Hello Health Group ជាក្រុមហ៊ុនបច្ចេកវិទ្យាសុខភាព និងវេជ្ជសាស្ត្រនាំមុខគេមួយ ផ្ដោតលើការអភិវឌ្ឍបណ្ដាញផ្សព្វផ្សាយព័ត៌មានសុខភាពនៅតាមប្រទេសកំពុងអភិវឌ្ឍន៍។ បេសកកម្មរបស់ Hello Health Group គឺនាំពិភពលោកបង្កើតចំណេះដឹងផ្នែកសុខភាព ផ្ដល់ព័ត៌មានទុកចិត្តបំផុតដល់សាធារណជនគ្រប់ទីកន្លែង ដែលធ្វើឲ្យជីវិតរស់នៅរបស់យើងទាំងអស់គ្នាកាន់តែមានសុខភាពល្អ និងសុភមង្គល។ ឆ្នាំ ២០១៥ យើងបានបង្កើតក្រុមការងារដែលសម្បូរបទពិសោធយ៉ាងច្រើនលើការវិនិយោគលើអ៊ីនធឺណិត យីហោនិងទីផ្សារ និង ការថែទាំសុខភាព។ នេះជាមូលហេតុធ្វើឲ្យយើងបានក្លាយជា និងកំពុងជាអ្នកនាំមុខគេនៅក្នុងទីផ្សារ។
Hello Health Group បានបង្កើតបណ្ដាញផ្ដល់ព័ត៌មានសុខភាពសម្បូរបែបនៅលើអ៊ីនធឺណិត។ យើងផ្ដល់ព័ត៌មានដែលអាចជឿជាក់បាន បង្កើតសហគមន៍គាំទ្រ និងផ្ដល់ប្រភពយោងស៊ីជម្រៅអំពីប្រធានបទសុខភាពដែលមានសារៈសំខាន់ចំពោះលោក-អ្នក។ យើងជាប្រភពដើមផ្ដល់ព័ត៌មានសុខភាពថ្មីៗ ព្រមទាំងព័ត៌មានសុខភាពរបស់អ្នកសរសេរព័ត៌មានសុខភាពល្បីៗផងដែរ។ ក្រុមការងារយើង មានជំនាញចម្រុះបញ្ចូលគ្នា ដូចជា វិជ្ជាជីវៈសារព័ត៌មាន បង្កើតអត្ថបទ សេវាសហគមន៍ ជំនាញអត្ថាធិប្បាយ និងត្រួតពិនិត្យអត្ថបទសុខភាព និងវេជ្ជសាស្ត្រ ដើម្បីឲ្យអ្នកអានរបស់យើងមានជម្រើសអានអ្វីដែលគេចង់បាន។
ក្រុមអ្នកនិពន្ធព័ត៌មានសុខភាព និងវេជ្ជសាស្ត្ររបស់យើងនៅ Hello Health Group ភាគច្រើន បានចំណាយពេលពេញមួយជីវិត ដើម្បីជួយផ្ដល់ប្រជាជននូវព័ត៌មានសុខភាព និងវេជ្ជសាស្ត្រ ការគាំទ្រផ្សេងៗ និងសេវាកម្មនានាដែលប្រជាជនត្រូវការ។ Hello Health Group ប្ដេជ្ញាផ្ដល់នូវព័ត៌មានសុខភាពល្អៗបំផុត និងប្រកាន់ខ្ជាប់នូវសុចរិតភាពនៃដំណើរការនិពន្ធអត្ថបទព័ត៌មានសុខភាពរបស់យើង។
ទោះបីយើងប្ដេជ្ញាផ្ដល់ព័ត៌មានសុខភាពត្រឹមត្រូវ និងទុកចិត្តបានយ៉ាងណាក៏ដោយ ក៏យើងដឹងថា ព័ត៌មានសុខភាពគួរមានលក្ខណៈពាក់ព័ន្ធផ្ទាល់ជាក់ស្ដែងដល់អ្នកអាន និងកម្សាន្តអារម្មណ៍ផងដែរ។ យើងនឹងបន្តកែលម្អបន្ថែមជានិច្ច។ យើងនឹងបន្តចេញផ្សាយអត្ថបទសុខភាព សហគមន៍គាំទ្រ និងសេវាកម្មនានាកាន់តែច្រើនថែមទៀត ដើម្បីជួយដល់អ្នកអានរបស់យើងឲ្យមានជីវិតកាន់តែប្រសើរ ផ្ដល់ដំណោះស្រាយថែទាំសុខភាព ជាពិសេសស្វែងយល់បន្ថែមជុំវិញសុខភាពរបស់ពួកគេ និងគ្រួសារពួកគេទៀតផង។