នេះជារឿងចាំបាច់មួយសម្រាប់ម៉ាក់ៗដែលធ្លាប់សម្រាលកូនទី១ដោយវះកាត់ចង់ដឹង ព្រោះខ្លាចកូនទី២ មិនអាចសម្រាលតាមធម្មជាតិបាន។ ដើម្បីជម្រះមន្ទិលសង្ស័យនេះ លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ពេលមានកូនទី២ ពិតជាអាចសម្រាលតាមផ្លូវក្រោមបាន។