ពេលពពោះចេះតែថប់ដង្ហើមមែនទេ នេះវិធីបំបាត់!

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ពេល​ពពោះ កាលណា​កូន​កាន់​តែ​ធំ ចេះ​រើ ឬ​ធាក់ ពោះ​ម៉ាក់ៗ​កាន់​តែ​ធ្ងន់ ពិបាក​ទាំង​ដេក ដើរ ឈរ​អង្គុយ ពិសេស​ជួប​បញ្ហា​ថប់​ដង្ហើម​ញឹក​ញាប់។ បើ​ជួប​អាការៈ​ថប់​ដង្ហើម ម៉ាក់ៗ​ត្រូវ​ធ្វើ​ដូច​ម្តេច?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​រៀប​រាប់​ថា ម៉ាក់ៗ​ដែល​ធាត់ៗ​តែង​ជួប​បញ្ហា​ពិបាក​ដក​ដង្ហើម និង​ពិបាក​គេង នៅ​ត្រីមាស​ទី​៣ កៀក​ពេល​សម្រាល​កូន ព្រោះ​កូន​កាន់​តែ​ធំ រើ និង​ធាក់​ញឹក​​ញាប់។ ម្យ៉ាង​វិញ​ទៀត​ការ​កើន​ឡើង​នូវ​អ័រម៉ូន​អឺស្ត្រូសែន អំឡុង​ពពោះ ធ្វើ​ឲ្យ​ហើម​ភ្នាស​ច្រមុះ បណ្តាល​ឲ្យ​កើន​បរិមាណ​ឈាម រីក​សរសៃ​ឈាម​ក្នុង​ភ្នាស​ច្រមុះ ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ដែរ។

អត្ថបទពាក់ព័ន្ធ៖ 

ពពោះ

លោក​វេជ្ជបណ្ឌិត​ថា អាការៈ​ថប់​ដង្ហើម​ធ្វើ​ឲ្យ​ម៉ាក់ៗ​គេង​មិន​លក់ កាលណា​គេង​មិន​គ្រាន់​គ្រាន់ ធ្វើ​ឲ្យ​ម៉ាក់ៗ​អស់​កម្លាំង ប៉ះពាល់​សុខភាព​ទាំង​ម្តាយ​ទាំង​កូន​ក្នុង​ពោះ។ ដើម្បី​កាត់​បន្ថយ​អាការៈ​ថប់​ដង្ហើម លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្រីៗ​គ្នា​ធ្វើ​តាម​ចំណុច​មួយ​ចំនួន​ខាងក្រោម។

– ញ៉ាំ​តិចៗ​តែ​ច្រើន​ដង
– គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង
– ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន
– ញ៉ាំ​តែ​ខ្ញី
– គេង​ដាក់​ក្បាល​ឲ្យ​ខ្ពស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 12, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 12, 2019

អ្នកអាចចូលចិត្ត