backup og meta

សង្កេតមើលសញ្ញានេះ បើមាន លើសជាតិប៉ូតាស្យូមហើយ សាច់ដុំដំណើរការមិនស្រួលទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 15, 2020

    សង្កេតមើលសញ្ញានេះ បើមាន លើសជាតិប៉ូតាស្យូមហើយ សាច់ដុំដំណើរការមិនស្រួលទេ

    សូដ្យូម និង​ប៉ូតាស្យូម ជា​អ៊ីយ៉ុង​ដែល​មាន​បរិមាណ​ច្រើន​ជាង​គេ​នៅ​ក្នុង​មនុស្ស​យើង​គ្រប់​រូប។ សូដ្យូម​ភាគ​ច្រើន​ស្ថិត​នៅ​ខាង​ក្រៅ​កោសិកា ចំណែក​ប៉ូតាស្យូម​ភាគ​ច្រើន​នៅ​ខាង​ក្នុង​កោសិកា។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត។

    ប៉ូតាស្យូម​ដែល​យើង​វាស់​ដោយ​ពិនិត្យ​ឈាម ជា​ចំណែក​ប៉ូតាស្យូម​ដែល​នៅ​ខាង​ក្រៅ​កោសិកា ពោល​គឺ​វា​ស្ថិត​នៅ​ក្នុង​ប្លាស្មា​ឈាម។ គ្នា​យើង​គួរ​ដឹង​ថា ប៉ូតាស្យូម​មាន​តួនាទី​សំខាន់​សម្រាប់​ឲ្យ​សាច់​ដុំ​ទាំង​អស់ បូក​រួម​ទាំង​សាច់​ដុំ​បេះ​ដូង ដំណើរ​ការ​បាន​ដោយ​ប្រក្រតី។

    រោគសញ្ញា​នៃ​ជំងឺ​លើស​ជាតិ​ប៉ូតាស្យូម

  • ហត់
  • ក្អួត​ចង្អោរ
  • ចុះ​ខ្សោយ​នៃ​ភាព​រំញោច
  • ទន់​សាច់​ដុំ (ស្លាប់​ដៃ​ជើង)
  • ស្ពឹក ឬ​ស្រពន់
  • ចុក​ទ្រូង ញ័រ​ទ្រូង
  • ខ្សោយ​អស់​កម្លាំង
  • បេះ​ដូង​ដើរ​ខុស​ចង្វាក់ (អាន​ឈាន​ទៅ​ដល់​បេះ​ដូង​ឈប់​ដើរ ឬ​ការ​បាត់​បង់​ជីវិត)។
  • ជា​ទូទៅ មាន​គ្នា​យើង​ច្រើន​មាន​កម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម​លើស ក៏​ប៉ុន្តែ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ឲ្យ​ដឹង​មុន​ឡើយ។ ចំណែក​ខ្លះ​ទៀត រោគ​សញ្ញា​នៃ​ជំងឺ​លើស​ជាតិ​ប៉ូតាស្យូម​ស្រដៀង​ជាមួយ​ជំងឺ​ទូទៅ​មួយ​ចំនួន​ទៀត។ ស្រប​គ្នា​នេះ​ដែរ រោគ​សញ្ញា​ដែល​ពាក់​ព័ន្ធ​ជាមួយ​ការ​លើស​កម្រិត​ប៉ូតាស្យូម ជា​ទូទៅ គឺ​ជា​បញ្ហា​សាច់​ដុំ និង​បញ្ហា​បេះដូង។ ក្នុង​កម្រិត​ដូច​គ្នា ការ​កើន​ឡើង​ជាតិ​ប៉ូតាស្យូម​យ៉ាង​លឿន នាំ​ឲ្យ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ជាង​ការ​កើន​ឡើង​សន្សឹមៗ។

    មួយ​វិញ​ទៀត ដោយ​សារ​តែ​ជាតិ​ប៉ូតាស្យូម​សំខាន់​សម្រាប់​ដំណើរ​ការ​របស់​សាច់​ដុំ​បេះដូង នៅ​ពេល​ដែល​យើង​លើស​ជាតិ​ប៉ូតាស្យូម​ខ្លាំង វា​អាច​ធ្វើ​ឲ្យ​បេះ​ដូង​ដើរ​ខុស​ប្រក្រតី បើ​ធ្ងន់ធ្ងរ វា​ក៏​អាច​បង្ក​ហានិភ័យ​ដូច​ជា​ជំងឺ គាំង​បេះដូង

    គំាងបេះដូង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម