home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

កុំជឿផ្តេសផ្តាស ទង្វើប៉ុន្មាននេះមិនអាចព្យាបាលវីរុស COVID-19 បានទេ

កុំជឿផ្តេសផ្តាស ទង្វើប៉ុន្មាននេះមិនអាចព្យាបាលវីរុស COVID-19 បានទេ

ទោះ​ជា​វីរុស COVID-19 ធ្លាប់​ផ្ទុះ​ហើយ​ម្ដង​នៅ​កម្ពុជា​រួច​ហើយក្តី ក៏​នៅ​តែ​មាន​ការ​លើក​ឡើង​ព័ត៌មាន​គ្មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ទាក់​ទង​នឹង​ការ​ព្យាបាល​ជំងឺ​នេះ។ មាន​គ្នា​យើង​ខ្លះ លើក​ឡើង​ថា ការ​ឈរ​ហាត់​ប្រាណ​ចំ​ថ្ងៃ ឬ​ផឹក​ទឹក​ក្ដៅ​លាយ​ក្រូច​ ជាដើម អាច​ព្យាបាល​ជំងឺ COVID-19 ប៉ុន្តែ​អង្គការសុខភាពពិភពលោក WHO មិន​គាំ​ទ្រ​ការ​លើក​ឡើង​បែប​នេះ​ទេ។ ការ​លើក​ឡើង​ទាក់​ទង​នឹង​ការ​ព្យាបាល COVID-19 មិន​អាច​យក​ជា​ការ​បាន​ទេ ថែម​ទាំង​អាច​ផ្ដល់​គ្រោះ​ថ្នាក់​ធ្ងន់​ដល់​អ្នក​ជំងឺ៖

១.ឈរ​នៅ​ក្រោម​កម្តៅ​ថ្ងៃ អាច​សម្លាប់​វីរុស COVID-19

មាន​មនុស្ស​មួយ​ចំនួន​យល់​ថា វីរុស COVID-19​ មិន​អាច​ទ្រាំ​នឹង​កម្តៅ​ថ្ងៃ ដូចនេះ​ដើម្បី​សម្លាប់​មេរោគ​គឺ​ត្រូវ​ឈរ ឬ​ហាត់​ប្រាណ​ហាល​ថ្ងៃ។ អង្គការសុខភាពពិភពលោក​បាន​បញ្ជាក់​ថា វា​មិន​ត្រឹម​ត្រូវ​ឡើយ។ កម្តៅ​ក្តៅ​ខ្លាំង​ប៉ុនណា ក៏​មិន​អាច​ការពារ ឬ​សម្លាប់​វីរុស COVID-19 បាន​ឡើយ ក្រៅ​ពី​ធ្វើ​អនាម័យ​បាន​ល្អ​តាម​ការ​ណែនាំ​របស់​អង្គការសុខភាពពិភពលោក។

ដូច​គ្នា​នេះ ការ​ងូត​ទឹក​ក្តៅ​ក៏​មិន​អាច​ការពារ​មិន​ឆ្លង COVID-19 បាន​ទេ ព្រោះ​សីតុណ្ហភាព​រាងកាយ​នៅ​តែ​មាន​ចាប់ ​៣៦-៣៧​អង្សាសេរ ទោះ​អាកាសធាតុ​នៅ​ខាង​ក្រៅ​ក្តៅ ឬ​ត្រជាក់​ប៉ុ​នណាក៏​ដោយ។

២.ផឹក​ទឹក​ក្ដៅ​ក្រូច​ឆ្មារ​អាច​ព្យាបាល COVID-19

ទេ! ការ​ផឹក​ទឹក​ក្ដៅ​ជាមួយ​ក្រូច​មិន​អាច​ព្យាបាល វីរុសCOVID-19 បាន​ទេ។ វា​គ្រាន់​តែ​ជា​ការ​លើក​ឡើង​តៗគ្នា ដែល​គ្មាន​ការ​សិក្សា​ណាមួយ​អាច​បញ្ជាក់​ពី​ប្រសិទ្ធភាព​ទឹក​ក្រូចឆ្មារ​ទៅ​លើ​វីរុស​កាច​មួយ​នេះ។

