Diabetes Type 2 (ជំងឺទឹកនោមផ្អែមប្រភេទទី ២)
និយមន័យ១- អ្វីជាជំងឺទឹកនោមផ្អែមប្រភេទទី ២? ទឹកនោមផ្អែមប្រភេទទី ២ ជាជំងឺរ៉ាំរ៉ៃ ធ្វើឲ្យប៉ះពាល់ដល់ការបម្លែងជាតិស្ករ កើតឡើងដោយសារកោសិកាក្នុងខ្លួន មិនទទួលស្គាល់ ឬស៊ាំជាមួយអាំងស៊ុយលីន (អ័រម៉ូនជួយសម្រួលជាតិស្ករនៅក្នុងខ្លួន) ឬកោសិកាផលិត អាំងស៊ុយលីន បញ្ចេញមិនគ្រប់គ្រាន់ ដើម្បីជួយគ្រប់គ្រងជាតិស្ករក្នុងខ្លួនឲ្យស្ថិតនៅកម្រិតប្រក្រតី។ ជំងឺនេះ មិនអាចព្យាបាលឲ្យជាសះស្បើយបានទេ ប៉ុន្តែមានវិធីអាចជួយបង្ការសុខភាពល្អប្រសើរឡើងវិញ ដូចជា ញ៉ាំឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណ និងរក្សាគីឡូឲ្យថេរ។ ក្នុងករណី លំហាត់ប្រាណ និងរបបអាហារមិនអាចជួយបាន ច្បាស់ជាត្រូវលេបថ្នាំមិនខាន។ ២- កើតឡើងញឹកញាប់ដែរទេ? ទឹកនោមផ្អែមប្រភេទទី ២ ភាគច្រើនកើតមានលើមនុស្សពេញវ័យ ប៉ុន្តែបច្ចុប្បន្នតួលេខមានលើកុមារ ក៏កើនឡើងគួរឲ្យកត់សម្គាល់ ដោយសារកត្តាធាត់លើសកម្រិត។ យោងតាមរបាយការណ៍ អង្គការសុខភាពពិភពលោក កាលពីឆ្នាំ ២០១៤ បង្ហាញថា ៩ភាគរយ នៃមនុស្សពេញវ័យជុំវិញពិភពលោក មានកើតជំងឺទឹកនោមផ្អែម ក្នុងនោះប្រមាណ ៩០ភាគរយ ស្ថិតក្នុងក្រុមជំងឺប្រភេទទី ២។ កាលពីឆ្នាំ ២០១២ ជំងឺទឹកនោមផ្អែមបានសម្លាប់មនុស្សជុំវិញពិភពលោក ដល់ទៅ ១,៥ លាននាក់ ហើយជាងពាក់កណ្តាលនៃអ្នកជំងឺស្លាប់ដោយសារជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ខណៈទឹកនោមផ្អែម ក៏ជាដើមហេតុមួយបណ្តាលឲ្យខូចតម្រងនោមផងដែរ។ គណនា BMI រោគសញ្ញា៣- រោគសញ្ញាមានអ្វីខ្លះ? រោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទនេះ មានការវិវត្តយឺត បណ្តាលឲ្យយើងអាចមានជំងឺនេះរាប់ឆ្នាំដោយមិនដឹងខ្លួន […]