backup og meta

សម្រាលដោយវះកាត់បាត់បង់ឈាមច្រើនជាងសម្រាលធម្មជាតិ ព្រោះតែបែបនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 14, 2020

    សម្រាលដោយវះកាត់បាត់បង់ឈាមច្រើនជាងសម្រាលធម្មជាតិ ព្រោះតែបែបនេះ

    មាន​ម៉ាក់​ៗ​មួយ​ចំនួន​តែង​មាន​ចម្ងល់​ថា តើ​រវាង​ការ​សម្រាល​កូនដោយ​ធម្មជាតិ និង​សម្រាល​ដោយ​វះកាត់​មួយ​ណា​ដែល​បណ្ដាល​ឲ្យ​យើង​ធ្លាក់​ឈាម​ច្រើន​ជាង​គេ? ដើម្បី​ឲ្យ​ច្បាស់​ពី​បញ្ហា​នេះ​ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត នឹង​​រៀបរាប់​ដូច​ខាង​ក្រោម៖

    គ្រូពេទ្យ​ឯកទេស​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ដែល​សម្រាល​ដោយ​វះកាត់​មាន​ការ​បាត់បង់​ឈាម​ច្រើន​ជាង​អ្នក​សម្រាល​ដោយ​ធម្មជាតិ។ លោក​បាន​បន្ត​ទៀត​ថា ករណី​នេះ​ហៅថា​«ផល​វិបាក​នៃ​ការ​វះកាត់» ហើយ​មាន​ត្រឹម ១០-១៥ ភាគរយ​ប៉ុណ្ណោះ ដែល​ក្នុង ១០-១៥ ភាគរយ​នោះ​អាច​ជួប​វិបត្តិ​ធ្លាក់​ឈាម និង​បញ្ហា​ដទៃ​ទៀតនៅ​ពេល​វះកាត់។

    ក្រៅ​ពី​ធ្លាក់​ឈាម​ច្រើន​នៅ​អំឡុង​វះកាត់​សម្រាល​នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​ម៉ាក់​ៗ​ជួប ​ដូចជា​ការ​ចាក់​ថ្នាំ​ស្ពឹក​មិន​ស្ពឹក ឬ​ចាក់​ថ្នាំ​ស្ពឹក​ធ្វើឲ្យ​ឈឺក្បាល ប្រឈម​​នឹង​​ការ​​ឆ្លង​​រោគ។ នៅ​ករណី​មួយ​ទៀត​គឺ ម៉ាក់​ៗ​ឈឺពោះ​យូរ មាន​វិបត្តិ​កំណក​ឈាម ទើប​បណ្ដាល​ឲ្យ​ពេល​វះកាត់​មាន​ធ្លាក់​ឈាម​ច្រើន។

    អត្ថបទពាក់ព័ន្ធ៖ ធ្លាក់ឈាមក្រោយសម្រាល ស្រីៗប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិត

    បាត់បង់ឈាមHello_គ្រូពេទ្យ

    “ជាទូទៅ​ការ​វះកាត់​សម្រាល​កូន​មាន​ការ​បាត់បង់​ឈាម​លើស​សម្រាល​ធម្មតា​បន្តិច ព្រោះ​ឆ្លងកាត់​មុខ​កាំបិត ប៉ុន្តែ​បើ​ស្រ្តី​បង្កើត​តាម​ធម្មតា​មិន​រួច ហើយ​មាន​ឈាម​ហូរ​ច្រើន​នោះ​គ្រូពេទ្យ​ត្រូវ​វះកាត់​ឲ្យ​ជា​បន្ទាន់ ដើម្បី​ជួយ​សង្គ្រោះ​ទាំង​ម្ដាយ និង​កូន’។ នេះ​ជា​ការ​បញ្ជាក់​របស់​គ្រូពេទ្យ​ជំនាញ​ខាងលើ។

    វេជ្ជបណ្ឌិត គាន់ អូន បាន​បន្ត​ទៀត​ថា គ្រូពេទ្យ​ទាំងអស់​តែងតែ​លើក​ទឹកចិត្ត​ឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​ដោយ​បែប​ធម្មជាតិ ទោះ​ជា​ស្ត្រី​ខ្លះ​ទាមទារ​ចង់​វះកាត់ ព្រោះ​ខ្លាច​ភាព​ឈឺចាប់ ឬ​មិន​ចង់​ឈឺពោះ​យូរ​ក៏​ដោយ តែ​បើ​ស្ថិត​ក្នុង​ករណី​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ខ្លាំង នោះ​គ្រូពេទ្យ​នឹង​ផ្ដល់​ជម្រើស​វះកាត់​វិញ ទើប​អាច​ចៀសវាង​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម