លើសសម្ពាធឈាមជាជំងឺរ៉ាំរ៉ៃ កើតឡើងពេលសម្ពាធឈាមឡើងខ្ពស់រហូត ដោយមិនពាក់ព័ន្ធជាមួយអ្វីដែលយើងញ៉ាំ ឬសកម្មភាពដែលយើងធ្វើនោះទេ។ ជំងឺលើសសម្ពាធឈាមព្យាបាលមិនជាដាច់ ១០០% នោះទេ ការព្យាបាល ដើម្បីគ្រប់សម្ពាធឈាមកុំឲ្យប៉ះពាល់ទៅលើជញ្ជាំងសរសៃឈាម នៃសរីរាង្គផ្សេងប៉ុណ្ណោះ។
មកដល់បច្ចុប្បន្ននេះ មូលហេតុពិតប្រាកដដែលបណ្តាលឲ្យមានជំងឺលើសសម្ពាធឈាមមិនទាន់ដឹងនៅឡើយទេ គ្រាន់តែមានកត្តាប្រឈមមួយចំនួនពាក់ព័ន្ធនឹងកត្តារស់នៅប្រចាំថ្ងៃដែលយើងត្រូវយកចិត្តទុកដាក់ បើមិនអ៊ីចឹងទេ ជំងឺសម្ពាធឈាមនៅជិតយើងបង្កើយ។