backup og meta

រោគសញ្ញា-វិធីបង្ការជំងឺមហារីកមាត់ស្បូន ដែលកើតមាន និងធ្វើឲ្យស្រ្តីស្លាប់ច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 20, 2021

    រោគសញ្ញា-វិធីបង្ការជំងឺមហារីកមាត់ស្បូន ដែលកើតមាន និងធ្វើឲ្យស្រ្តីស្លាប់ច្រើន

    នៅ​កម្ពុជា​តួលេខ​ស្ត្រី​កើត​ជំងឺ​មហារីក​មាត់​ស្បូន​មាន​ច្រើន​ជំងឺ​មហារីក​ដទៃ​ទៀត ជា​ជំងឺ​មហារីកទី១ នៅ​លើ​ស្ត្រី នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម។

    ១. រោគ​សញ្ញា​ជំងឺ​មហារីក​មាត់​ស្បូន

    – ហូរ​ឈាម​ក្នុង​ពេល​រួមភេទ

    – ហូរ​ឈាម​ក្រោយ​អស់​រដូវ

    – ហូរ​ឈាម​ខុស​ប្រក្រតី ក្នុង​ចន្លោះ​រដូវ

    – ទ្វារមាស​មាន​ក្លិន​មិន​ល្អ

    – ធ្លាក់ស ឬ​ទឹកថ្លាៗ​ខុស​ប្រក្រតី

    ២. វិធី​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន

    ទោះ​បីជា​បែប​នេះ​ក្តី លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក​រូប​នេះថា ជំងឺ​មហារីក​មាត់​ស្បូន ជា​ជំងឺ​មួយ​អាច​ការពារ​បាន ដែល​យើង​ចាំបាច់​ត្រូវ​តែ​ការពារ។ ចំពោះ​វិធី​ការពារ​នោះ ទី១ គឺ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ HPV ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​មាត់ស្បូន ទី២ ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ឲ្យ​បាន​ទៀង​ទាត់។

    តើ​ត្រូវ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​នៅ​ពេល​ណា?

    សំណួរ​នេះ​លោក​វេជ្ជបណ្ឌិត​ឆ្លើយ​ថា ក្មេង​ស្រីៗ​អាច​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ចាប់​ពី​អាយុ ៩ឆ្នាំ​ឡើង​ទៅ ឯ​ប្រសិទ្ធភាព​នៃ​ការ​ចាក់វ៉ាក់​សាំង​នេះ​នៅ​វ័យ​ក្មេង ហើយ​មិន​មាន​ការ​រួមភេទ​ទាល់​​តែ​សោះ​នោះ អាច​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ដល់​ទៅ​​ជាង ៩០%។

    ចំពោះ​ស្ត្រី​ដែល​រួមភេទ​ហើយ​វិញ អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​បាន លុះ​ត្រា​តែ​មាន​កៀរ​កោសិកា​​មាត់ស្បូន​មក​វិភាគ​សិន តើ​​មាន​មេរោគ HPV ឬ​អត់? ប្រសិន​បើ​មិន​មាន​ទេ នោះ​បញ្ជាក់​ថា យើង​អាច​ចាក់​វ៉ាក់​សាំង​នេះ​បាន ហើយ​ត្រូវ​ប្រាកដ​ថា​ក្នុង​រយៈពេល ៦ ខែ អំឡុង​ពេល​ចាក់​វ៉ាក់​សាំង ស្រីៗ​យើង​មិន​ត្រូវ​​មាន​ផ្ទៃពោះ​ឲ្យ​សោះ ឯ​ប្រសិទ្ធភាព​ក្រោយ​ចាក់​មាន​ប្រមាណ​តែ ៧០% ប៉ុណ្ណោះ។

    វ៉ាក់សាំង​ជំងឺ​មហារីក​មាត់ស្បូន (HPV) អាច​ការពារ​ជំងឺ​មហា​រីក​ស្បូន​បាន​ក៏​ពិត​មែន តែ​ទោះ​យ៉ាង​ណា​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​រួច ស្ត្រី​ដែល​មាន​ដៃគូ​រួមភេទ​ត្រូវ​ពិនិត្យ​តាមដាន និង​ធ្វើ​តេស្ត​កោសិកា​មហារីក​មាត់​ស្បូន​ជាមួយ​គ្រូពេទ្យ​ជំនាញ រៀងរាល់ ១-២ឆ្នាំ/ម្តង។

    វេជ្ជបណ្ឌិត អ៊ាវ សុខា
    វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម