– សកម្មភាពរួមភេទ៖ រួមភេទពេលពពោះ គ្មានផលប៉ះពាល់អវិជ្ជមានលើសុខភាពស្រីៗយើង និងគភ៌នោះទេ ក៏មិនអាចបង្កឲ្យរលូតកូននោះដែរ។ ប៉ុន្តែ រួមភេទពេលពពោះ អាចនាំឲ្យមានបញ្ហាមួយចំនួន ដូចជា មានធ្លាក់ឈាម ជាដើម។ អំឡុងពេលពពោះ អវយវៈភេទស្រីៗ ងាយប្រតិកម្មណាស់ ងាយដាច់របួសជាងធម្មតា។ បើយើងសម្គាល់ឃើញ មានធ្លាក់ឈាមពីទ្វារមាស ត្រូវឈប់រួមភេទ ហើយរកជំនួយពីពេទ្យជំនាញភ្លាម។
– ដាច់សុកចេញពីជញ្ជាំងស្បូន (Placental abruption)៖ បញ្ហានេះជាធម្មតាកើតឡើងអំឡុងពេល ១២ សប្ដាហ៍ចុងក្រោយនៃការពពោះ។ មុន ឬអំឡុងពេលសម្រាល យើងអាចសម្គាល់ឃើញ មានធ្លាក់ឈាមតាមទ្វារមាស ដោយសារការដាច់សុកចេញពីជញ្ជាំងស្បូន។ បញ្ហាកម្រនេះ អាចកើតមានត្រឹម ១ ភាគរយប៉ុណ្ណោះក្នុងចំណោមស្រីៗពពោះទាំងអស់។
– សម្រាលមុនកំណត់៖ ២-៣ សប្ដាហ៍មុនដល់ថ្ងៃសម្រាល ទឹករំអិលសន្ទះស្បូន (Mucus plug) ចាប់ផ្ដើមឆ្លងកាត់ នឹងធ្វើឲ្យទ្វារមាសធ្លាក់ឈាម។ បើប្រទះឃើញបញ្ហានេះកើតឡើងមុនអំឡុងពេល ២-៣ សប្ដាហ៍មុនដល់ថ្ងៃសម្រាល នោះជារឿងគ្រោះថ្នាក់ ត្រូវទៅជួបពេទ្យជាបន្ទាន់។
– រលូតកូន៖ ករណីរលូតកូន ជាញឹកញាប់ចាប់ផ្ដើមដោយការធ្លាក់ឈាម។ ទោះយ៉ាងនេះក្ដី ធ្លាក់ឈាមមិនមែនត្រឹមជាសញ្ញាពិតប្រាកដនោះទេ ហើយពាក់កណ្ដាលនៃករណីធ្លាក់ឈាម ក៏មិននាំឲ្យរលូតកូននោះទេ។