backup og meta

មាន​ជំងឺ​ឆ្កួត​ជ្រូក ហើយ​ពពោះ គ្រោះថ្នាក់ដែរអត់? ត្រូវដោះ​ស្រាយ​ម៉េច?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 15, 2020

    មាន​ជំងឺ​ឆ្កួត​ជ្រូក ហើយ​ពពោះ គ្រោះថ្នាក់ដែរអត់? ត្រូវដោះ​ស្រាយ​ម៉េច?

    “Hello គ្រូពេទ្យ’ តែង​ណែនាំ​ស្រីៗ​យើង​ឲ្យ​ប្រយ័ត្ន​ប្រយែង​ពេល​ពពោះ ព្រោះ​អំឡុង​ពេល​នោះ សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត សុទ្ធ​តែ​ចុះ​ខ្សោយ ធ្វើ​ឲ្យ​យើង​ងាយ​ប្រឈម​ជំងឺ​ជាច្រើន ពិសេស​ជំងឺ​ប្រកាច់ ខ្មែរ​យើង​ហៅ​ថា ឆ្កួត​ជ្រូក​ពេល​ពពោះ ដែល​អង្គការ​សុខ​ភាព​ពិភពលោក អះអាង​ស្រីៗ​ប្រមាណ ៥០​ លាន​នាក់​កើត​ជំងឺ​នេះ។ បើ​អ៊ីចឹង ​ត្រូវ​ដឹងមូលហេតុ និង​វិធី​ការងារ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​អាច​គ្រោះ​ថ្នាក់​ទាំង​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​ទៀត​ផង។

    ១- ផល​វិបាក​កើត​ជំងឺ​ឆ្កួត​ជ្រូក​ពេល​ពពោះ

    ជំងឺ​​ឆ្កួត​ជ្រូក កើត​មាន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ​អាច​បណ្តាល​ឲ្យ​យើង​មាន​ជំងឺ​​ថប់​បារម្ភ​បាន។ ស្រីៗ​មាន​ជំងឺ​​ឆ្កួត​ជ្រូក​ភាគ​ច្រើន នៅ​តែ​អាច​សម្រាល​កូន​មាន​សុខ​ភាព​ល្អ​ដដែល។ អាការៈ​ប្រកាច់ក្នុង​អំឡុង​ពពោះ អាច​បណ្តាល​ឲ្យ​មាន​ផល​វិបាក​មួយ​ចំនួនលើ​កូន​ដូច​ជា៖

    – ចង្វាក់​បេះ​ដូង​កូន​មាន​សភាព​យឺត

    – កូន​មាន​របួស សុក​របើក​ចេញ​ពី​ស្បូន​ទាំង​មិន​គ្រប់​ខែ (របើក​សុក) ឬប៉ះ​ទង្គិច​ការ​លូត​លាស់​របស់​គភ៌​ក្នុងអំឡុង​ពេល​ប្រកាច់

    – កូន​កើត​មិន​គ្រប់​ខែ

    ស្រីៗ​គ្រប់​រូបមាន​ប្រតិកម្ម​លើ​ការ​មាន​ផ្ទៃ​ពោះ​ខុសៗ​គ្នា។ គ្នា​យើង​មាន​ផ្ទៃ​ពោះ​ ហើយ​មាន​ជំងឺ​​ឆ្កួត​ជ្រូក​ភាគ​ច្រើន អាការៈ​ប្រកាច់​គ្មាន​ផ្លាស់​ប្តូរ​ទេ។ ប៉ុន្តែ​គ្នា​យើង​មួយ​ចំនួន មាន​ហានិភ័យ​ខ្ពស់ ប្រកាច់​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ ជា​ពិសេស​ម៉ាក់ៗ​គេង​មិន​គ្រប់​គ្រាន់ ឬ​មិន​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា។ ឯ​មួយ​ចំនួន​ទៀត មិន​សូវ​មាន​ការ​ប្រកាច់​ញឹក​ញាប់​ក៏​មាន។

    លើស​ពី​នេះ ថ្នាំ​ព្យាបាល​ប្រកាច់​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​យើង​គ្មាន​កូន​ទៀត​ផង។ ឯ​ថ្នាំ​ប្រឆាំង​អាការៈ​ប្រកាច់​បច្ចុប្បន្ន ក៏​អាច​ប៉ះពាល់​កម្រិត​អ័រម៉ូន​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ​នា​ពេល​អនាគត​ដូច​គ្នា។ ត្រូវ​ទាក់​ទង​គ្រូពេទ្យ ឬ​ឱសថការី សម្រាប់​ព័ត៌​មាន​បន្ថែម។

