ និង​លើ​ស្បែក។

    ២- ផល​ប៉ះពាល់​នៃ​ការ​កើត​ជំងឺ​កញ្ជ្រឹល​អំឡុងពពោះ

    – រលូតកូន

    – កូន​កើត​មិន​គ្រប់​ខែ

    – កូន​លូតលាស់​យឺត

    – កូនពិការបញ្ញា

    – ថ្លង់

    – រលាកសួត

    – រលាកខួរក្បាល។

    អត្ថបទពាក់ព័ន្ធ៖ មិន​ចង់​គ្រោះថ្នាក់​ដល់​កូន ម៉ាក់ៗ​ចៀស​ពី​ជំងឺ ៣ មុខនេះ​ឲ្យបាន​អំឡុង​ពពោះ

    ៣- វិធីបង្ការ​ជំងឺ​កញ្ជ្រឹល

    ការ​ចាក់​វ៉ាក់សាំង​ការពារ​មាន​ប្រសិទ្ធភាព​បំផុត តែ​បើ​ពុំ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ទេ យើង​មិន​ត្រូវ​ទៅ​ក្បែ​អ្នក​ជំងឺ​កញ្ជ្រឹល​ឡើយ វីរុស​កញ្ជ្រឹល​អាច​រស់​នៅ​ក្នុង​ខ្យល់​ច្រើន​ម៉ោង និង​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​ការ​កណ្តាស់ ក្អក និង​ប៉ះពាល់​អ្នក​ជំងឺ។

    ស្រ្ដី​ដែល​ត្រៀម​យក​កូន​ទាំង​អស់​គួរ​ចៀស​វាង​កុំ​ឲ្យ​កើត​កញ្ជ្រឹល ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​មុន​ពេល​មាន​មានផ្ទៃពោះ យ៉ាងហោចណាស់ ១ ខែ មុនពេលមានផ្ទៃពោះ។ តែ​ក្នុង​ករណី​ម្តាយ​សង្ស័យ​ថា​កើត​មាន​ជំងឺ​កញ្ជ្រឹល ប្រញាប់​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម