home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មិនមែនតែរីស៊តនៅមណ្ឌលគីរី សណ្ឋាគារនៅក្រចេះ និងកន្លែងលក់បបរសនៅកំពង់ចាម ក៏ផ្អាកដូចគ្នា

មិនមែនតែរីស៊តនៅមណ្ឌលគីរី សណ្ឋាគារនៅក្រចេះ និងកន្លែងលក់បបរសនៅកំពង់ចាម ក៏ផ្អាកដូចគ្នា

រូបភាព៖ FB Sea Seakleng

កាលពី​យប់មិញ​អាជ្ញាធរ​ខេត្ត​មណ្ឌលគីរី​បាន​ប្រកាស​បិទ Relax Hill Resort ដែល​មាន​ទីតាំង​នៅ​ភូមិ​អូរស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោរម្យ​ជាបណ្តោះ​អាសន្ន រហូត​ដល់​ថ្ងៃ​ទី ២៤ ធ្នូ។ ការ​ប្រកាស​បិទ​អាជីវកម្ម Resort ខាង​លើ ដោយសារ​បុរស​ឈ្មោះ អិត កុម៉ាល ដែល​ក្រសួង​សុខាភិបាល​រក​ឃើញ​ផ្ទុក COVID-19 បាន​ទៅ​ស្នាក់​នៅ​ទីនោះ​កាលពី​ដើម​ខែ។

មិនមែន​តែ​រីស៊ត​នោះ​តែ​មួយ​ឡើយ ដែល​បុរស​វ័យ ៣៥ ឆ្នាំ​បាន​ទៅ ព្រោះ​បើ​តាម​លិខិត​រដ្ឋបាល​ខេត្ត​ក្រចេះ​បាន​បិទ​សណ្ឋាគារ​មួយ​នៅ​ក្រចេះ ព្រោះ​បុរស​ដែល​វិជ្ជមាន​វីរុស COVID-19 ក៏​បាន​ទៅ​ស្នាក់​នៅ និង​ពិសា​អាហារ​នៅ​សណ្ឋាគារ​ចំប៉ាពេជ្រ ក្នុង​ស្រុកស្នួល ខេត្តក្រចេះ ចន្លោះ​ថ្ងៃ ៣០ ខែ​វិច្ឆិកា ដោយ​បាន​ជួប​បុគ្គលិក​ផ្ទាល់ ១០ នាក់ និង​មិន​ផ្ទាល់ ៥២ នាក់ ព្រម​ទាំង​ជួប​ភ្ញៀវ​ដទៃ​ទៀត​ជាច្រើន។

ក្រៅ​ពី​​រីស៊ត និង​សណ្ឋាគារ​ទាំង ២ ក៏​មាន​ការ​ផ្អាក​ទីតាំង តាមឿន លក់​បបរស នៅ​ក្រុង​កំពង់ចាម ក្រោយ​អ្នក​កើត COVID-19 ម្នាក់​នោះ​ចូល​ទៅ​ហូប​អាហារ នៅ​យប់​ថ្ងៃទី ០២ ធ្នូ ឆ្នាំ ២០២០ បន្ទាប់ពី​ត្រឡប់​មក​ពី​ខេត្ត​មណ្ឌលគិរី​វិញ។ ដូចនេះ​ដើម្បី​ទប់ស្កាត់ និង​ការពារ អជ្ញាធរ​ខេត្ត​បាន​សម្រេច​ផ្អាក​បណ្ដោះ​អាសន្ន​អាជីវកម្ម​មួយ​នេះ​សិន។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 10/12/2020
ត្រួតពិនិត្យដោយ ដេត ធន្នី
x