home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អ្នកឆ្លង COVID-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ជាសះស្បើយ ៣នាក់ រួមទាំងអគ្គ​នាយក​ពន្ធនាគារ

អ្នកឆ្លង COVID-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ជាសះស្បើយ ៣នាក់ រួមទាំងអគ្គ​នាយក​ពន្ធនាគារ

បើ​ទោះ​បី​ជា​នៅ​បន្ត​រក​ឃើញ​អ្នក​ឆ្លង COVID-19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ១ ករណី ទៀត​ដែល​ជា​ទារក​ក៏​ពិត​មែន តែ​ថ្ងៃនេះ​ក៏​មាន​អ្នក​ជា​សះស្បើយ ៣ នាក់​វិញ​ដែរ។

អ្នក​ជា​សះស្បើយ​ទី​១​ជា​បុរស​អាយុ ៥៧ ឆ្នាំ មាន​អាសយដ្ឋាន​នៅ​បុរី​ប៉េងហួត ផ្លូវ ៦០ ម៉ែត្រ រាជធានី​ភ្នំពេញ ជា​អគ្គ​នាយក​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ។ ជា​បុរស​ជនជាតិ​ខ្មែរ​អាយុ ៣០ ឆ្នាំ​ស្នាក់​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ជា​សមាជិក​គ្រួសារ​របស់​អ្នក​បើកបរ​ឲ្យ​ឯកឧត្ដម​អគ្គ​នាយក​ពន្ធនាគារ។ ចំណែក ១ នាក់​ទៀត​ជា​បុរស​ជនជាតិ​ខ្មែរ​អាយ ៣៥ ឆ្នាំ​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ អ្នក​ធ្វើការ​នៅ​ក្រសួង​មហាផ្ទៃ ដែល​បាន​ប៉ះពាល់​ផ្ទះ​ជាមួយ​ឯកឧត្ដម​អគ្គ​នាយក​ពន្ធនាគារ។

សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ៣៦២ នាក់ (ស្ត្រី៨៦ នាក់ និង​បុរស ២៧៦ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ៣១២ នាក់ កំពុង​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ៣៣ នាក់​ជា​បុរស ២០ និង១៣ នាក់ជា​ស្ត្រី រីឯ​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​រាជធានី​ភ្នំពេញ ១០ នាក់ ស្រី ៥ ព្រមទាំង​បុរស ៥នាក់ ហើយ​នៅ​ព្យាបាល​នៅ​មណ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ៧ នាក់ បុរស ៣ ស្រ្តី ៤។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយថ្ងៃទី 15/12/2020
ត្រួតពិនិត្យដោយ ដេត ធន្នី
x