    ២- ហានិភ័យ​លើ​កូន ​ពេល​ម្ដាយ​កើត​ជំងឺ​ឆ្កួត​ជ្រូក​ពេល​ពពោះ

    ថ្នាំ​ប្រើ​ក្នុង​អំឡុង​ពេល​ពពោះ ​អាច​ប៉ះ​ពាល់​ដល់​គភ៌​ក្នុង​ផ្ទៃ។ ក្រៅ​ពី​ផល​ប៉ះ​ពាល់​របស់​ថ្នាំ កូន​យើង​អាច​មាន​ហានិភ័យ​ខ្ពស់កើត​ជំងឺ​ប្រកាច់​បាន ដោយ​អាស្រ័យ​លើ​ប្រភេទ​ថ្នាំ​ និង​កម្រិត​យើង​ប្រើ បង្កើន​ហានិភ័យ​ភាព​ខុស​ប្រក្រតី​ពី​កំណើត ឬ​ជំងឺ​ដទៃ​ទៀត​ដូច​ជា៖

    – មាន​ជំងឺ​ខូច​បង្ហួរ​នោម

    ជំងឺ​​បេះ​ដូង​ពី​កំណើត

    – ឆ្អឹងមិន​ប្រក្រតី

    – ខ្សោយ​បញ្ញា

    – សមត្ថភាព​យល់​ដឹង​ទាប (ការ​និយាយ និង​ការ​យល់​ដឹង)

    – បញ្ហា​ចង​ចាំ

    – មាន​ជំងឺ​​អូទីស្សឹម

    – ក្រ​ចេះ​និយាយ។

    ៣- រឿងត្រូវ​ធ្វើ​ បើ​មាន​ជំងឺ​ឆ្កួត​ជ្រូក

    មុន​សម្រេច​យក​កូន ត្រូវ​ណាត់​ជួប​គ្រូពេទ្យ ពិភាក្សា​វិធី​ការ​ព្យាបាល​ផ្សេង​ៗ ឬ​ផ្លាស់​ប្តូរ​ថ្នាំ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ បើ​​កំពុង​មាន​ផ្ទៃ​ពោះ ហើយ​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​ការ​ប្រកាច់ ត្រូវ​បន្ត​ការ​ប្រើ​ថ្នាំ​នេះ និង​ត្រូវ​ទាក់​ទង​អ្នក​ឯក​ទេស ដើម្បី​ពិភាក្សា​វិធី​ការ​ព្យា​បាល​ពី​ផល​វិបាក​នៃ​ថ្នាំ។ កុំ​ផ្លាស់​ប្តូរ​កម្រិត​ថ្នាំ ឬ​បញ្ឈប់​ការ​ព្យាបាល​ដោយ​គ្មាន​ការ​ណែនាំ​ពី​អ្នក​ជំនាញ ជា​ពិសេស​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ព្រោះ​ដោយ​សារ​តែ​ការ​ប្រកាច់​ខ្លាំង​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​អាច​បណ្តាល​ឲ្យ​យើង ឬ​គភ៌រង​របួស ឬ​ស្លាប់​បាន។

    មាន​ជំងឺ​ឆ្កួត​ជ្រូក ហើយ​ពពោះ Hello គ្រូពេទ្

    ហើយ​ទម្លាប់​រស់នៅ​ គួរ​កែ​ប្រែមាន​ដូចជា៖

    – ត្រូវ​ជ្រើសរើស​របៀប​រស់​នៅ​មាន​ផា​សុក​ភាព​ល្អ

    – ញ៉ាំ​អាហារ​មាន​សុខ​ភាព

    – ញ៉ាំ​វីតាមីន​មុន​ពេល​សម្រាល​កូន

    – គេង​ឲ្យ​បាន​គ្រប់​គ្រាន់

    – ចៀស​វាង​ជក់​បារី ផឹក​ស្រា និង​ប្រើ​​ថ្នាំ​ញៀន។

    គ្រូពេទ្យ​នឹង​​ថត​អេកូ ដើម្បី​រក​មើល​​បញ្ហា​ពាក់​ព័ន្ធ​ការវិវត្ដ​របស់​គភ៌ ត្រូវ​ធ្វើ​តេស្ត​ឈាម​ជា​ជំនួយ​បន្ថែម ដើម្បី​ពិនិត្យ​ពី​កម្រិត​ថ្នាំ​ប្រឆាំង​ការ​ប្រកាច់​នៅ​ក្នុង​ឈាម ដោយ​អាស្រ័យ​លើ​ប្រភេទ​ថ្នាំយើង​កំពុង​​ប្រើ។

    អាការៈ​ប្រកាច់ កើត​មាន​ឡើង​នៅ​ពេល​មាន​ចរន្ត​អគ្គិសនី​មិន​ប្រក្រតី​នៅ​ក្នុង​ខួរ​ក្បាល ​អាច​បណ្តាល​ឲ្យ​រាង​កាយមាន​ចលនា​មិន​អាច​គ្រប់​គ្រង​បាន និង​បណ្តាល​ឲ្យ​សន្លប់​រយៈ​ពេល​ខ្លី។ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម បើធ្លាប់​ប្រកាច់​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម