backup og meta

ចាក់វ៉ាក់សាំងមហារីកមាត់ស្បូននៅវ័យនេះ ប្រសិទ្ធភាពខ្ពស់បំផុត!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 11, 2021

    ចាក់វ៉ាក់សាំងមហារីកមាត់ស្បូននៅវ័យនេះ ប្រសិទ្ធភាពខ្ពស់បំផុត!

    ដ្បិត​មហារីក​មាត់​ស្បូន​កាច​សាហាវ តែ​យើង​អាច​បង្ការ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ។ តើ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​នៅ​វ័យ​ណា​ទើប​មាន​ប្រសិទ្ធ​ខ្ពស់?

    លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា បម្រើ​ការងារ​នៅ Singapore Medical Center បាន​ពន្យល់​ថា ការ​ចាក់​វ៉ាក់សាំង​នៅ​មុន​ពេល​យើង​មិន​ទាន់​ប្រឡូក​ក្នុង​ការ​រួមភេទ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ពោលគឺនៅ​ចន្លោះ​អាយុ​ពី ៩-២៦ឆ្នាំ ប្រសិទ្ធភាព​អាច​ដល់ ៧៥-៩០% ឯណោះ។

    ទោះបី​ជា​យើង​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ក្តី ស្ត្រី​ត្រូវ​ទៅ​ពិនិត្យ​មាត់ស្បូន ក្រោយ​ពី​មាន​ការ​រួមភេទ​រយៈពេល ២ឆ្នាំ ដើម្បី​រក​មើល​កោសិកា​មហារីក ឬ​ក៏​មេរោគ HPV ដែល​វា​បង្ក​ឲ្យ​ទៅ​ជា​មហារីក។

    ខណៈ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​មិន​អាច​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​បាន ១០០% លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រីរូប​នេះ​ថា បើ​សិន​ជា​ចង់​ការពារ​ឲ្យ​បាន​ល្អ ១០០% គឺ​ចាក់​វ៉ាក់សាំង​ផង ទៅ​ពិនិត្យ​មើល​កោសិកា​មាត់​ស្បូន​ផង។

    បើ​សិន​ជា​ស្ត្រី​អាយុ​ចាប់ពី ៤៥ឆ្នាំ​ឡើង​ទៅ លោកស្រី​វេជ្ជបណ្ឌិត​មិន​ផ្តល់​អនុសាសន៍​ឲ្យ​ចាក់​វ៉ាក់សាំង​នោះ​ទេ ត្រឹម​ការ​ពិនិត្យ​មើល​មាត់ស្បូនជាទៀងទាត់ ដោយសារ​ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​ក្នុង​វ័យ​នេះ មាន​ប្រមាណ​ជា ១០% តែ​ប៉ុណ្ណោះ។

    វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា
    វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ឯកទេសរោគស្ត្រី

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម