backup og meta

សញ្ញាជំងឺស្ទះសរសៃឈាមបេះដូង ៧យ៉ាងគួរប្រុងប្រយ័ត្នខ្ពស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 11, 2022

    សញ្ញាជំងឺស្ទះសរសៃឈាមបេះដូង ៧យ៉ាងគួរប្រុងប្រយ័ត្នខ្ពស់

    អាការៈ​ឈឺពោះ​អាច​កើត​មាន​ឡើង​ជា​ធម្មតា និង​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ ប៉ុន្តែ​ជួនកាល​ការឈឺពោះ​នេះ​ក៏​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ច័ន្ទ រស្មី។ ផ្ទុយទៅវិញ​ស្ថិតក្នុង​ស្ថានភាព​ចុកពោះដូចគ្នាដដែល ​ក៏អាច​ជា​​តម្រុយ​ប្រាប់​យើង​ពី​សញ្ញាជំងឺស្ទះសរសៃឈាមបេះដូង ប្រសិនបើយើង​យកចិត្តទុកដាក់អង្កេតតាមដាន។ ​ខាងក្រោម​នេះ​ជា​មុខ​សញ្ញា​ឈឺពោះ ដែល​យើង​គួរតែ​ព្រួយ​បារម្ភ និង​ត្រូវ​ស្វែង​រក​អ្នក​ជំនាញ ដើម្បី​ពិភាក្សា​ភ្លាម​ៗ៖

    ឈឺពោះ​ខ្លាំង​ភ្លាមៗ មិន​អាច​ទ្រាំ​បាន

    ឈឺពោះ​ស្រួច​ស្រាវ និង​មាន​អាការៈ​គ្រុនក្ដៅ

    ក្អួត​មាន​ឈាម រាក ឬ​ក៏​លាមក​មាន​លាយ​ឈាម និង​នោម​ឈាម

    ឈឺ​រាតត្បាត​ពេញ​ពោះ ឬ​ឈឺ​ងំ​ៗ ឈឺ​ពេល​ស្ទាប ឬ​សង្កត់​ពី​លើ​ឈឺ​កាន់តែ​ខ្លាំង

    ពោះ​ឡើង​រឹង ឬ​ហើម​ប៉ោង

    ពោះវៀន​មិន​មាន​ចលនា ទល់​លាមក ទល់​នោម និង​ក្អួត​ចង្អោរ

    ឈឺចាប់​ត្រង់​បរិវេណ ទ្រូង ក ស្មា និងខ្នង

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    លោក​បញ្ជាក់​ថា សញ្ញា​ទាំង​នោះ​សុទ្ធតែ​គ្រោះថ្នាក់​​សរសៃ​ឈាម​បេះដូង ដែល​មិន​គួរ​នៅ​បង្អន់​ព្យាបាល​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​តាមឱសថស្ថានឡើយ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ធំ​ៗ ដែល​មាន​វេជ្ជបណ្ឌិត​ឯកទេស ឧបករណ៍​គ្រប់គ្រាន់ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ធ្វើ​ការ​ព្យាបាល ឬ​សង្គ្រោះ​បន្ទាន់ ពុំ​នោះ​សោធ​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត។

    វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​រោគ​សញ្ញា​មិនមែន​ទាក់ទិន​នឹង​ការ​ឈឺ​ទ្រូង​ផ្នែក​ខាង​មុខតែ​មួយ​មុខ​ឡើយ វា​មាន​ច្រើន​យ៉ាង​ទៀត។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 11, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម