home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចាក់វ៉ាក់សាំងកូវីដ១៩ Pfizer-BioNTech ប៉ុន្មានថ្ងៃទើបមានអង់ទីករ?

ចាក់វ៉ាក់សាំងកូវីដ១៩ Pfizer-BioNTech ប៉ុន្មានថ្ងៃទើបមានអង់ទីករ?

គិត​​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ​យ៉ាង​ហោច​ណាស់​មាន​ប្រទេស​ចំនួន​បី​ហើយ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូវីដ១៩​​របស់​ក្រុម​ហ៊ុន​អាម៉េរិក​សហការ​ជាមួយ​អាល្លឺម៉ង់ Pfizer-BioNTech ​រូម​មាន​ចក្រភព​អង់គ្លេស អាមេរិក និង​កាណាដា​។

ចក្រភព​អង់គ្លេស​បាន​អុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​នេះ​កាល​ពី​ដើម​ខែ​ធ្នូ បន្ទាប់​មក​ទៀត​គឺ អាមេរិក​ និងកាណាដា។ អាមេរិក​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​វ៉ាក់សាំង​ទៅ​កាន់គោល​ដៅ​សំខាន់ៗ​របស់​ហើយ​​នៅ​ថ្ងៃចន្ទ​នេះ ខណៈ​កាណាដា ទើប​រាយ​ការណ៍​ថា​វ៉ាក់សាំង​បាន​ដឹក​ដល់​ប្រទេស​ខ្លួន​ហើយ​ដែរ​។

.​អ្នកណា​មិន​អាច​ប្រើ​​វ៉ាក់សាំង​កូវីដ​១៩ របស់​ក្រុម​ហ៊ុន​Pfizer-BioNTech?

​បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រងជំងឺCDC អាមេរិក ​មានការណែ​នាំថា​​វ៉ាក់​សាំង​​នេះ​ប្រើ​សម្រាប់​តែ​លើ​មនុស្ស​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើង ប៉ុន្តែ​នៅ​អង់គ្លេស​បានណែនាំ​ឲ្យ​អ្នក​មាន​ប្រ​វត្តិ​កើត​បញ្ហា​អាលែក​ហ្ស៊ី​ធ្ងន់​ធ្ងរ​ជាមួយ​ថ្នាំពេទ្យ ម្ហូប​អាហារ​​ ឬ​វ៉ាក់សាំង​ពី​មិន​មក​មិន​គួរ​ចាក់​វ៉ាក់​សាំង​នេះ​ទេ។ ដូច​គ្នា​ដែរ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​របស់​អាមេរិក​ក៏បាន​ណែ​នាំ​ពល​រដ្ឋ​ដែល​មាន​ប្រវត្តិ​បញ្ហា​អាល្លែកហ្ស៊ី​ធ្ងន់​ធ្ងរ ត្រូវពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​មុន​នឹង​ចាក់​វ៉ាក់សាំង​នេះ ដើម្បី​ដឹង​ច្បាស់​ថា​ខ្លួន​មាន​អាលែក​ហ្ស៊ី​នឹង​សារធាតុ​ផ្សំណាមួយ​របស់​វ៉ាក់សាំង​ឬ​យ៉ាងណា។​

អត្ថបទពាក់ព័ន្ធ៖

.​ព័​ត៌មាន​ពី​វ៉ាក់សាំង និងអង់ទីករ

  • ក្រុម​ហ៊ុន​អះអាង​ថា​មាន​ប្រសិទ្ធភាព​៩៥ភាគរយ
  • មនុស្ស​ម្នាក់​ត្រូវ​ចាក់​ពីរ​ដូស
  • ១២​ថ្ងៃ​ក្រោយ​ពី​ចាក់​ដូសទី១​ ប្រ​ព័ន្ធភាព​ស៊ាំ​ចាប់​ផ្ដើម​បង្កើន​សមត្ថភាព​
  • ចាក់​ដូស​​ទី​២ នៅ​២១​ថ្ងៃ​ក្រោយ​ចាក់​លើក​ទី​១​ (​ដើម្បីមាន​ប្រសិទ្ធភាព ក្រុម​ហ៊ុន​ថា​ត្រូវ​ចាក់ពីរ​ដូស)​
  • ២៨ ថ្ងៃ​បន្ទាប់​ពី​ចាក់​លើកទី​១ រាងកាយ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ពេញ​លេញ​ប្រឆាំង​កូវីដ១៩​​​ (នេះបើតាម​ការ​បញ្ជាក់​របស់​ក្រុម​ហ៊ុន)
  • វ៉ាក់សាំង​ត្រូវ​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ –៧០​អង្សាសេ
  • តម្លៃ​២០​ដុល្លារ/ដូស

វ៉ាក់សាំងកូវីដPfizer

.ដំណើរ​ការ​របស់​វ៉ាក់សាំង

mRNA​របស់​វ៉ាក់សាំង​នឹង​បង្រៀន​កោសិកា​ឲ្យ​ចេះ​បង្កើត​ប្រូ​តេអ៊ីន ដែល​នឹង​ទៅ​រំញោច​ការ​ឆ្លើយ​តប​​របស់​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ ដោយ​មិន​មាន​ប្រើ​វីរុស​បង្ក​ដោយ​កូវីដ​១៩​។ នៅ​ពេល​ប្រ​ព័ន្ធភាព​ស៊ាំ​ទទួល​រំញោច រាង​កាយ​យើង​​នឹង​បង្កើត​អង់ទី​ករ ដែល​អង់ទីករ​ទាំង​នេះ​នឹង​ប្រឆាំង​ទៅ​នឹង​ការ​ឆ្លង​រោគ ប្រសិន​ជា​មាន​វីរុស​ចូល​ក្នុង​រាង​កាយ​យើង​នៅ​ពេល​ខាង​មុខ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.bbc.com/news/health-55244122

https://www.reuters.com/article/us-health-coronavirus-vaccines-allergies/most-americans-with-allergies-should-be-safe-to-get-pfizer-biontech-vaccine-fda-idUSKBN28M0SU

https://www.canada.ca/en/health-canada/services/drugs-health-products/covid19-industry/drugs-vaccines-treatments/vaccines/pfizer-biontech.html

https://www.bbc.com/news/world-us-canada-55251830

 

 

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 14/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x