backup og meta

ប្រើថ្នាំរលាកសន្លាក់រុំារ៉ៃពេលពពោះ ប៉ះពាល់កូនខ្លាំងបំផុត

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Jun 23, 2019

    ប្រើថ្នាំរលាកសន្លាក់រុំារ៉ៃពេលពពោះ ប៉ះពាល់កូនខ្លាំងបំផុត

    ជំងឺ​រលាក​សន្លាក់ (Rheumatoid Arthritis) ជា​ប្រភេទ​ជំងឺ​រ៉ុាំរ៉ៃ មិន​ត្រឹម​តែ​ប៉ះពាល់​សន្លាក់​ទេ មាន​ករណី​ខ្លះ​ អាច​ប៉ះពាល់​ដល់​សរីរាង្គ​ខាង​ក្នុង រួម​ទាំង​ស្បែក ភ្នែក សួត បេះដូង និង​សរសៃ​ឈាម​ផង​ដែរ។ វា​កើត​ឡើង​ ពេល​ប្រព័ន្ធ​ភាព​សុាំ​យើង ​ច្រឡំ​វាយ​ប្រហារ​លើ​ជាលិកា​ខ្លួនឯង។ ចុះ​បើ​មាន​ជំងឺ​រលាក​សន្លាក់​ផង ពពោះ​ផង ប្រើ​ថ្នាំ​អាច​ប៉ះពាល់កូន​ក្នុងផ្ទៃ​ដែរអត់? គួរ​ធ្វើ​ម៉េច? ចំពោះ​សំណួរ​នេះ “Hello គ្រូពេទ្យ’ នឹង​បញ្ជាក់​​ក្នុង​អត្ថបទ​នេះ។

    ១- ផល​ប៉ះពាល់​ថ្នាំ​ព្យាបាល​រលាក​សន្លាក់​ទៅ​លើគភ៌​ក្នុង​ផ្ទៃ

    ភាគ​ច្រើន ​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ មាន​ប្រសិទ្ធភាព​ ដោយ​ការ​ជ្រាប​ចូល​ទៅ​បង្ក្រាប​ប្រព័ន្ធ​ភាព​សុាំ និង​គ្រប់​គ្រង​ការ​រលាក​នៅ​ផ្នែក​ខាង​ក្នុង​រាងកាយ។ យ៉ាងណាមិញ ប្រភេទ​ថ្នាំ​នីមួយ​ៗ តែង​មាន​ហានិភ័យ​របស់​វា ថ្នាំ​ខ្លះ​អាច​ធ្វើ​ឲ្យ​គភ៌​ខូច​ទ្រង់​ទ្រាយ​ពី​កំណើត ខ្លះ​ទៀត​បណ្ដាល​ឲ្យ​រលូត​កូន ហើយ​ក៏​មាន​ថ្នាំ​ខ្លះ ​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​ជំងឺ​លើស​ឈាម ឬ​ជំងឺ​ទឹក​នោម​ផ្អែម។

    ពេលវេលា​ប្រើប្រាស់​ថ្នាំ ក៏​សំខាន់​ណាស់​ដែរ ព្រោះ​មាន​ថ្នាំ​មួយ​ចំនួន ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ប្រើ​អំឡុង​ពេល​មាន​គភ៌ និង​មួយ​ចំនួន ត្រូវ​ចៀស​វាង​ប្រើ​នៅ​​ត្រីមាស​ទី ៣។

    ២- ប្រភេទ​ថ្នាំ​ព្យាបាល​រលាក​សន្លាក់​ត្រូវចៀស​វាង​ប្រើ​ពេល​ពពោះ

    – ថ្នាំ Methotrexate (Trexall)៖ Methotrexate ​ជា​ថ្នាំ​មួយ​ប្រភេទ គេ​និយម​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ។ ថ្នាំ​នេះ ​អាច​បណ្ដាល​ឲ្យ​រលូត​កូន បើ​ប្រើ​ក្នុង​ត្រីមាស​ដំបូង​នៃ​ការ​ពពោះ ខណៈ​បើ​ប្រើ​អំឡុង​ពេល​ពពោះ​ចាស់​ខែ​បន្តិច អាច​ធ្វើ​ឲ្យ​គភ៌​លូតលាស់​មិន​ពេញ​លក្ខណៈ ជា​ពិសេស​ផ្នែក​ខួរក្បាល និង​ឆ្អឹង។

