home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

៣ សំណួរ CDC អាមេរិកឆ្លើយទៅពល​រដ្ឋទាក់ទងវ៉ាក់សាំងកូវីដ១៩

៣ សំណួរ CDC អាមេរិកឆ្លើយទៅពល​រដ្ឋទាក់ទងវ៉ាក់សាំងកូវីដ១៩

ដូច​គ្នា​យើង​បាន​ដឹង​ហើយ​ថា​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​បាន​ប្រកាស​ថា​ខ្លួន​បាន​ទទួល​វ៉ាក់សាំង​កូវីដ១៩ និង​កំពុង​តែ​ដំណើរ​ការ​ចាក់​ជូន​ប្រ​ជា​ពល​រដ្ឋ​របស់​ខ្លួន​ផង​ដែរ។ ទន្ទឹម​នឹង​មាន​វ៉ាក់សាំង​នេះ ក៏​មាន​ដែរ​សំណួរ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ទទួល​បាន​វ៉ាក់​សាំង​នេះ។

. តើ​ខ្ញុំ​ត្រូវ​ពាក់​ម៉ាស​ និង​រក្សា​គម្លាត​ទេ បើ​សិន​ជា​ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ ពីរ​ដូសរួច​ហើយ?​

សម្រាប់​ចម្លើយ​លើ​សំណួរ​នេះ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ CDC ​អាមេរិក បាន​ឆ្លើយ​ថា​ត្រូវ​នៅ​បន្ត​ពាក់​។ បើ​តាម​ CDC អ្នក​ជំនាញ​លើក​ឡើង​ថា​​វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដែល​គ្រប់​គ្នា​ត្រូវ​បន្ត​ការពារ​ខ្លួន​តាម​គ្រប់​វិធី​ដែល​មាន ដើម្បី​បញ្ចប់​ការ​រាលដាល​ជំងឺ​កូវីដ១៩​។ គ្រប់គ្នា​ត្រូវ​ពាក់​ម៉ាស​ លាង​ដៃញឹកញាប់ និង​បន្ត​រក្សា​គម្លាត​សង្គម​។​

CDC អាមេរិក​បញ្ជាក់​ថា ការ​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩ និង​ការ​អនុវត្ត​តាមការណែនាំ​ពីរបៀប​ការ​ពារ​ខ្លួន គឺ​ជួយ​យើង​ឲ្យ​រួច​ផុតពីជំងឺ​កូវីដ​១៩ និង​ការ​រាល​ដាល​កូវីដ​១៩​។ CDC បញ្ជាក់​ថា​ខ្លួន​ត្រូវ​ការ​ពេល​សិក្សា​បន្ថែម​ទៀតពីប្រសិទ្ធ​ភាព​វ៉ាក់សាំង​ មុន​នឹង​សម្រេច​ចិត្ត​ដូរ​គោល​ការ​ណ៍​សុវត្ថិ​ភាព​។

សំណួរវ៉ាក់សាំង

. ចុះ​បើ​ខ្ញុំ​បាន​ឆ្លង និង​ជាពី​កូវីដ១៩ ហើយ តើ​ខ្ញុំ​នៅ​ត្រូវ​ការ​ចាក់​វ៉ាក់​សាំង​ឬទេ?

គិត​មក​ដល់​ពេល​នេះ CDC អាមេរិក​ថា​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ជាក់​លាក់​ថា​តើ​អ្នក​ធ្លាប់​កើត​កូវីដ​១៩ អាច​ការ​ពារ​ខ្លួន​បាន​យូរ​ប៉ុនណា​ពី​ការ​ឆ្លង​កូវីដ១៩ ម្ដង​ទៀត​នោះទេ​ ដែ​ល​នេះ​គេ​ហៅថា​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ធម្មជាតិ​។ តាម​ការសិក្សា​កន្លងមក ប្រ​ព័ន្ធភាព​ស៊ាំ​ធម្មជាតិនេះ​មិន​អាច​នៅ​ការពារ​បាន​យូរ​នោះ​ទេ​ តែ​ថា​ត្រូវ​មាន​ការ​សិក្សា​បន្ថែម​ទៀត​លើ​ចំណុច​នេះ។ មក​ដល់​ពេល​នេះ CDC អាមេរិក​ មិន​ទាន់​អាច​ផ្ដល់​យោបល់​បានទេ ថា​អ្នក​ធ្លាប់​កើត​កូវីដ​១៩ គួរ​ចាក់​វ៉ាក់សាំង​ឬយ៉ាងណា ត្រូវ​រង់ចាំ​ការ​ណែ​នាំពី​គណៈកម្មការ​ប្រឹក្សា​យោបល់​ផ្នែក​ប្រ​ព័ន្ធ​ភាព​ស៊ាំ បន្ត​ទៀត​។

. តើ​ពេល​ណា​ខ្ញុំ​អាច​ឈប់​ពាក់​ម៉ាស​បាន ក្រោយ​ពី​ចាក់​វ៉ាក់សាំង​កូវីដ១៩​រួច?

បើ​តាម​CDC អាមេរិក ពេល​នេះ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​ទេ​ថា​ពេល​ណា CDC នឹង​ឈប់​ណែនាំ​ឲ្យ​គ្រប់គ្នា​ពាក់​ម៉ាស​ និង​រក្សា​គម្លាត ដើម្បី​ការពារ​កូវីដ​១៩។ CDC ថា​អ្នក​ជំនាញ​ត្រូវ​ការ​ដឹង​ឲ្យ​បាន​ច្បាស់​ពី​ប្រ​សិទ្ធភាព​ការពារ​របស់​វ៉ាក់សាំង​ជាមុន​សិន​មុន​នឹង​មានការ​សម្រេច​ចិត្ត​ណាមួយ។​ ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.cdc.gov/coronavirus/2019-ncov/vaccines/faq.html

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 09/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x