backup og meta

ករណីរលូតកូនទាំងមិនដឹងខ្លួន ដោយសារអ្វី មានសញ្ញាម៉េចខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 15, 2020

    ករណីរលូតកូនទាំងមិនដឹងខ្លួន ដោយសារអ្វី មានសញ្ញាម៉េចខ្លះ?

    មាន​ផ្ទៃ​ពោះ​ជារឿង​សប្បាយចិត្ត ប៉ុន្តែ​នៅ​សុខៗ​ស្រាប់​តែ​រលូត​កូន​ទាំង​មិន​ដឹងខ្លួន (​កូន​ស្លាប់​ក្នុង​ផ្ទៃ) ច្បាស់​ជាខ្លោច​ផ្សា​ខ្លាំង​មិនណាស់។ ករណី​ខ្លះ កូន​ស្លាប់​ក្នុង​ផ្ទៃ​ដោយ​មិន​ដឹង​ខ្លួន អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​ស្រីៗ​កំពុង​ពពោះ​ទៀត​ផង។ ហេតុអីសុខៗ​រលូត​កូន? មាន​រោគ​សញ្ញា​អ្វី​ខ្លះ? គួរ​ធ្វើ​ម៉េច? អត្ថបទ “Hello គ្រូពេទ្យ’ មួយ​នេះ នឹង​បញ្ជាក់​ប្រាប់។

    ១- អ្វី​ជា​បញ្ហា​រលូត​កូន​ទាំង​មិន​ដឹង​ខ្លួន?

    រលូត​កូន​ទាំង​មិន​ដឹង​ខ្លួន មាន​ន័យ​ថា​ កូន​ក្នុង​ផ្ទៃបាន​ស្លាប់ទៅ​ហើយ​ ប៉ុន្តែ​រាង​កាយ​យើង ​មិន​ដឹង​ថា​កូនស្លាប់​​នោះ​ឡើយ។ ករណី​នេះ ត្រូវ​គេ​ស្គាល់​ជា​ភាសា​បច្ចេកទេស​ថា Missed រំលូតកូន ឬ Silent Miscarriage កើត​ឡើង​ដោយ​សារ ​រាងកាយយើង​​អសមត្ថភាព​ ​ដឹងឮ ​ពី​ការ​បាត់​បង់​កូន​ក្នុង​ពោះ ដោយ​នៅ​តែ​បន្ត​ផលិត​អ័រម៉ូនពេលពព​ពោះ​ ជា​ហេតុយើង​នៅ​តែ​បន្ត​មាន​រោគសញ្ញា​មាន​ផ្ទៃ​ពោះ​ដដែល។

    ២- ធ្វើម៉េចទើបដឹងថារលូតកូន?

    ការ​រលូត​កូនក្នុង​ករណី​នេះ ​មិន​បាន​បង្ហាញ​ពី​រោគ​សញ្ញា​​ហូរ​ឈាម​តាម​ទ្វារ​មាស អាការៈ​ឈឺ​ពោះ​ខ្លាំង ឬ​មាន​ធ្លាក់​ជាលិកា​កូន​មក​ក្រៅ​ទេ។  យើង​​អាច​នៅ​តែ​បន្ត​មាន​រោគ​សញ្ញា​នៃព​ពោះ​ដដែល ​ដោយ​សារ​​សុក​ក្នុង​ស្បូនយើង បន្ត​បញ្ចេញ​អ័រម៉ូន​ដូច​កំពុង​ពពោះ​ធម្មតា។ ​ករណី​ខ្លះ ស្រីៗ ​អាច​នឹង​មិន​មាន​រោគ​សញ្ញា​​មាន​ផ្ទៃពោះ​មួយ​ចំនួន ​ដូច​ជា សុដន់​លែង​តឹង លែង​ចង្អោរ ឬ​លែង​អស់​កម្លាំង។ គ្នា​យើ់ង​ខ្លះ​ អាច​សម្គាល់​ឃើញ​មាន​រំអិល​ពណ៌​ត្នោត ឬ​ក្រហម​តាម​ទ្វារ​មាស​ផង​ដែរ។ ពេទ្យ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ករណី​រលូតកូនមិន​ដឹង​ខ្លួនបាន ​ដោយ​សារ​តែ​ស្តាប់​លែង​ឮចង្វាក់​បេះដូង​ទារក និងការ​ពិនិត្យអេកូ​ ឃើញ​ថា ទារកលែង​មាន​​ការ​លូត​លាស់បន្ត។

    ៣-  រលូតកូនទាំង​មិន​ដឹង​ខ្លួន​កើត​មានច្រើនដែរទេ?

    ករណី​រលូត​កូន​បែប​នេះ អាចមានអត្រា​ % ក្នុង​ចំណោម​ស្រីៗ​មាន​ផ្ទៃ​ពោះ​ទាំងអស់ ​មាន​ន័យ​ថា​មាន​ អាច​កើត​លើ​ស្រីៗពពោះ​ម្នាក់​ ក្នុង​ចំណោម ១០០នាក់។

    ៤- មូលហេតុអ្វី​ខ្លួន​នាំ​ឲ្យរលូត?

    មូលហេតុ​នាំ​ឲ្យ​រលូតកូន​ភាគច្រើន ​បណ្តាល​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម (DNA កំណត់​ភេទ​ទារក) ដែល​បាន​ទៅ​រារាំង​ដល់​ការ​វិវត្ត​របស់​ទារកក្នុង​ផ្ទៃ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៥- វិធី​ព្យាបាល​បញ្ហា​រលូត​កូន​ (កូន​ស្លាប់​ក្នុង​ផ្ទៃ)

    ជម្រើស​ព្យាបាល ​អាស្រ័យ​លើ​អាយុ​គភ៌​ក្នុងផ្ទៃ ដែល​រលូត។​ បើ​គភ៌​ស្ថិត​ក្នុង​ត្រី​មាស​ដំបូង ​មិន​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​អ្វី​ទេ ​ព្រោះ​រាងកាយ​ស្រីៗ អាច​បណ្តេញ​​ជាលិកា​ទារក​ដែល​ស្លាប់ ​ចេញ​មក​ក្រៅ​បាន​ដោយ​ខ្លួន​ឯង។ យើង​​អាច​រងចាំ​រហូត​ដល់​រាង​កាយ​ដឹង​ដោយ​ខ្លួន​ឯង​ រួច​ធ្វើ​ការទម្លាប់​គភ៌​ដែល​ស្លាប់​ចេញ ឬ​អាច​ប្រើ​ថ្នាំ​ ដើម្បី​ឲ្យ​គភ៌​​ឆាប់​ធ្លាក់​មក​ក្រៅ​ ដូច​ជា ថ្នាំស៊ីតូទីត (Misoprostol) មាន​នាទី​អាច​ជួយ​ឲ្យ​ស្បូន​កន្រ្តាក់ និង​រុញ​ជាលិកា​កូន​ចេញមក​ក្រៅ។

    ផ្ទុយ​ទៅ​វិញ​ ​បើ​ជាលិកា​គភ៌​នៅ​តែ​បន្ត​នៅ​ក្នុង​ស្បូន ​នោះ​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ធ្វើ​ការ​វះកាត់​មួយ​ ជា​ភាសា​បច្ចេក​ទេស​ហៅ​ថា D&C ​ធ្វើ​លើ​ស្រីៗ​​មាន​ផ្ទៃ​ពោះ​លើស​ពី ១២សប្តាហ៍ ​ដែល​​រាង​កាយ​ពិបាក​​បណ្តេញ​ជាលិកា​គភ៌ចេញ។ ក្នុង​វិធី​វះកាត់​នេះ​ គ្រូ​ពេទ្យ​នឹង​ធ្វើ​ការ​បើក​មាត់​ស្បូន​ហើយ​យក​នូវជាលិការមាន​នៅ​ក្នុងស្បូន​ចេញ​ឲ្យ​អស់។ វា​ជា​វិធី​ចាំបាច់​ ដើម្បី​ការពារ​ឆ្លង​មេរោគ ​បណ្តាល​មក​ពី​ជាលិកា​គភ៌​ដែល​ស្លាប់​ស្ថិត​ក្នុង​ស្បូន​រយៈពេល​យូរ។

    ៦- ពេលណាអាចមានផ្ទៃពោះម្តងទៀត?

    បន្ទាប់​ពីរលូត ​ត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់​ឲ្យ​មាន​រដូវ​មួយ​ដង ចំពោះស្រីៗ​ធ្លាក់​ជាលិកា​កូន​មក​ក្រៅ​ដោយ​ខ្លួន​ឯង ឬ​ដោយ​ប្រើ​ថ្នាំ​ជំនួយ និងមាន​រដូវ​បាន​បី​ដង ចំពោះ​ស្រីធ្លាប់វះកាត់ D&C ព្រោះ​ត្រូវ​រង់ចាំ​ឲ្យ​​រាងកាយ​បាន​ជា​សះស្បើយ​ជា​មុន​សិន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម