backup og meta

មិនមែនតែទារកជួបបញ្ហាស្ទះរន្ធទឹកភ្នែក ចាស់ៗក៏កើតដូចគ្នា តែមូលហេតុផ្សេងគ្នា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 10, 2020

    មិនមែនតែទារកជួបបញ្ហាស្ទះរន្ធទឹកភ្នែក ចាស់ៗក៏កើតដូចគ្នា តែមូលហេតុផ្សេងគ្នា

    ស្ទះ​រន្ធ​ទឹកភ្នែក ជា​ជំងឺ​បណ្ដាល​ឲ្យ​កុមារ​មាន​បញ្ហា​នេះ​ហូរ​ទឹកភ្នែក​ច្រើន ឬភ្នែក​សើម​រហូត​ខុស​ប្រក្រតី។ រន្ធ​ទឹកភ្នែក ជា​បំពង់​តូច​​មួយ​ត​ភ្ជាប់​ពី​ផ្នែក​ខាង​ក្នុង​ត្របកភ្នែក ទៅ​ផ្នែក​ខាង​ក្នុង​ច្រមុះ។ ជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក មាន​មក​ពី​កំណើត ហើយ​ច្រើន​កើត​លើ​ក្មេង​​តូច​ៗ តែ​វេជ្ជបណ្ឌិត សូ សំណាង បាន​បន្ត​ថា​មនុស្ស​ធំ​ពេញ​វ័យ និង​ចាស់​ក៏​អាច​កើត​ដូច​គ្នា ឯមូលហេតុ​វិញផ្សេង​គ្នា។

    ចំពោះ​ទារកវេជ្ជបណ្ឌិត​ឯកទេសទូទៅ ថាជំងឺ​នេះ​​បណ្ដាល​មកពី​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹកភ្នែក ហើយ​ការ​ស្ទះ​នេះ​ច្រើន​តែ​នៅ​ផ្នែក​ចុង​នៃ Valve Hasner។ ជា​ធម្មតា​ភ្នែក​យើង​មាន​ក្រពេញ​បញ្ចេញ​ទឹកភ្នែក​នៅ​លើ​ត្របក​ភ្នែក ហើយ​ភ្នែក​យើង​គឺ​បើក​បិទ​ៗ ធ្វើឲ្យ​ស្ងួត ដូចនេះ​វា​ត្រូវការ​ទឹក​ដើម្បី​ផ្សើម ដូចនេះ​ហើយ​ទឹកភ្នែក​ត្រូវ​បង្ហូរ​មក​កន្លែង​គល់​ចិញ្ចើម និង​ច្រមុះ ហើយ​វា​ហូរ​តាម​ហ្នឹង​​ចុះ​ទៅ​ច្រមុះ។ ដូចនេះ​ពេល​ស្ទះ គឺ​វា​ស្ទះ​នៅ​កន្លែង​គល់​ភ្នែក​ជាមួយ​ច្រមុះ ដែល​បង្ក​ឲ្យ​សើម​រហូត​តែម្ដង។

    ទារក​ខ្លះ​អាច​កើត​មាន​ជំងឺ​បែប​នេះ​នៅ​ភ្នែក​មួយ​ចំហៀង ឬ​ទាំង​សងខាង ហើយ​រោគសញ្ញា​មាន​ដូចជា ទឹក​ភ្នែក​ហូរ​ស្អិត ពពៀក​អាចម៍ភ្នែក​បើក​ពុំ​រួច ឬ​ហូរ​ទឹកភ្នែក​ជាប់​រហូត។ តែ​ជំងឺ​នេះ​អាច​ជា​ទៅ​វិញ​អាយុ ៦ ខែ ឬ​១ ឆ្នាំ ដោយ​មិន​ប៉ះពាល់​អាយុ​ជីវិត។

    Hello_គ្រូពេទ្យ

    ចំពោះ​ការ​ព្យាបាល ប្រសិនបើ​ម៉ាក់​ៗ​ណា​ឧស្សាហ៍ កូន​អាច​ជា​វិញ​ក្នុង​រយៈពេល ១ ខែ ក្រោយ​​ម៉ាស្សា ដោយ​យក​ចង្អុល​កូន​ដៃ​មក​ឈ្លី​នៅ​តាម​គល់​ភ្នែក ហើយ​អូស​ចុះ​មក​ក្រោម​តាម​បំពង់​បង្ហូរ​ទឹកភ្នែក និង​ការ​ប្រើ​ថ្នាំ​ដាក់​ភ្នែក។ តែ​មុន​ធ្វើ​ត្រូវ​ប្រាកដ​ចិត្ត​ថា ដៃ​ស្អាត និង​គ្មាន​ក្រចក ទើប​មិន​បង្ក​គ្រោះថ្នាក់​រឹតតែ​ខ្លាំង​ចំពោះ​កូន។

    រីឯមនុស្ស​ធំ​ដែល​មានបញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក​ លោក​បញ្ជាក់​ថាអាច​បណ្ដាល​មក​ពី​ការ​ប៉ះទង្គិច ការ​បង្ក​រោគ ឬ​មាន​ដុំ​សាច់។ បញ្ហា​ទាំង​នេះ​អាច​ព្យាបាល​បាន​ទៅ​តាម​មូលហេតុ និង​អាយុ​នៃ​អ្នក​ជំងឺ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Dec 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម