backup og meta

ដេរមាត់ស្បូន មាន​ប្រយោជន៍អីខ្លះ ប្រឈមអីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 22, 2019

    ដេរមាត់ស្បូន មាន​ប្រយោជន៍អីខ្លះ ប្រឈមអីខ្លះ?

    ស្រីៗ​មាន​បញ្ហា​សុខភាព​ច្រើន​ជាង​ប្រុសៗ ពិសេសក្រោយ​សម្រាល​កូន អាច​ប្រឈម​បញ្ហា​សុខភាព​មួយ​ចំនួន ដូចជា​ កើត​មាន​សង្វារ​លើ​ពោះ​ រហែកទ្វារមាស ឬ​ឡើង​គីឡូ ខូច​រាង​លែង​ស្អាត​ក៏​មាន។ យ៉ាង​ណា​ បញ្ហា​ទាំង​នេះជា​រឿង​ទូទៅទេ​ ចុះ​មាន​ធ្លាប់​ឮដេរមាត់​ស្បូនអត់? បើធ្លាប់​ឮ ដឹង​គេ​ដេរ​ដើម្បី​អីអត់? ចង់ដឹង​ច្បាស់ “Hello គ្រូពេទ្យ’ មួយ​នេះ នឹង​ពន្យល់​គ្នា​យើង​ឲ្យ​បាន​ដឹង។

    ១- អ្វីជាការ​ដេរ​មាត់​ស្បូន?

    ​ដេរ​មាត់​ស្បូន ជាភាសា​បច្ចេកទេស​ហៅ​ថា Cervical Cerclage ត្រូវ​បាន​ធ្វើ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ឬមុន​ពេល​ពពោះ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​បាត់​បង់​កូន​ក្នុង​ពោះ ឬ​ការ​ពារ​កុំ​ឲ្យ​​សម្រាល​កូន​មិន​គ្រប់​ខែ។ វិធី​ដេរ គឺថា​​គ្រូ​ពេទ្យ នឹង​​ប្រើ​អំបោះ​ដេរ​បិទ​មាត់​ស្បូន (ទ្វារ​ដែល​តភ្ជាប់​រវាង​ស្បូន និង​ទ្វាមាស) តែម្តង។

    ការ​ដេរ​មាត់​ស្បូន​ មាន​ពីរ​ប្រភេទ ដោយ​ទី ១ គេ​​ដេរផ្ទាល់​ទៅ​លើ​មាត់​ស្បូន ហៅថា Transvaginal Cervical Cerclage) ​ត្រូវ​​ធ្វើ​តាមច្រក​ទ្វារមាស ខណៈ​ប្រភេទ​ទី ២ មិន​សូវ​មាន​ប្រជាប្រិយ​ភាព​ទេ ដោយ​ការ​ដេរ​តាម​ពោះ ហៅថា Transabdominal Cervical Cerclage)។ យ៉ាងណា គ្រប់​ប្រភេទ​ដេរ​ទាំង​អស់​ ពេទ្យ​ត្រូវ​រូស​ចេស​ចេញ​វិញ នៅ​ពេល​យើង​ពពោះ​ឈាន​ដល់​​សប្ដាហ៍​ទី ៣៧។

    ២- ហេតុ​អីត្រូវ​ដេរ​មាត់​ស្បូន?

    ជា​ធម្មតា​មាត់​ស្បូន​បិទជិត ហើយ​រឹង ប៉ុន្តែ​នៅ​ពេលស្រីៗ​​មាន​ផ្ទៃ​ពោះ​ មាត់​ស្បូន​នឹង​ប្តូរ​ទៅ​ជា​សភាព​ទន់ និង​មាន​ប្រវែង​ខ្លី ​ហើយ​បើក​ចំហដើម្បី​ត្រៀម​សម្រាលកូន។ តែ​ចំពោះ​​មាត់​ស្បូនមាន​ភាព​ទន់​ខ្សោយ​នោះ​ មាត់​ស្បូន​យើងនឹង​បើក​លឿន​ជាង​ការ​កំណត់​ អាច​នាំ​ឲ្យ​កើត​មាន​ការ​សម្រាល​​កូន​មិន​គ្រប់​ខែ។

    បើ​ស្បូន​ស្រីៗ ​បើក​មុន​ថ្ងៃ​សម្រាល ទារក​អាច​នឹង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត ហេតុ​នេះ​គ្រូពេទ្យ​នឹង​ផ្តល់​យោបល់​ឲ្យ​ធ្វើ​ការ​ដេរ​មាត់​ស្បូន នេះ​តែ​ម្តង។ ទោះ​ជា​យ៉ាង​ណា ក៏​មិន​មែន​គ្រប់​ស្ត្រី​ទាំង​អស់​ សុទ្ធ​តែ​អាច​ធ្វើ​ការ​ដេរ​មាត់​ស្បូន​បាន​ទេ ដោយ​សារការ​ដេរមាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ចំពោះ​ស្រីៗ​គ្នា​យើង ​ក៏​មិន​អាច​ជួយ​ការពារ​កើត​មុន​ខែ​បាន​គ្រប់​ករណី​ដែរ។ មុន​ពេល​សម្រេច​​ចិត្ត​​ដេរ​មាត់​ស្បូន​ គ្នា​យើង​​គ្រប់​រូប គួរ​យល់​ដឹង​ពី​ផលវិបាក និង​អត្ថប្រយោជន៍​ទាំង​អស់​ ដែល​​អាច​កើត​មាន​ឡើង។

