វេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ និងជាម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានពន្យល់ថា៖ “ខ្យង ខ្មៅខ្លះមិនមែនធម្មជាតិឡើយ ព្រោះគ្មានអ្នកនៅតាមស្រុកស្រែចុះទៅចាប់ទៅរាវនៅបឹង នៅទន្លេបានច្រើនរាល់ថ្ងៃយកមកផ្គត់ផ្គង់គ្រប់កន្លែង ព្រមទាំងហាងធំៗដែរនោះទេ។ មានខ្លះគេចិញ្ចឹម និងយកមកពីប្រទេសជិតខាងយើង ហើយបើខ្លះទៀតវារស់នៅក្នុងទឹកកខ្វក់ ហើយជាធម្មតារបស់ចិញ្ចឹមគឺគេឲ្យស៊ីកាកសំណល់គ្រប់ប្រភេទ ភាគច្រើនរបស់មិនល្អ”។