home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មិនមែនតែលុយ COVID-19 អាចរស់នៅលើកញ្ចក់ និងផ្ទៃផ្សេងៗជិត ១ ខែឯណោះ

មិនមែនតែលុយ COVID-19 អាចរស់នៅលើកញ្ចក់ និងផ្ទៃផ្សេងៗជិត ១ ខែឯណោះ

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​ឆ្លង​ COVID-19 ជាខ្លាំង ព្រោះវាមិន​មិន​ត្រឹម​តែ​អាច​រស់នៅ​លើ​លុយ​ប៉ុណ្ណោះ​ទេ វត្ថុ​មួយ​ចំនួន​ទៀត​ក៏​អាច​រស់នៅ​បាន​យូរ​ដូចគ្នា។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នោះ បាន​លើក​ឡើង​ដោយ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​សិក្សា​វិទ្យាសាស្ត្រ​អូស្ត្រាលី​ដែល​បាន​ចុះ​ផ្សាយ​ថ្ងៃ​ទី ១២ ខែ​តុលា ឆ្នាំ ២០២០ ថា វីរុស COVID-19 នេះ អាច​រស់​នៅ​លើ​ក្រដាសប្រាក់ កញ្ចក់ និង​ផ្ទៃ​ផ្សេង​ៗ​រហូត​ដល់ ២៨ ថ្ងៃ​ឯណោះ បើ​ប្រៀប​​ទៅ​នឹង​វីរុស​ផ្ដាសាយ​ធម្មតា​​ប្រហែល​ត្រឹម​ជា ១៧ថ្ងៃ។ ដូច្នេះ​ហើយ បាន​ជា​ការ​លាង​សម្អាត​ដៃ រាល់​ពេល​ចាប់​កាន់​វត្ថុ​ដូចជា​​តេលេកុំម៉ង់ ទូរស័ព្ទ​អ្នក​ដទៃ កញ្ចក់ ក្រដាសប្រាក់ ឫ​ក្រដាស​ស្នាម​ផ្សេង​ៗ ត្រូវ​លាង​សម្អាត​ដៃ​ភ្លែត និង​លាង​ឲ្យ​បាន​ញឹកញាប់ ជា​ការ​ចាំបាច់​បំផុត​ក្នុង​ពេល​នេះ ដែល​វីរុស COVID-19 កំពុង​តែ​ចរាចរ​មិន​ដឹង​ថា​នៅ​ទីណា និង​ដល់​ទីណា​ខ្លះ​នោះ​ទេ។

លោក​ជំទាវ​បញ្ជាក់​ទៀត​ថា ដើម្បី​កាត់​ផ្ដាច់​ខ្សែ​ចម្លង​របស់ COVID-19 អាស្រ័យ​លើ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំងអស់ លើ​ការ​អនុវត្តន៍​តាម​ការ​ណែនាំ និង​វិធានការ​សុខាភិបាល​ដែល​បាន​ដាក់​ចេញ​រួច​ហើយ​នេះ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 07/12/2020
ត្រួតពិនិត្យដោយ ដេត ធន្នី
x