home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អ្នកជាសះស្បើយ ៥ នាក់ពីព្រឹត្តិការណ៍សហគមន៍មាន ១ នាក់ជាចៅប្រុសឯកឧត្ដម​ ឆែម សាវុធ

អ្នកជាសះស្បើយ ៥ នាក់ពីព្រឹត្តិការណ៍សហគមន៍មាន ១ នាក់ជាចៅប្រុសឯកឧត្ដម​ ឆែម សាវុធ

រហូត​មក​ទល់​ពេល​នេះ អ្នក​ឆ្លង​ក្នុង​សហគមន៍​មានចំនួន ៤១ នាក់ ហើយអ្នក​ជា​សះស្បើយ ៨ នាក់​រួម​ទាំង​ថ្ងៃនេះ​ដែរ ហើយ ១ នាក់​ជា​កុមារ និងជាចៅប្រុសឯកឧត្ដម​ ឆែម សាវុធ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​សុខាភិបាល។ អ្នក​ជា​មាន​ដូចជា៖

កុមារ​ជនជាតិ​ខ្មែរ​អាយុ ១២ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់​នៅ​បុរី​ប៉េងហួត ផ្លូវ ៦០ ម៉ែត្រ​រាជធានី​ភ្នំពេញ ជា​កូន​ប្រុស​ស្ត្រី​អាយុ ៣៦ ឆ្នាំ និង​ជា​ចៅ​ប្រុស​របស់​ឯកឧត្ដម​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ។
បុរស​ជនជាតិ​ខ្មែរ អាយុ ៣៦ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់​នៅ​បុរី​ប៉េងហួត ផ្លូវ ៦០ ម៉ែត្រ​រាជធានី​ភ្នំពេញ ជា​អ្នក​បើកបរ​ឲ្យ​ឯកឧត្ដម​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ។
បុរស​ជនជាតិ​អាយុ ៣០ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជា​ជំនួយការ​របស់​ឯកឧត្ដម​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ។
ស្ត្រី​ជនជាតិ​ខ្មែរ​អាយុ ៣៦ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​ទួលទំពូង​១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ដែល​មាន​ស្វាមី​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ។
បុរស​ជនជាតិ​ខ្មែរ​អាយុ ២២ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង pedro ផ្លូវ​ព្រះ​សីហនុ។
អ្នក​ទាំងអស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រាជធានីភ្នំពេញ បន្ទាប់ពី​តេស្ត​អវិជ្ជមាន COVID-19 ២ ដង។

ចំណែក ២ នាក់​ទៀត​មិន​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ឡើយ​ដោយ​១ នាក់​ជា​ស្ត្រី​ខ្មែរ-អាមេរិកកាំង​អាយុ ៦២ ឆ្នាំ និង​ ១ ទៀត​គឺជា​ជនជាតិ​អាមេរិក​អាយុ ៤២ ឆ្នាំ ហើយ​អ្នក​ទាំង ២ ក៏​បាន​ចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ដែរ ក្រោយ​តេស្ត​អវិជ្ជមាន ២ ដង។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 16/12/2020
ត្រួតពិនិត្យដោយ ដេត ធន្នី
x