banner

គួរកុំព្រងើយកន្តើយហើយចាប់ផ្ដើមស្វែងយល់ពីហានិភ័យសុខភាពផ្ទាល់ខ្លួន

Subot Icon

ការវាយតម្លៃវដ្តរដូវស្ត្រី

Subot Icon

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

Subot Icon

គណនាទម្ងន់ស្ត្រីពពោះ

Subot Icon

គណនា​ថ្ងៃ​សម្រាល​កូន

Subot Icon

តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

Subot Icon

ជំងឺមហារីកសុដន់

Subot Icon

ជំងឺមហារីកមាត់ស្បូន

Subot Icon

ជំងឺមហារីកក្រពេញអូវែ

Subot Icon

ជំងឺសរសៃឈាមបេះដូង

Subot Icon

ជំងឺមហារីកសួត

ក្រុមគ្រូពេទ្យឯកទេស

avatar
badge

វេជ្ជ. ចាន់ ស៊ីណេត

avatar
badge

សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

សម្ភពនិងរោគស្រ្តី

សំណួរដែលយើងឧស្សាហ៍ទទួលបាន

ស្រីៗគ្នាយើងគួរ​ទៅពិនិត្យ​មាត់​ស្បូន​អត់?

Icon Chevron

ស្រីៗគ្នា​យើង​ ត្រូវបានណែនាំឲ្យធ្វើតេស្ត ពិនិត្យ​មាត់​ស្បូន ឬធ្វើតេស្តមាត់​ស្បូន រៀងរាល់ឆ្នាំឱ្យបានឆាប់នៅពេលដែលឈានចូលអាយុ ២១ ឆ្នាំ ទោះបីជាពួកគេមិនមានសកម្មភាពផ្លូវភេទក៏ដោយ។ ការ​ពិនិត្យ​មាត់​ស្បូន គឺជាតេស្តមួយដែលជួយរកមើលភាពមិនប្រក្រតីនៅក្នុងមាត់ស្បូន ការពារពី​ការ​កើត​មហារីកមាត់ស្បូន។

រោគសញ្ញាជំងឺគីសទឹកលើក្រពេញអូវែ PCOS មានអ្វីខ្លះ?

Icon Chevron

រោគសញ្ញា​ជំងឺគីសទឹកលើក្រពេញអូវែ គឺជាស្ថានភាពអ័រម៉ូនទូទៅក្នុងចំណោមស្រីៗ ។ ខណៈពេលដែលរោគសញ្ញាអាចចាប់ផ្តើមបង្ហាញនៅវ័យជំទង់ឬ អាយុ ២០ ឆ្នាំ មិនមែនគ្រប់គ្នាដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន PCOS មានចេញរោគសញ្ញាដូចគ្នាទេ។ រោគសញ្ញាទូទៅមាន ៖ - មករដូវមិនទៀងទាត់ - ពិបាកក្នុងការមានគភ៌ - ឃើញសក់លើសនៅលើ មុខ ចង្កា ខ្នង ឬគូថ - កើតមុន - សក់ស្តើង បើ​ធ្វើរោគវិនិច្ឆ័យថាមានរោគសញ្ញា​ជំងឺគីសទឹកលើក្រពេញអូវែ គ្រូពេទ្យ​អាចនឹងពិគ្រោះ និងដាក់ផែនការ​ការព្យាបាលក្រោយសម្រេចចិត្ត។

សញ្ញា​អ្វី​ខ្លះ​ដែល ដឹងថាយើង​មានផ្ទៃពោះ?

Icon Chevron

នៅពេលមានផ្ទៃពោះ យើងចាប់ផ្តើមមានការផ្លាស់ប្តូរអ័រម៉ូនដែល អាចបង្កឱ្យមានរោគសញ្ញាផ្សេងៗ។ សញ្ញានិងរោគសញ្ញា មួយចំនួននៃការមានផ្ទៃពោះ នៅដំណាក់កាលដំបូងមាន៖ - ខកខានការ​មក​រដូវ - ចង្អោរនិងក្អួត - ឈឺសុដន់​- មានអារម្មណ៍ថាអស់កម្លាំងជាងធម្មតា - បត់ជើងតូចញឹកញាប់ - ក្រហាយទ្រូងនិងពិបាករំលាយអាហារ - ឈឺខ្នងនិងរមួលក្រពើ - ការប្រែប្រួល​អារម្មណ៍ បើអ្នកដឹងថាអ្នកប្រហែលជាមានផ្ទៃពោះវិធីល្អបំផុតដើម្បីបញ្ជាក់ថាអ្នកមានផ្ទៃពោះគឺត្រូវធ្វើតេស្ត។

សុវត្ថិភាពអត់ បើរួមភេទអំឡុងមានផ្ទៃពោះ?

Icon Chevron

បានធម្មតា លើកលែងតែវេជ្ជបណ្ឌិតហាម ពីព្រោះការរួមភេទអត់បង្កបញ្ហា ឬការឈឺចាប់ដល់គភ៌ទេ។

​ការ​ព្យាបាល​ជំងឺ​មហារីក​អាចព្យាបាលម៉េចខ្លះ?

Icon Chevron

វិធីព្យាបាលមហារីកទូទៅមាន ៣ គឺ ៖ ការវះកាត់ ការព្យាបាលដោយប្រើគីមី និងការព្យាបាលដោយកាំរស្មី។ អ្នកជំងឺមហារីកអាចឆ្លងកាត់ការព្យាបាលណាមួយក្នុងចំណោមវិធីទាំងនេះ។ ការសម្រេចចិត្តលើផែនការព្យាបាល អាស្រ័យលើកត្តាដូចជាប្រភេទមហារីក ស្ថិតក្នុងដំណាក់កាលណា ព្រមទាំងការពិចារណាផ្សេងទៀតដូចជាសុខភាពទូទៅនិងផលប៉ះពាល់ដែលអាចកើតមាន។ ការ​រក​ឃើញជាបន្តបន្ទាប់ ត្រូវបានធ្វើឡើងនៅក្នុងការស្រាវជ្រាវជំងឺមហារីកដោយផ្តល់នូវវិធីជាច្រើនទៀតក្នុងការព្យាបាលអ្នកដែលមានជំងឺមហារីក។ វិធីព្យាបាលមាន ការប្តូរកោសិកាដើម ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ និងការព្យាបាលតាមថ្ងៃកំណត់ ជាធម្មតាវិធីចុងក្រោយត្រូវបានផ្សំជាមួយការព្យាបាលផ្សេងទៀតដូចជាគីមី។

ពីអ្នកនិពន្ធ

បញ្ហាស្ត្រីផ្សេងទៀត

វាចា​អ្នកនិពន្ធ៖ សុខភាព​ស្ត្រី​ជា​បញ្ហា​រួម​យើង​គួរ​រួមចំណែក​ ការលះបង់ខ្លះគួរឲ្យសរសើរណាស់

តើ​មាន​ស្ត្រី​ប៉ុន្មាន​ភាគរយ ក្នុង​ចំណោម​ស្ត្រី​សរុប​លើ​ពិភពលោក​ដែល​គ្រប់​អាយុ បម្រើ​ការងារ​ក្នុង​វិស័យ​សុខាភិបាល? ឬ​ក្ដោប​តួនាទី​ធំៗ​ផ្នែក​សុខាភិបាល? មាន​ចំណេះដឹង​ផ្នែក​សុខភាព​ទូលំទូលាយ​ដើម្បី​ឈរ​នៅ​ទីតាំង​មួយ​ផុត​ពី​ទី​រងគ្រោះ​បញ្ហា​សុខភាព​ទាំង​ឡាយ​ណា​ដែល​អាច​ការពារ​បាន? ឬ​អាច​ព្យាបាល​បាន? តើ​អ្នក​បាន​ចូលរួម​ការ​យក​ចិត្ត​ទុកដាក់​​ទាំង​សុខភាព​ខ្លួន​ឯង​ និង​អ្នក​ឯទៀត​កម្រិត​ណា​ដែរ? ខ្ញុំ​បាន​ធ្វើ​ បន្ត​ធ្វើ និង​នៅ​តែ​ធ្វើ​ទៀតពីបញ្ហាសុខភាព​ស្ត្រី ​ក្នុង​តួនាទី​ជា​អ្នក​សារព័ត៌មាន​ឌីជីថល​អាជីព ខ្ញុំ​បាន​មើល​ឃើញ​ពី​ចន្លោះ​ខ្វះខាត​ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​អាជីព​សារព័ត៌មាន ជាមួយ​អាជីព​វេជ្ជសាស្ត្រ។ បន្ទាប់​ពី​ចំណាយ​ពេលវេលា​រៀន​សូត្រ​ពី​សារព័ត៌មាន​ធំ​បំផុត​មួយ​នៅ​កម្ពុជា​ជិត ១០ឆ្នាំ ខ្ញុំ​ក៏​បាន​ទាក់ទង​ឲ្យ​សិក្សា​ស្វែងយល់​ពី​វត្តមាន​របស់ "Hello គ្រូពេទ្យ" ដែល​ចង់​បោះ​ទុន​វិនិយោគ​ក្នុង​ការ​សាបព្រោះ ផ្សព្វផ្សាយ​ពី​សារសំខាន់​នៃ​ចំណេះដឹង​យ៉ាង​ស៊ីជម្រៅ​ផ្នែក​សុខភាព។ ក្រៅ​ពី​ការងារ​មួយ​ដែល​យើង​ស្រលាញ់ គឺ​ការ​ប្រើប្រាស់​វិជ្ជាជីវៈ​ក្នុង​កម្រិត​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ដើម្បី​ជា​ប្រយោជន៍​សង្គម​ជាតិ និង​បងប្អូន​ខ្មែរ​យើង​ឲ្យ​ទទួល​បាន​អ្វី ដែល​ថ្មី អ្វី​ជា​ពុទ្ធិ​និង​គន្លឹះ​ចំណេះដឹង​សុខភាព​បន្ថែម​ដើម្បី​ជា​ចំណែក​មួយ​ក្នុង​ការ​សម្រេចចិត្ត​ផ្នែក​វេជ្ជសាស្ត្រ​ឲ្យ​បាន​ទាន់​ពេលវេលា និង​ត្រឹមត្រូវ​បំផុត ក្នុង​គោលបំណង​ឲ្យ​ជីវិត​រស់នៅ​កាន់​តែ​ល្អ​ប្រសើរ​ទាំង​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវកាយ តាម​រយៈ​ទម្រង់​ឌីជីថល។ ក្រៅ​ពី​ក្រុមការងារ​អ្នក​សារព័ត៌មាន យើង​មាន​វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត​ជំនាញ​(ឯកទេស) ដើម្បី​ត្រួតពិនិត្យ​រាល់​មាតិកា​មុន​ចេញ​ផ្សាយ ឬ​ឆ្លើយ​តប​សំណួរ​បងប្អូន​អ្នក​អាន​រាប់​ពាន់​រាប់​ម៉ឺន​ក្នុង​មួយ​ខែៗ លើ​បញ្ហា​សុខភាព​ច្រើន​រាប់​មិន​អស់។ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដូច​បងប្អូន​អ្នក​អាន​យើង ដែល​បាន​ការ​ឆ្លើយ​តប​ពី​វេជ្ជបណ្ឌិត​របស់​យើង​ដើម្បី​ជា​ដំណោះស្រាយ​ហើយ​បាន​ផល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ពួក​យើង (Hello គ្រូពេទ្យ) មិន​មាន​តួនាទី​ចេញ​វេជ្ជបញ្ជា ឬ​ការ​ព្យាបាល​ណាមួយ​ជូន​អ្នក​អាន​ដែល​មាន​ចម្ងល់ ឬ​បញ្ហា​សុខភាព​កម្រិត​ណា​មួយ​នោះ​ទេ តែ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ផ្ដល់​មាតិកា​លើ​បញ្ហា​សុខភាព​ជាក់លាក់​ក្នុង​កម្រិត​ច្បាស់​លាស់​មួយ​ដែល​មាន​លំហូរ​​ត្រួតពិនិត្យ​ដោយ​ការី​និពន្ធ និពន្ធ​នាយក​និង​វេជ្ជបណ្ឌិត​នានា​ទៅ​តាម​ជំនាញ។ ប្រភព៖ ទិន្នន័យពីWHO អំពីមុខតំណែងស្ត្រីជាន់ខ្ពស់វិស័យសុខាភិបាល ខ្ញុំ​សុំ​បញ្ជាក់​ពី​តួនាទី​របស់​វិបសាយ​សុខភាព​ Hello គ្រូពេទ្យ ប៉ុណ្ណេះ​ចុះ។ ខ្ញុំ​ចូលរួម​យុទ្ធនាការ​បង្កើត​ Hello […]

ស្វែងយល់ពីបញ្ហាស្ត្រី

វដ្ដរដូវនិងផ្ទៃពោះ

រង្វាស់​សុខភាព​ផ្សេង​ទៀត

ខ្លួនឯងដើម្បីខ្លួនឯង

ស្ត្រីដើម្បីស្ត្រី