home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

តើយើងដឹងអ្វីខ្លះពីវីរុសកូវីដ១៩ ប្រភេទថ្មីរកឃើញនៅអង់គ្លេស?

តើយើងដឹងអ្វីខ្លះពីវីរុសកូវីដ១៩ ប្រភេទថ្មីរកឃើញនៅអង់គ្លេស?

នៅ​ប៉ុន្មាន​ថ្ងៃ​នេះ មាន​សេចក្ដី​រាយ​ការ​ពី​ការ​រក​ឃើញ​វីរុស​កូវីដ១៩ ប្រភេទ​ថ្មី ដោយ​ថា​មាន​ប្រភព​ពី​ប្រ​ទេស​អង់គ្លេស។ វីរុស​កូវីដ១៩ ប្រភេទ​ថ្មី​នេះ​ត្រូវ​គេ​ជឿ​ថា​មាន​សមត្ថភាព​ឆ្លង​លឿន​ជាង​វីរុស​ប្រភេទ​ចាស់​រហូត​ដល់​៧០​ភាគរយ​។​

. ហេតុ​អ្វី​វីរុស​កូវីដ១៩​ ប្រភេទ​ថ្មី​អាច​បង្ក​ជា​ក្ដី​បារម្ភ​ថ្មី?

ក្រសួង​សុខ​ភាព​សាធារណៈ​របស់​អង់គ្លេស​​បញ្ជាក់​ថា​វីរុស​កូវីដ​១៩ ប្រភេទ​ថ្មី រក​ឃើញ​ដំបូង​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា ហើ​យថា​​វីរុស​នេះ​បាន​រាល​ដាល​ក្នុង​កម្រិត​ទាប​នៅ​ឡើយគិត​មក​ដល់​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​​។ វ៉ារ៉្យង់​វីរុស​ប្រភេទ​ថ្មី​នេះ​គេ​ឲ្យ​ឈ្មោះ​ថាSARS-CoV-2 VUI 202012/01មាន​ដើម​កំណើត​នៅ​ភាគ​អាគ្នេយ៍​អង់គ្លេស​។​ យ៉ាងណា ចំពោះ​វីរុស​ថ្មីនេះ មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​ឆ្លង​អាមេរិក CDC បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី២ ខែ​ធ្នូ ​ថា មិន​ទាន់​មាន​ភស្តុតាង​បញ្ជាក់​ថា​មាន​គ្រោះ​ថ្នាក់​ធ្ងន់ ឬ​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើនជាង​​វីរុស​ចាស់​នោះ​ដែរ​។

តែ​អ្វី​ដែល​គេ​បារម្ភ​គឺថា​​វីរុស​នេះ​ឆ្លង​លឿន​ជាង​វីរុស​ប្រភេទ​ចាស់ និង​ថា​វីរុស​នេះ​បាន​ធ្វើការ​បំប្លែង​ខ្លូន​ដែល​អាច​មាន​ឥទ្ធិ​ពល​លើ​ផ្នែក​កោសិកា​ឆ្លង​របស់​វីរុស​។ គិត​មក​ដល់​ពេល​នេះ អ្នក​ស្រាវ​ជ្រាវ​បាន​វាយ​តម្លៃថា​វីរុស​កូវីដ​១៩ ប្រភេទ​ថ្មី មាន​លទ្ធភាព​ចម្លង​៧០​ភាគរយ​លឿន​ជាង​វីរុស​ប្រភេទ​ចាស់​។

នៅ​ពេល​នេះ​វីរុស​ប្រភេទថ្មី​នេះ បាន​ទៅ​ដល់​ប្រទេស​ដាណឺម៉ាក ប៊ែលហ្សិក ហូឡង់ អ៊ីតាលី និង​អូស្រ្តាលី។

កូវីដថ្មី

. តើ​អាច​ប៉ះពាល់​ដល់​វ៉ាក់​សាំង​ទេ?​

ដូច​គ្នា​យើង​បាន​ដឹង​ហើយ​ថា​វ៉ាក់សាំង​ចំនួន​ពីរ​ដែល​កំពុង​ប្រើ​ប្រាស់​នៅ​អង់គ្លេស និង​សហរដ្ឋ​អាមេរិក ព្រម​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន​ទៀត គឺ​​Pfizer/BioNTech និង​ Moderna បាន​អះអាង​កន្លង​មក​ថា​វ៉ាក់សាំង​ខ្លួន​មាន​ប្រសិទ្ធភាព​ប្រហែល​៩៥​ភាគ​រយ​បង្ការ​វីរុស​កូវីដ១៩។ ចុះ​សម្រាប់​វីរុស​កូវីដ១៩​​ប្រភេទ​ថ្មី​អាច​ការ​ពារ​បាន​កម្រិត​ណា?

ទាក់ទង​នឹង​ចម្ងល់​នេះ ក្រុមហ៊ុន​​វ៉ាក់សាំង​បង្ការ​ខាង​លើ​បាន​លើក​ឡើង​ថា​ពួកគេ​កំពុង​ធ្វើ​តេស្ត​មើល​ថា​វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​បែប​ណា​ចំពោះ​វីរុស​ថ្មី​នេះ។ ខាង​ក្រុម​ហ៊ុន​វ៉ាក់សាំង Pfizer/BioNTech ឲ្យ​ដឹង​ដែរ​ថា​ការ​ទទួល​បាន​វ៉ាក់សាំង​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ទ្រង់ទ្រាយ​ធំ​ជា​រឿង​ចាំបាច់​។ យ៉ាងណា ក្រុម​ហ៊ុន​ថា​បើ​សិន​ជា​លទ្ធ​ភាព​​របស់​វីរុស​ឆ្លង​ទៅ​មនុស្ស​កាន់តែ​ខ្ពស់ នោះ​អត្រា​របស់​វ៉ាក់សាំង​ក៏​ត្រូវ​តែ​ខ្ពស់​ដូច​គ្នា ដើម្បី​ធានា​ថា​ការ​រស់​នៅ​របស់​ប្រ​ជា​ពល​រដ្ឋ​​មិន​រង​ការ​រំខាន​។

អ្នក​វិទ្យាសាស្ត្រ​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា គិត​មក​ដល់ពេល​នេះ មិន​ទាន់​មាន​វ៉ារ៉្យង់​ណា​មួយ​ធន់​នឹង​វ៉ាក់សាំង​នៅ​ឡើង​ទេ តែ​ថា​យ៉ាង​ណា​ត្រូវ​រង់ចាំ​មើល​បន្ត​ពី​រ បី​ថ្ងៃ​ទៅ​មុខ​ទៀត​ថា​តើ​វ៉ាក់សាំង​អាច​ប្រឆាំង​នឹង​វីរុស​ប្រភេទ​ថ្មី​នេះ​ឬ​យ៉ាង​ណា​។

ដោយ​សារ​តែ​មាន​លេច​ចេញ​ប្រភេទ​វីរុស​កូវីដ១៩​ថ្មី​នេះ ក្រុម​អ្នក​វិទ្យា​សាស្រ្ត​ថា​​​គ្រប់​គ្នា​ត្រូវ​ធ្វើ​ការ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​វីរុស​នេះ​កាន់តែ​ច្រើន។ សម្រាប់​ប្រ​ជា​ពល​រដ្ឋ​វិញ​ត្រូវ​តែ​ប្រកាន់​​វិធានការ​ដូចដែល​បាន​ធ្វើ​ឡើង​​កន្លង​មក ដូចជា​ត្រូវ​ពាក់​ម៉ាស និង​រក្សា​គម្លាត​សង្គម​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.bbc.com/news/health-55388846

https://edition.cnn.com/2020/12/22/health/new-coronavirus-strain-what-it-means/index.html

https://www.facebook.com/MinistryofHealthofCambodia/posts/3630275807011499

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 23/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x