home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ពិតអត់ ចូលចិត្តញ៉ាំម្ទេស ងាយធ្វើឲ្យឈឺក្រពះ?

ពិតអត់ ចូលចិត្តញ៉ាំម្ទេស ងាយធ្វើឲ្យឈឺក្រពះ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ពី​មូលហេតុ​នាំ​ឲ្យ​ឈឺ​ក្រពះ ក្នុង​ការ​ក៏​មាន​ការ​ញ៉ាំ​ម្ទេស​ដែរ។ តើ​ការ​ញ៉ាំ​ម្ទេស ងាយ​ប្រឈម​នឹង​ការ​ឈឺ​ក្រពះ​មែន​ឬ? តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​ក្រពះ​ពោះវៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ការ​ញ៉ាំ​ម្ទេស​មិន​មែន​ជា​មូលហេតុ​ធ្វើ​ឲ្យ​ឈឺ​ក្រពះ​ទេ។

“តាម​ពិត​ទៅ​នៅ​ក្នុង​វិទ្យាសាស្ត្រ​មិន​មាន​ការ​ស្រាវជ្រាវ​ណាមួយ​បញ្ជាក់​ថា ការ​ញ៉ាំ​ម្ទេស​នាំ​ឲ្យ​ឈឺ​ក្រពះ​ទេ តែ​គ្រាន់​តែ បើ​សិន​ជា​យើង​ឈឺក្រពះ ហើយ​ញ៉ាំ​ម្ទេស​ថែម​ទៀត អា​ហ្នឹង​វា​រឹត​តែ​ឲ្យ​ក្រហល់​ក្រហាយ​ថែម”។ លោក​វេជ្ជបណ្ឌិត​រៀប​រាប់។

ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​ថ្លើម ក្រពះ ពោះវៀន នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​អះអាង​ថា មូលហេតុ​ពិត​ប្រាកដ​ធ្វើឲ្យ​មាន​ជំងឺ​ក្រពះ មាន​ដូច​ការ ការ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ផឹក​គ្រឿង​ស្រវឹង ជក់បារី ស្ត្រេស ជាដើម។

១.​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ

នៅ​​ពេល​ឈឺ​អ្វីមួយ មិនថា ផ្តាសាយ ឈឺ​ឆ្អឹង​ឆ្អែង​នោះ​ទេ យើង​តែង​ទៅ​ឱសថស្ថាន​ដើម្បី​ផ្សំថ្នាំ​លេប ដោយ​គ្មាន​វេជ្ជបញ្ជា។ លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា ពេល​ទៅ​ផ្សំ​ថ្នាំ ឱសថ​ការី​អាច​ផ្តល់​ថ្នាំ​​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​បាន តែ​ផ្ទុយ​ទៅ​វិញ ថ្នាំ​ទាំង​នោះ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​។

២.ផឹក​គ្រឿង​ស្រវឹង

លោក​វេជ្ជបណ្ឌិត ឲ្យ​ដឹង​ថា តម្រូវ​ការ​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង មាន​ការ​កើន​ឡើង​ខ្លាំង​​នៅ​ក្នុង​ប្រទេស​​យើង។ សូម្បី​តែ​នៅ​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ ​ក៏​មាន​ការ​ផឹក​គ្រឿង​ស្រវឹង​ដែរ។ នេះ​ហើយ គឺ​ជា​កត្តា​មួយ​ដែល​បណ្តាល​ឲ្យ​ឈឺ​ក្រពះ។

៣.ជក់បារី

មាន​បញ្ហា​ឈឺ​ក្រពះ ក៏​អាច​បណ្តាល​មក​ពី​ការ​ជក់​បារី​បាន​ដែរ។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​យើង​ជក់បារី ឬ​ផឹក​ស្រា​តែ​ឯងៗ វា​ធ្វើ​ឲ្យ​​យើង​ពុល​ល្មម​ៗ តែ​ប្រសិន​បើ​ជក់​ផង ផឹក​ផង​ក្នុង​ពេល​តែមួយ វា​នឹង​ធ្វើ​ឲ្យ​ពុល​ក្រពះ​ទ្វេ​ដង។

៤.ស្រេ្តសខ្លាំង

​គ្រប់​គ្នា​នៅ​លើ​ពិភព​លោក​នេះ ទទួលរង​ប៉ះ​ពាល់​ពី​កម្រិត​នៃ​ការ​កើត​ស្រេ្តស ដោយ​សារ​បញ្ហា​ជីវភាព​រស់​នៅ បញ្ហា​ការងារ ជា​ដើម។ ប្រសិន​បើ​គ្មាន​ការ​គ្រប់​គ្រង​ត្រឹម​ត្រូវ​ទេ​នោះ ការ​កើត​ស្រេ្តស​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ច្រើន ប៉ុន្តែ​នៅ​ក្នុង​នោះ​ដែរ វា​ក៏​អាច​ប៉ះពាល់​បណ្តាល​ឲ្យ​មាន​បញ្ហា​ក្រពះ​ផង​ដែរ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ដេត ធន្នី
កែ 05/10/2020
x