បើធ្វើបែបនេះហើយ នៅតែមិនអាចជួយបាន គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំមួយចំនួន៖
– ប្រសិនបើការក្អួតមានលក្ខណៈស្រាលទៅមធ្យម គ្រូពេទ្យអាចឲ្យប្រើថ្នាំ Doxylamine Succinate ព្រោះថ្នាំនេះមិនឃើញមានសារធាតុ Teratogenic ដែលប៉ះពាល់ដល់ទារកក្នុងផ្ទៃឡើយ ហើយថ្នាំនេះគួរតែលេបពេលពោះទទេ។ ប៉ុន្តែបើគ្នាយើង កំពុងប្រើថ្នាំ Monoamine Oxidase inhibitors (MAOIs) មិនត្រូវប្រើថ្នាំនេះអមជាមួយឡើយ ហើយថ្នាំ Doxylamine នេះ ក៏ត្រូវប្រើដោយប្រុងប្រយ័ត្នចំពោះគ្នាយើងពពោះ និងមានជំងឺទឹកដក់បាតភ្នែក (Glaucoma) ជំងឺហឺត (Asthma) និងជំងឺស្ទះទឹកនោម (Urinary obstruction)។
– ប្រសិនអាការៈចាញ់កូនកាន់តែធ្ងន់ និងមិនអាចព្យាបាលរោគសញ្ញាបាន គ្រូពេទ្យអាចនឹងព្យាបាលដោយប្រើពពួកថ្នាំ Antiematics ហើយថ្នាំ Meclizine ឬ Promethazine អាចជាជម្រើសដំបូង។ ផលរំខានរបស់ថ្នាំទៅលើទារកក្នុងផ្ទៃ នៅមិនទាន់មានរបាយការណ៍បញ្ជាក់នៅឡើយទេ ប៉ុន្តែថ្នាំទាំងពីរនេះ គ្រូពេទ្យមិនតម្រូវឲ្យប្រើជាប់នៅពេលមានផ្ទៃពោះឡើយ។
– ថ្នាំ Metoclopramide ក៏អាចប្រើបាននៅពេលមានផ្ទៃពោះដូចគ្នា ទោះបីជាថ្នាំនេះ មិនបង្ហាញថាមានឥទ្ធិពលប៉ះពាល់ដល់កូនក្នុងផ្ទៃក៏ពិតមែន ប៉ុន្តែវាឆ្លងកាត់សុក និងផលិតសារធាតុមានឥទ្ធិពល ដូចជាតិអាល់កុលនៅក្នុងឈាមទារកក្នុងផ្ទៃ។