backup og meta

ខ្វះជាតិទឹកពេលពពោះ ស្ត្រីចេញរោគសញ្ញាអ្វីខ្លះ និងគួរការពារយ៉ាងម៉េច?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 29, 2019

    ខ្វះជាតិទឹកពេលពពោះ ស្ត្រីចេញរោគសញ្ញាអ្វីខ្លះ និងគួរការពារយ៉ាងម៉េច?

    ធម្មតា បើខ្វះ​ជាតិ​ទឹក ​ប៉ះពាល់​​សុខភាព​យើង បើ​កើត​មាន​អំឡុង​ពេល​កំពុង​ពពោះ​ទៀត ក៏អាចប៉ះ​ពាល់​ទាំងម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ​។ ដើម្បី​អាច​បង្ការ​ខ្លួន​កុំ​ឲ្យខ្វះ​ជាតិ​ទឹក​អំឡុង​ពេល​ពពោះ “Hello គ្រូពេទ្យ’ នឹង​លម្អិត​បញ្ហា​នេះ ទាំង​រោគ​សញ្ញា និង​វិធី​ការពារ​។

    ១- រោគ​សញ្ញា​ខ្វះ​ជាតិ​ទឹក​អំឡុង​ពពោះ

    អំឡុង​ពេលពពោះ​ ​ស្រីៗ​មាន​បញ្ហា​ខ្វះ​ជាតិ​ទឹក​ ​នឹង​មានចេញ​រោគ​សញ្ញា​ជា​ច្រើន ហើយ​រោគ​សញ្ញា​ប្រទះ​​ញឹក​ញាប់​នោះ គឺ​កើន​កម្ដៅ​ក្នុង​ខ្លួន។ ​បើស្រីៗកំពុង​ពពោះ​ ញ៉ាំទឹក​មិនគ្រប់​នោះ ​នឹង​ធ្វើ​ឲ្យ​រាង​កាយ​​ឡើង​កម្ដៅ​ខ្លាំង ខណៈទឹក​នោម​ពណ៌​លឿង​ចាស់​ ក៏​ជា​សញ្ញា​ព្រមាន​មួយ​ផងដែរ។ នៅ​ពេល​ទឹក​នោម​យើង​មាន​សភាព​​ថ្លា​ល្អ ​មាន​ន័យ​ថា យើង​​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ក្នុង​ខ្លួន ខណៈ​រោគសញ្ញា​ខ្វះ​ជាតិ​ទឹក ត្រូវ​គេ​បែង​ចែក​ជា ២ កម្រិតដួចជា៖

    រោគ​សញ្ញាខ្វះ​ជាតិ​ទឹក​កម្រិត​ស្រាល​ និង​មធ្យម​

    – ស្ងួត និង​ស្អិត​មាត់

    – មាន​អារម្មណ៍​ថា​ងងុយ​គេង

    – ស្រេក​ទឹក

    – នោម​តិច​ជាង​មុន

    – ឈឺ​ក្បាល

    – ទល់​លាមក

    – មាន​អារម្មណ៍វិល​មុខ។

    ​បើ​​មាន​រោគ​សញ្ញា​ទាំង​នេះ ​ត្រូវញ៉ាំទឹក និង​សម្រាក​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន។ ​គួរ​​ទៅ​គ្រូពេទ្យ និង​ពន្យល់​ពី​អារម្មណ៍យើង​កំពុង​កើត​មាន។ យ៉ាង​ណា យើង​នៅ​តែ​អាច​គ្រប់​គ្រងអាការៈ​ខ្វះ​ជាតិ​ទឹក​តិច​តួច និង​មធ្យមបាន​ តាម​រយៈការ​ញ៉ាំទឹក ប៉ុន្តែ​លើ​ការ​ខ្សោះ​ជាតិ​ទឹក​ធ្ងន់​ធ្ងរ​ ជា​ពិសេសលើ​ស្រីៗ​កំពុង​ពពោះ ​ត្រូវ​ប្រញាប់​ទៅ​ពេទ្យជា​បន្ទាន់។

    រោគសញ្ញា​ខ្វះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​

    – ស្រេក​ទឹក​ខ្លាំង

    – មាត់​ស្ងួត ស្បែក​ស្ងួត និង​ស្ងួត​ភ្នាស​រំអិល​ខ្លាំង

    – ឆាប់​ខឹង និង​មាន​ការ​ភាន់​ច្រឡំ

    – ទឹក​នោម​តិច​តួច ឬ​គ្មាន​ទឹក​នោម

    – ទឹក​នោម​មាន​ពណ៌​លឿង​ខ្លាំង

    – ភ្នែក​រូង​ចូល​ក្នុង

    – ចង្វាក់​បេះ​ដូង និង​ដង្ហើម​លឿន

    – មាន​សម្ពាធ​ឈាម​ទាប។

    ​ត្រូវ​សង្កេត​មើល​​ស្បែករបស់​យើង ព្រោះពេល​​ខ្សោះ​ជាតិ​ទឹក​ ស្បែក​នឹង​ស្ងួត ហើយ​​ជ្រួញ ខ្វះ​ភាព​យឺត ឬ​នៅ​ពេល​ស្បែក​មាន​ស្នាម​ផ្នត់ ​ហើយ​មិន​អាច​ត្រលប់​មក​សភាព​ដើម​វិញ ហើយ​បើ​មាន​រោគ​សញ្ញា​ទាំង​នេះ ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់។

    ២- វិធីការពារ​កុំ​ឲ្យ​ខ្វះ​ជាតិ​ទឹក​អំឡុង​ពេល​ពពោះ

    ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ជា​រៀង​រាល់​ថ្ងៃ។ ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​បាន​យ៉ាង​តិច ៨-១២ កែវរាល់​ថ្ងៃ។ ​គួរ​ញ៉ាំ​ទឹក​ពេល​​កំពុង​ញ៉ាំ​អាហារ​ ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ។

    ​បើមាន​អារម្មណ៍​ចង់​ក្អួត​នៅ​ពេល​ព្រឹក​ បណ្តាល​មក​ពី​ការ​ចាញ់​កូន គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​នៅ​ពេល​​ចង្អោរ ដោយ​សារ​អាការៈ​ចាញ់​កូន​ខ្លាំង​នៅ​ពេល​ព្រឹក​ អាច​បណ្តាល​ឲ្យ​អាហារ​មិន​អាច​ធ្លាក់​ចុះ​ទៅ​ក្នុង​ក្រពះ​។ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពី​បញ្ហា​យើង​ជួប​ប្រទះ។

    មិនគួរញ៉ាំ​ជាតិ​កាហ្វេអ៊ីន ​ដោយសារ​តែ​កាហ្វេអ៊ីន អាច​ធ្វើ​ឲ្យ​នោម​កាន់​តែ​ញឹក។ ទឹក​ជា​ជម្រើស​ដ៏​ល្អ​ជាង​គេ ប៉ុន្តែ​យើងក៏​អាច​ញ៉ាំ​ទឹក​ដោះ​គោ ទឹក​ផ្លែ​ឈើបាន​ដូច​គ្នា។

    អត្ថបទ​ពាក់ព័ន្ធ៖

    • ខែ​ក្តៅ​ខ្លាំងបែប​នេះ បើពពោះ កុំឲ្យខ្វះជាតិទឹកឲ្យសោះ ព្រោះ​ប៉ះពាល់គភ៌
    • ស្រីៗខ្វះជាតិដែកពេលពពោះ និងចាក់ថ្នាំស្ពឹកឆ្អឹងខ្នងពេលសម្រាល នាំឲ្យកូនកើតអូទីស្សឹម?

    មនុស្ស​គ្រប់​គ្នា​ សុទ្ធ​តែ​អាច​មាន​បញ្ហា​ខ្វះ​ជាតិ​ទឹក​ ប៉ុន្តែចំពោះ​ស្រីៗ​កំពុង​ពពោះ​ មាន​ហានិភ័យ​ខ្ពស់​ជាង​ស្រីៗ​​ធម្មតា។ វិធី​ល្អ​បំផុត​ដើម្បី​ចៀស​វាងខ្វះ​ជាតិទឹក ​ត្រូវញ៉ាំទឹក ​បង្កើត​ទម្លាប់យក​ទឹក​តាម​ខ្លួន​ពេល​ចេញ​ ឬ​ទៅ​ក្រៅ​ផ្ទះ និងព្យាយាម​តាម​ដាន​កម្រិត​ជាតិទឹកយើង​​បាន​ញ៉ាំ។ ញ៉ាំទឹកក្នុង​​បរិមាណ​ត្រឹម​ត្រូវ ​រាល់​ថ្ងៃ ល្អ​ទាំង​សុខ​ភាព​ម៉ាក់ៗ និង​ការ​លូត​លាស់​របស់​កូន​ក្នុងផ្ទៃ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម