home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ពេលអាកាសធាតុត្រជាក់ ទប់ទល់បញ្ហាស្បែកងាយស្ងួត-ស្រអាប់ ជាមួយអាហារប៉ុន្មាននេះ

ពេលអាកាសធាតុត្រជាក់ ទប់ទល់បញ្ហាស្បែកងាយស្ងួត-ស្រអាប់ ជាមួយអាហារប៉ុន្មាននេះ

នៅ​ក្នុង​របប​អាហារ​មួយ​ដែល​មិន​សម្បូរ​អាហារូបត្ថម្ភ​អាច​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ បណ្ដាល​ឲ្យ​ឡើង​ទម្ងន់ និង​ធ្វើ​ឲ្យ​ខូច​ខាត​សរីរាង្គ​ខ្លះ​ទៀត​ដូច​ជា បេះ​ដូង ថ្លើម ក៏​ប៉ះពាល់​ដល់​សុខភាព​ស្បែក​ផង​ដែរ។ ស្រី​ៗ​គ្នា​យើង​ខ្លះ ខំ​ប្រឹង​ខាត់​ស្បែក លាប​ឡេ ដើម្បី​ឲ្យ​ស្បែក​ស​ភ្លឺ​រលោង តែ​យើង​ត្រូវ​ដឹង​ថា​ស្បែក​ស្អាត​ចាប់​ផ្ដើម​ចេញ​ពី​អាហារ​ដែល​យើង​ញ៉ាំ​ចូល​ទៅ​ក្នុង​ខ្លួន​ដូច​ជា៖

១. ការ៉ុត៖ ការ៉ុត​សំបូរ​ដោយ​សារធាតុ beta-carotene ដែល​រាងកាយ​នឹង​បំលែង​ទៅ​វីតាមីន A។ វីតាមីន A មាន​តួនាទី​សំខាន់​ក្នុង​ការ​ផលិត​កោសិកា​ខូឡាជេន​ដែល​ជួយ​ព្យាបាល​ស្បែក​ខូច។

២. ត្រីសាល់ម៉ុន៖ ត្រី​សាល់ម៉ុន​មាន​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣​ខ្ពស់​ដែល​មាន​ប្រយោជន៍​ដល់​ស្បែក។ អាស៊ីត​ខ្លាញ់​នេះ​ជួយ​ប្រឆាំង​នឹង​រ៉ាឌីកាល់សេរី​ដោយ​ពង្រឹង​ភ្នាស​កោសិកា និង​បន្ថយ​ការ​រលាក​កោសិកា។

អាហារជំនួយស្បែក

៣. ដំឡូងជ្វា៖ ដំឡូង​ជ្វា​មាន​កម្រិត​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ beta-carotene ខ្ពស់ និង​ម៉ាញ៉េស្យូម​ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​ការ​រលាក។ សំបក​ដំឡូងជ្វា​ក៏​មាន​សារធាតុ​ចិញ្ចឹម​ដែរ​ដូចជា​ជាតិសរសៃ​ដែល​ជួយ​ដល់​ពោះវៀន និង​អាច​ជួយ​ស្បែក​កុំ​ឲ្យ​មាន​ស្នាមជាំ។

៤. សណ្ដែកបៃតង Edamame៖ សណ្តែក​ចំហុយ​នេះ​សំបូរ​ទៅ​ដោយ​អាស៊ីត linoleic។ ការ​សិក្សា​មួយ​ធ្វើ​ទៅ​លើ​ស្ត្រី​ ៤ ០០០នាក់បាន​ឲ្យ​ដឹង​ថា អ្នក​ញ៉ាំ​អាហារ​សំបូរ​ទៅ​ដោយ​អាស៊ីត linoleic ស្បែក​មិន​ស្តើង​។ ស្បែក​ស្តែង​ងាយ​បង្ក​ឲ្យ​មាន​ស្នាម​ជ្រួញ។

៥. តែ​បៃតង៖ តែ​បៃតង​អាច​ជួយ​ការពារ​ស្បែក​យើង​ពី​ការ​ខូច​ខាត និង​ប្រឆាំង​ភាព​វ័យ​ចាស់។ សមាសធាតុ​មាន​ឥទ្ធិពល​មាន​នៅ​ក្នុង​តែ​បៃតង catechins និង​ជួយ​ដល់​សុខភាព​ស្បែក​បាន​ច្រើន​យ៉ាង។ ប៉ុន្តែ នេះ​សំដៅ​ទៅ​លើ​តែ​បៃតង​សុទ្ធ​តែ​ប៉ុណ្ណោះ បើ​យើង​ផឹក​តែ​បៃតង​លាយ​ជាមួយ​ទឹក​ដោះ​គោ វា​អាច​ប៉ះពាល់​ទៅ​ដល់​គុណភាព​របស់​តែ​បៃតង។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា
កែ 28/10/2020
x