៣.ដុស​ធ្មេញនឹង​អំបិល៣ដង/ថ្ងៃ រួច​ផឹកទឹក​សម្លាប់ COVID-19

ទស្សនៈ​មួយ​នេះ​ត្រូវ​បាន​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង បដិសេធ​ថា​មិន​មែន​ជា​ការពិត។ វាគ្រាន់​តែ​ជា​ពាក្យចចាមអារ៉ាម​ប៉ុណ្ណោះ គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឡើយ។

៤.បរិភោគ​ខ្ញី និង​ផឹក​ទឹក​ក្តៅ​បាន​ច្រើន អាច​សម្លាប់​មេរោគ COVID-19

ដូច​នឹង​ការ​លើក​ឡើង​ខាង​លើដែរ លោក លី សូវ៉ាន់ បាន​ច្រានចោល​ការ​លើក​ឡើង​នេះថា មិនពិត។ លោក​បានឲ្យ​ដឹង​ថា គ្មាន​ការ​សិក្សា​ណា​មួយ​អាច​បញ្ជាក់ថា គ្រាន់​តែ​ញ៉ាំខ្ញី ឬទឹក​ក្តៅ អាច​សម្លាប់​វីរុស COVID-19 បាន​នោះ​ទេ។

៥.ផឹក​ទឹក​ច្រើន​ជួយ​ទប់​ស្កាត់ COVID-19

ចំពោះ​ការ​លើក​ឡើង​បែប​នេះ គ្មាន​ការ​សិក្សា​ណា​មួយ​បញ្ជាក់​ថា វា​អាច​ជួយ​ទប់​ស្កាត់​មិន​ឲ្យ​ឆ្លង ឬ​អាច​កម្ចាត់​វីរុស​នេះ​ពី​ក្នុង​ខ្លួន​អ្នក​ជំងឺ​បាន​ទេ។ ប៉ុន្តែ តាម​ការ​ណែនាំ​របស់WHO មនុស្ស​ម្នាក់ៗ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​សុខភាព​ទូទៅ​របស់​រាង​កាយ។

covid-19

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

មិនមែនតែលុយ COVID-19 អាចរស់នៅលើកញ្ចក់ និងផ្ទៃផ្សេងៗជិត ១ ខែឯណោះ

ត្រឹម៩ថ្ងៃ ក្រសួងប្រមូលអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ជាង ១ ម៉ឺនសំណាក

ឱ វណ្ណឌីន៖ COVID-19 អាចឆ្លងតាមលុយ ប្រឡាក់ទឹករំអិលផ្លូវដង្ហើមអ្នកមានវីរុស

នាយករដ្ឋមន្ត្រីបញ្ជាក់​ថា​ត្រៀម​រួច​ស្រេច ដាក់ប្រទេសក្នុងគ្រាអាសន្ន ប៉ុន្តែមិនចង់ធ្វើឡើយ

២ នាក់ តេស្តឃើញឆ្លង COVID-19 ក្នុងនោះមានម្នាក់ជាអ្នកចូលហាង Zando

អ្នក​ឆ្លង COVID-19 នៅ​វាល​ស្បូវ​ ធ្លាប់ទៅញ៉ាំការបងប្អូននៅកោះពេជ្រ

ប៉ាស្ទ័រសន្និដ្ឋានបឋម ពីប្រភពមេរោគពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

សំណួរ-ចម្លើយពាក់ព័ន្ធ​ស្ត្រី​មាន​ផ្ទៃពោះ និង COVID-19 ម៉ាក់ៗកំពុងពពោះ ឬត្រៀមសម្រាល ត្រូវដឹង!

ពាក់តែ​របាំងមុខ អាចការពារវីរុស COVID-19 បានទេ?


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 07/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x