– ផឹកទឹកឲ្យបានទៀងទាត់ ដើម្បីផ្តល់ជាតិទឹកដល់សាច់ដុំ។
– ងូតទឹកក្តៅមុនពេលគេង ដើម្បីសម្រួលសាច់ដុំជើង។
បើសិនជាអ្នកចង់ញ៉ាំអាហារបំប៉ន ដើម្បីបង្ការអាការៈរមួលក្រពើ ត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុន។ ការស្រាវជ្រាវថ្មីៗនេះ បង្ហាញថាអាហារបំប៉នកាល់ស្យូម មិនបានជួយបន្ថយអាការៈរមួលក្រពើជើងទេ។ តែបើរមួលក្រពើ ធ្វើឲ្យរំខានខ្លាំងអំឡុងពេលកំពុងមានផ្ទៃពោះ វិធីល្អជាងគេ គឺប្រើពពួកសារជាតិបំប៉នដូចជា Magnesium, Lactate ឬ Citrate។ អាហារបំប៉នមួយទៀត ដូចជា សូដ្យូម អាចជួយសម្រាលការឈឺចាប់ស្រីៗមួយចំនួន ប៉ុន្តែលទ្ធផលមិនទាន់ល្អខ្លាំងនៅឡើយ។
ទោះបីអាការៈរមួលក្រពើ ជាទូទៅមិនមែនជារឿងគួរព្រួយបារម្ភខ្លាំងក៏ពិតមែន ប៉ុន្តែបើគ្នាយើងមានសញ្ញារំខានធ្ងន់ធ្ងរ សូមទាក់ទងទៅកាន់គ្រូពេទ្យជាបន្ទាន់។ ករណីឈឺសាច់ដុំជាប់ ក្តៅ ហើម ឡើងក្រហម និងងាយឈឺ សុទ្ធតែអាចជាសញ្ញាមានឈាមកក។ ស្ថានភាពនេះទាមទារការព្យាបាលជាបន្ទាន់ បើទោះជារឿងកម្រក៏ដោយ ប៉ុន្តែករណីកើនឡើងកំហាប់ឈាមពេលមានផ្ទៃពោះ ក៏អាចបង្កឲ្យមានកំណកឈាមដូចគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