    – ថ្នាំ Lefulnomide (Arava)៖ ថ្នាំ​ប្រភេទ​នេះ គួរ​តែ​ចៀសវាង​កុំ​ប្រើ​ ទោះ​មុន​ពេល​​ពពោះ​ក៏​ដោយ ពីព្រោះ​វេជ្ជបណ្ឌិត​ជឿ​ថា ​អាចមាន​សកម្មភាព​​ក្នុង​រាងកាយ​បាន​យូរ។ តែ​បើ​ចង់​បន្សាប​ជាតិ​ថ្នាំ​នេះ​លឿន ពេទ្យ​​ប្រហែល​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​មួយ​ប្រភេទ​ទៀត ហៅ​ថា Cholestyramine ។

    – ពពួក​ថ្នាំ Biologic response modifiers៖ ចំពោះ​ក្រុម​ថ្នាំ​មួយ​ប្រភេទ​នេះ មិន​មាន​ភស្តុតាង​ណា​បញ្ជាក់​ថា ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​ទេ ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​ជា​ចម្បង គ្រូពេទ្យ​បាន​ណែនាំ​មិន​ឲ្យ​ប្រើ​ថ្នាំ​នេះ​ឡើយ បើ​សិន​ស្រីៗ​គ្នា​យើង​មាន​ជំងឺរលាក​សន្លាក់​រ៉ាំរ៉ៃ និង​​មានផែន​ការ​​យក​កូន។ ពពួក​ថ្នាំ​នេះ មាន​ដូច​ជា ថ្នាំ Anakinra (Kineret) ថ្នាំ Rituximab (Rituxin) ថ្នាំ Abatacept (Orencia) និងថ្នាំ Tocilizumab (Actemra) ។

    អត្ថបទ​ពាក់ព័ន្ធ៖

  • បើឈឺ​​ជង្គង់ គួរ​ទៅពិនិត្យ ទុក​យូរ​ប្រយ័ត្ន​​រលាក​សន្លាក់​ ព្យាបាល​មិន​ជា
  • ពេល​​​ពពោះ​លេប​ថ្នាំ​ផ្តេសផ្តាស ឬ​តាម​គ្នា​ គ្រោះ​ថ្នាក់​ខ្លាំង​​បំផុត
  • ៣- ប្រុង​ប្រយ័ត្ន​ពេល​ប្រើ​ថ្នាំ​រលាក​សន្លាក់​រ៉ាំរ៉ៃ

    បើ​សិនយើង​​កំពុង​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ទាំងអស់​នេះ ​គួរ​តែ​ប្រើ​វិធី​ពន្យារ​កំណើត​ឲ្យ​បាន​ជាប់​លាប់។ ពេល​ណា​មាន​គម្រោង​យក​កូន សូម​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន​សិន ព្រោះ​ជម្រើស​ដ៏​ល្អ គឺចៀសវាង​ប្រើ​ពពួក​ថ្នាំ​បាន​រៀបរាប់​ខាងលើ​នេះ ឲ្យ​បានច្រើន​ខែ​ មុន​ពេល​យក​កូន (ទាំងប្រុសៗ ទាំង​ស្រីៗ)។

    ការ​ប្រើ​ថ្នាំ​ Predinisone ក្នុង​កម្រិត​ខ្សោយ​ ចាត់​ទុក​ថា​ មាន​សុវត្ថិភាព​ក្នុង​អំឡុង​ពពោះ។ ថ្នាំ Hydroxychloroquice (Plaqeunil) និង Sulfasalazine ក៏​ចាត់​ទុក​ថា​មិន​ប៉ះពាល់​ដូច​គ្នា។ សម្រាប់​ពពួក​ថ្នាំ Biologic ដូចជាថ្នាំ Etanercept (Enbrel) ថ្នាំ Etanercept-szzs (Erelzi) ថ្នាំ Infliximab (Remicade) និង Infliximab-dyyb (Inflectra) ទោះបី​ជា​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់ ​បញ្ជាក់​ពី​ផល​ប៉ះពាល់ តែ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​អាច​ប្រើ​បាន​ដោយ​សុវត្ថិភាព​ផងដែរ។

    យ៉ាងណាមិញ វិធី​ល្អបំផុត កុំ​​ប្រើ​ថ្នាំ​ព្យាបាល​តែ​ម្តងអំឡុង​ពេល​មាន​ផ្ទៃ​ពោះ តែ​ធ្វើ​បែប​នេះ​ អាច​ប្រឈម​មុខ​ហានិភ័យ​ខូច​សន្លាក់​ធ្ងន់ធ្ងរ ព្រោះ​មាន​ស្រីៗ​មួយ​ចំនួន ត្រូវ​បាន​ពេទ្យ​​ណែនាំ​ឲ្យ​ប្រើ​ជម្រើស​នេះ តែ​ក៏​​ត្រូវ​ស្ថិត​​ក្រោម​ការ​តាមដាន ​ពិនិត្យ​មើល​យ៉ាង​ដិតដល់​ពី​ពេទ្យ​ដូច​គ្នា។

     ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនឡើយ៕ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Jun 23, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម