មានគ្នាយើងមួយចំនួនឆ្ងល់ថា នៅសុខៗក្នុងពោះមានអារម្មណ៍ថាក្រហាយៗ តែមិនដឹងថាវាកើតឡើងបានដោយសារអី ព្រោះអត់ដែលធ្លាប់មានបញ្ហាឈឺក្រពះឈឺអីដូចគេទេ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មានគ្នាយើងមួយចំនួនឆ្ងល់ថា នៅសុខៗក្នុងពោះមានអារម្មណ៍ថាក្រហាយៗ តែមិនដឹងថាវាកើតឡើងបានដោយសារអី ព្រោះអត់ដែលធ្លាប់មានបញ្ហាឈឺក្រពះឈឺអីដូចគេទេ?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ការដែលនៅសុខៗបណ្តាលឲ្យក្រហាយនៅក្នុងក្រពះ មិនអាចកើតឡើងបានទេ បើយើងគ្មានបញ្ហាក្រពះដូចជា៖
– រលាកក្រពះ
– ដំបៅក្រពះ
– ច្រាលទឹកអាសុីដក្រពះ
– រលាកភ្នាសក្រពះ
– មានមេរោគនៅក្នុងក្រពះ។ល។
ស្របគ្នានេះដែរ លោកវេជ្ជបណ្ឌិតបានបន្តឲ្យដឹងថា ពេលខ្លះ វាក៏អាចបណ្តាលមកពីយើងញ៉ាំអាហារហឹរ ជូរ ទើបធ្វើឲ្យមានអារម្មណ៍ថាក្រហល់ក្រហាយនៅក្នុងពោះក៏ថាបាន។
ទោះយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតបានណែនាំថា ប្រសិនបើមានបញ្ហានេះកើតឡើងដោយមិនបានញ៉ាំអាហារហឹរ ជូរអស់ហ្នឹងទេនោះ គួរទៅពិនិត្យជាមួយនឹងពេទ្យឲ្យបានត្រឹមត្រូវ ពីព្រោះក្នុងករណីខ្លះ វាអាចជាជំងឺធ្ងន់ធ្ងរ ដូចជាមហារីករាលដាលជាដើម។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