    ៣- ស្រីៗ​ពពោះ​ដែល​ចាំ​បាច់​ត្រូវ​ដេរ​មាត់​ស្បូន

    – មាន​ប្រវត្តិ​រលូត​កូន​ពី​មុន​អំឡុង​​ត្រីមាស​ទី ២ នៃ​ការ​ពពោះ និង​បង្ក​ឲ្យ​មាន​ការ​រីក​ចំហ​​មាត់​ស្បូន ​ខ្វះ​កម្លាំង​ពេលសម្រាល ឬ​បញ្ហា​របើក​សុក ជាដើម។

    – មាន​ការ​ដេរ​មាត់​ស្បូន​ពី​មុន ​បណ្តាល​មក​ពី​មាត់​ស្បូន​បាន​រីក​ចំហ​ក្នុង​អំឡុង​ត្រី​មាស​ទី ២។

    – បាន​ធ្វើ​ការ​ពិនិត្យ​រាង​កាយ និង​មាន​រោគ​វិនិច្ឆ័យ​ មាន​បញ្ហា​​រីក​ចំហ​មាត់​ស្បូន​ដោយ​មិន​មាន​ការ​ឈឺ​ចាប់​នៅ​ត្រីមាស​ទី ២ ។

    – ធ្លាប់មានកូន​ភ្លោះ និងកើត​ចេញ​ម្តង​ទាំង​ពីរ​តែ​ម្តង (Singleton pregnancy) និង​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា ​មាន​មាត់​ស្បូន​ខ្លី (តិច​ជាង ២៥ មិល្លីម៉ែត្រ) តាម​រយៈ​ការ​មើលអេកូ មុន​សប្តាហ៍​ទី ២៤ នៃ​ការព​ពោះ។

    – មាន​ផ្ទៃ​ពោះ​ពី​មុន​ ធ្លាប់សម្រាល​កូន​មិន​គ្រប់​ខែ ​គឺ​មុន​សប្តាហ៍​ទី ៣៤។

    អត្ថបទ​ពាក់ព័ន្ធ៖

    • ៥ យ៉ាងត្រូវដឹងពីអាការៈ និងការប្រែប្រួលអារម្មណ៍ស្រីៗពពោះ
    • ហេតុអីគ្រូពេទ្យណែនាំឲ្យស្រីៗពពោះ គេងផ្អៀងទៅខាងឆ្វេង?

    ៤- ស្ថាន​ភាព​សុខភាព ដែល​ស្រី​​មិន​គួរដេរ​មាត់​ស្បូន

    គ្រូ​ពេទ្យ​នឹង​មិន​អនុញ្ញាត្តិ​យើង​ដេរ​មាត់​ស្បូន​ទេ​ ​បើយើង​កំពុងពពោះ និង​ស្ថិត​ក្នុង​​លក្ខ​ខណ្ឌ​ដូច​ខាង​ក្រោម៖

    – ហូរ​ឈាម​ក្នុង​ទ្វាមាស

    – កើត​កូន​មុន​ខែ

    – ស្បូន​មាន​ការ​ឆ្លង​មេរោគ

    – លេច ឬ​ធ្លាយ​ថង់​ទឹក​ភ្លោះ ​មុន​សប្តាហ៍​ទី ៣៧

    – ធ្លាប់​មាន​គភ៌​ច្រើន​ដង

    – កូនកើត​មក​ មាន​ការ​វិវត្ត​ ឬលូត​លាស់​មិន​ប្រក្រតី (Fetal abnormalities)

    – ស្រុត​ស្រោម​ទឹក​ភ្លោះ​ចូល​ទៅ​ក្នុង​ទ្វាមាស

    ក្នុង​អំឡុង​ត្រី​មាស​ទី ២ បើ​ទ្វាមាសយើង​​មាន​ការ​រីក​ចំហ នេះ​ជា​បញ្ហា​សុខ​ភាព​ធម្មតា​ដែល​កើត​មាន ដូច្នេះគួរ​​ដេរ​មាត់​ស្បូន​ឡើយ។

    ៥- មាន​អ្វីកើត​ឡើង​ក្រោយ​ដេរ​មាត់​ស្បូន?

    ក្រោយ​ការ​ដេរ​មាត់​ស្បូន ត្រូវ​រក​ជំនួយ​វេជ្ជសាស្ត្រ​ជា​បន្ទាន់ក្នុង​ករណី៖

    – មាន​ការ​កន្រ្តាក់ ឬ​​រមួល​សាច់​ដុំ

    – មាន​ការ​ឈឺ​ចាប់​នៅ​ពោះ​ផ្នែក​ខាង​ក្រោម និង​ខ្នង​​ស្រដៀង​នឹង​ការ​ឈឺ​ពោះ​កើត​កូន

    – មាន​ហូរ​ឈាម​ក្នុង​ទ្វាមាស

    – ក្តៅ​ខ្លួន​លើស​ពី ៣៧,៨ អង្សារសេ

    – រងាញាក់

    – មាន​អារម្មណ៍​ចង់​ក្អួត ឬ​ចង្អោរ

    – ​ធ្លាក់​ស​មិន​ប្រក្រតី​

    – លេច ឬ​ធ្លាយ​ដាច់​ថង់​ទឹក​ភ្លោះ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 22, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម