backup og meta

រាប់​តែ​រឿង​សុខភាព តើ​ស្រីៗ​ធ្វើ​ការ​យប់ អាច​គ្រោះ​ថ្នាក់​អី​ខ្លះ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Khlaut Rithy · កែ Feb 25, 2019

    រាប់​តែ​រឿង​សុខភាព តើ​ស្រីៗ​ធ្វើ​ការ​យប់ អាច​គ្រោះ​ថ្នាក់​អី​ខ្លះ?

    ការងារ​អ្វី​ក៏​ល្អ​ដែរ ឲ្យ​តែ​ជា​កម្លាំង​ញើស​ឈាម​យើង​ពិត​ប្រាកដ។ ប៉ុន្តែ​មាន​លក្ខខណ្ឌ​ខ្លះ ស្រីៗ​គ្នា​យើង​ត្រូវ​ខំប្រឹង​ធ្វើការ មិន​ថា​ពេល​ថ្ងៃ ឬ​ពេល​យប់​ទេ។ យ៉ាង​ណា​ក៏​ដោយ ការងារ​ពេល​យប់ អាច​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព​យើង។

    “Hello គ្រូពេទ្យ” នឹង​បកស្រាយ​ខាងក្រោម៖

    ១- ធ្វើការយប់ប៉ះពាល់អ្វីខ្លះ?

    មិន​ថា​ការងារ​ពេញ​ម៉ោង អចិន្ត្រៃយ៍ ឬ​ប្ដូរ​វេន​រយៈពេល​ខ្លី​ទេ សុទ្ធ​តែ​ប៉ះពាល់​សុខភាព។

    រយៈពេលខ្លី៖ ទាក់ទង​នឹង​ក្រពះ ពោះវៀន គេង​មិន​លក់ ភាព​រហ័ស​រហួន​ធ្លាក់​ចុះ និង​អស់​កម្លាំង​ព្រោះ​គេង​មិន​ឆ្អែត។

    រយៈពេល​វែង ឬអចិន្ត្រៃយ៍៖ អាច​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព និង​អាច​មាន​ជំងឺ៖

     – សរសៃ​ឈាម​បេះដូង៖ មាន​ហានិភ័យ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​ច្រើន ហើយ​វា​នឹង​រាលដាល​ទៅ​តាម​ពេល​វេលា ឬ​ចំនួន​ម៉ោង​ធ្វើការ។

    – ទឹកនោម​ផ្អែម និង​ជំងឺ​មេតាប៉ូលីស៖ មនុស្ស​ធ្វើការ​ដល់ ១៦ ម៉ោង អាច​មាន​ជំងឺ​ទឹកនោម​ផ្អែម​ខ្ពស់ រហូត​ដល់ ៥០% ព្រម​ទាំង​បង្ក​ជំងឺ​មេតាប៉ូលីស ដូចជា ឡើង​សម្ពាធ​ឈាម ធាត់ ហើយ​ជាតិស្ករ​ក្នុង​ឈាម និង​កម្រិត​កូលេស្តូរ៉ូល​អាក្រក់ ឡើង​ខ្ពស់។

     – ធាត់៖ មិន​ហាត់​ប្រាណ​គ្រប់​គ្រាន់ និង​ខ្វះ​ការ​គ្រប់គ្រង​របប​អាហារ។

    – ធ្លាក់​ទឹកចិត្ត និង​អារម្មណ៍​មិន​ប្រក្រតី៖ ⁣ ស្រីៗ​ឈឺចាប់​ដោយ​ការ​ធ្លាក់​ទឹក​ចិត្ត និង​អារម្មណ៍​ខុស​ប្រក្រតី​ផ្សេងៗ ពិសេស​ពេល​មក​រដូវ ផ្លាស់ប្តូរ​អ័រម៉ូន អាច​នាំ​ឲ្យ​ចាប់ផ្តើម​មាន​អារម្មណ៍​អវិជ្ជមាន។

    – បញ្ហា​ក្រពះ ពោះវៀនធ្ងន់៖ មាន​សញ្ញា​ខ្លះ​ដែល​ស្រួល​យល់​គឺ រក​ក្អួត​ចង្អោរ រាក និង​ចុកណែន​ក្នុង​ពោះ។

    – បញ្ហា​ពេល​មាន​ផ្ទៃពោះ៖ វា​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្តពូជ ងាយ​រង​ការ​រលូត​កូន មាន​ផល​ពិបាក​ពេល​សម្រាល​កូន ទារក​មិន​គ្រប់​ខែ មិន​គ្រប់​គីឡូ និង​មាន​ជំងឺ Endometriosis (ធ្វើឲ្យ​រដូវ​មិន​ទៀង និង​ឈឺចាប់​ពេល​មក​រដូវ)។

    – មហារីក៖ មាន​ភស្តុតាង​ជាក់លាក់​ដែល​បង្ហាញ​ថា ធ្វើការ​ពេល​យប់ មាន​ហានិភ័យ​កើត​មហារីក ពិសេស​មហារីក​សុដន់។

    ២- គួរធ្វើម៉េច?

    បើត្រូវ​ធ្វើការ​យប់ខាន​មិន​បាន ឬ​ដូរ​ការងារ​មិន​បាន គួរ​ធ្វើតាម​ការ​ណែនាំ​ខាងក្រោម៖

    – ញ៉ាំ៖ គ្រប់​គ្រាន់ រកអីប៉ូវៗ ហាត់ប្រាណ​ឱ្យ​បាន​ទៀង​ទាត់ និង​រក្សា​ទម្ងន់មួយ​ដែល​ល្អ​សម្រាប់​សុខភាព។

     – គេងឱ្យ​បាន​គ្រប់​គ្រាន់៖ សំខាន់​ណាស់​សម្រាប់​សុខភាព ព្យាយាម​គេង​សង​ឲ្យ​ឆ្អែត រៀបចំ​បន្ទប់​គេង​កុំឲ្យ​មាន​ពន្លឺ ប្រើ​ម៉ាស់​ពាក់ភ្នែក និង​អត់​មាន​សំឡេង​រំខាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Khlaut Rithy · កែ Feb 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម