ពពោះ ឡើង​គីឡូមធ្យម ងំឡើង​គី​ឡូ​ខ្លាំង​មុន​ពពោះ កាន់​តែ​គួរ​ឲ្យ​បារម្ភ​

ដោយ ត្រួតពិនិត្យដោយ Chan Sineth

អំឡុង​ពេលពពោះ ស្រី​ៗតែងឡើង​គីឡូ គ្រាន់​តែ​តិច ឬច្រើន ដោយសារ​បម្រែបម្រួល​រាងកាយ និង​ទម្ងន់​របស់​ទារក​ក្នុង​ផ្ទៃ។ យ៉ាង​ណា​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​​គ្រប់គ្រង​ទម្ងន់​​ខ្លួន​ឯង​ឲ្យ​ល្អ​ ពិសេស​មុន​មាន​ផ្ទៃ​ពោះ ព្រោះការសិក្សាបញ្ជាក់​ថា ទម្ងន់​ស្រីៗ​មុនពេល​ពពោះ ជា​រឿង​សំខាន់បំផុត។ 

ការ​បញ្ជាក់​នេះ គឺដោយសារស្រីៗ​ឡើង​ទម្ងន់​នៅពេល​ចាប់ផ្ដើម​ពពោះ ជួប​ផលវិបាក​ជាច្រើន ដូចជា សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បម្រុង​ក្រឡាភ្លើង (Preeclempsia) ជំងឺ​ទឹកនោមផ្អែមអំឡុងពេលពពោះ (Gestational Diabetes) ប្រឈម​សម្រាល​ដោយ​វះកាត់ និង​កូនកើត​មិន​គ្រប់ខែ។

លោកស្រី​វេជ្ជបណ្ឌិត Romy Gaillard សាស្ត្រាចារ្យ​ផ្នែក​កុមារ នៅ​សាកលវិទ្យាល័យ Erasmus MC University Medical Center​ ប្រទេស​ហូឡង់ បញ្ជាក់​ថា ផលវិបាក​ពេល​ពពោះចំពោះ​ម៉ាក់ៗ និង​ទារក​ក្នុង​ផ្ទៃ កើតឡើង ៣៤% លើ​ស្រីៗ​មាន​ទម្ងន់​ធម្មតា និង​ជាង ៦០% លើ​ស្រីៗ​​ធាត់​ នៅពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ។ លោកស្រីបន្ដ​ថា ដើម្បី​ជួយ​សម្រួល​ការ​ពពោះ​កាន់តែ​ប្រសើរ គ្រប់គ្រង​ទម្ងន់​មុនពេល​ពពោះ ជាអ្វី​ត្រូវ​យកចិត្ត​ទុកដាក់បំផុត ជាង​ការឡើង​ទម្ងន់​អំឡុងពេល​ពពោះ​ទៅទៀត។

ដើម្បី​ពិនិត្យ​ពី​បញ្ហា​ទម្ងន់ មុន និង​អំឡុង​ពេល​ពពោះ ប៉ះពាល់​លើ​ការ​ពពោះ អ្នកស្រាវជ្រាវបានពិនិត្យ​លើ​ការសិក្សាចំនួន ២៥ ពាក់ព័ន្ធ​នឹង​ស្រីៗ ២០ ​ម៉ឺន​នាក់។ ទិន្នន័យ​នេះប្រមូល​ចន្លោះ​ឆ្នាំ ១៩៨៩ និង​ឆ្នាំ ​២០១៥។ អ្នកស្រាវជ្រាវបែងចែក ស្រីៗ​ផ្អែក​លើ​ទម្ងន់ ដោយប្រើប្រាស់​សន្ទស្សន៍ស្ដង់ដារកំណត់សុខភាព BMI។ ក្នុងនោះ ស្រីៗ​ទម្ងន់​មិន​គ្រប់ (BMI ក្រោម ១៨,៥) មាន​ប្រមាណ ៤% ទម្ងន់​ធម្មតា (BMI ១៨,៥-២៤,៩) មាន​ប្រមាណ ៦៨% លើស​ទម្ងន់ (BMI ២៥-២៩,៩) មាន​ប្រមាណ ២០% និង​ជំងឺ​ធាត់ (BMI លើស ៣០) មាន​ប្រមាណ ៨%។

ឡើង​គី​ឡូ​ខ្លាំង​មុន​ពពោះទើប​គួរ​ឲ្យ​បារម្ភ​ Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

ពាក់ព័ន្ធ​នឹង​លទ្ធផល​សិក្សា​ខាងលើ លោក​វេជ្ជបណ្ឌិត Navid Mootabar នៅ​មន្ទីរពេទ្យ Northern Westchester ក្នុង​ក្រុង New York បញ្ជាក់​ថា បើចង់​ពពោះ​ប្រកប​ដោយ​សុខភាព​ល្អ ​ការ​គ្រប់គ្រង​ទម្ងន់​អំឡុងពេល​ពពោះ មិន​ចាំបាច់​ខ្លាំងក្លាដូច​ការគ្រប់គ្រង​ទម្ងន់​ឲ្យ​បាន​ត្រឹមត្រូវមុន​ពេលពពោះ​ឡើយ។ ប៉ុន្ដែ វា​មិនមែន​មានន័យ​ថា ស្រីៗអាច​ញ៉ាំ​ដោយ​សេរី ច្រើនស្មើចំណែក​មនុស្ស ២ នាក់ អំឡុងពេល​ពពោះ​នោះទេ ព្រោះ​ការឡើង​ទម្ងន់​អំឡុងពេល​ពពោះ នៅតែ​ជាបញ្ហា​ដដែល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 15, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 15, 2019

អ្នកអាចចូលចិត្ត