home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

តិចនិក​​ងាយ​ៗ​ ​ការពារ​ខ្លួន​​ពី​សារធាតុ​​បង្ក​​ជា​ជំងឺ​មហារីកដ៏កាចសាហាវ

តិចនិក​​ងាយ​ៗ​ ​ការពារ​ខ្លួន​​ពី​សារធាតុ​​បង្ក​​ជា​ជំងឺ​មហារីកដ៏កាចសាហាវ

សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​ ​ជា​សមាសធាតុ​ដែល​រួម​ចំណែក​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ ដោយ​បំផ្លាញ​កោសិកា​ DNA ​រួម​ទាំង​​ធ្វើ​ឲ្យ​កោសិកា​ធម្មតា​ក្លាយ​​ទៅ​ជា​កោសិកា​កាច​ និង​មាន​គ្រោះថ្នាក់​ដល់​​ជីវិត​យើង​​​​។​ ពិត​ណាស់​ ​​សារធាតុ​បង្ក​ជា​ជំងឺ​មហារីក​នេះ​ មាន​នៅ​ជុំវិញ​ខ្លួន​យើង​ ដូចជា​នៅ​ក្នុង​ខ្យល់​ អាហារ​ ភេសជ្ជៈ ឬ​ក៏​ផលិតផល​ដែល​យើង​​កំពុង​តែ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​ ខណៈ​​រាងកាយ​​របស់​យើង​មាន​ប្រព័ន្ធ​បន្សាប​ជាតិ​ពុល​ ដើម្បី​កម្ចាត់​ចោល​សារធាតុ​បង្ក​ជា​​ជំងឺ​​មហារីក​ និង​ជាតិ​ពុល​ផ្សេង​ៗ​ សារធាតុ​បង្ក​មួយ​ចំនួន​​មាន​ឥទ្ធិពល​​ចូល​ទៅ​​បំផ្លាញ​​​កោសិកា​របស់​យើង​ជំនួស​វិញ​​​។ ក្រៅ​ពី​ការ​ឈប់​ជក់​បារី និង​ឈប់​​ញ៉ាំ​គ្រឿង​ស្រវឹង​ យើង​​ក៏​​អាចចៀស​​​ឆ្ងាយ​ ឬ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​នេះ​បាន​ដូច​គ្នា​ ដោយ​ការអនុវត្ត​​​​តិចនិក​ងាយៗ​ខាងក្រោម​នេះ​។

​​​. ចៀសសវាង​ការ​បំផ្លាញ​ដោយ​ពន្លឺ​ព្រះអាទិត្យ​

ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ បង្កើន​ហានិភ័យ​ធ្ងន់ធ្ងរ​​នៃ​ជំងឺ​មហារីក​ស្បែក​​ បើ​ទោះ​បី​មាន​​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​តិចតួច​ក្តី​​។​ ​សម្រាប់​អ្នក​ដែល​​មាន​កម្រិត​មេឡានីនទាប​ ​មាន​ហានិភ័យ​កាន់​តែ​​ខ្ពស់​ក្នុង​ការវិវត្តន៍​ទៅ​ជា​​ជំងឺ​មហារីក​ស្បែក​ ដោយ​ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ។​ យ៉ាង​ណា​មិញ​ យើង​ទាំង​អស់​គ្នា​ចាំបាច់​ការពារ​ខ្លួន​ពី​កាំរស្មី​ព្រះ​អាទិត្យ​ដ៏​គ្រោះថ្នាក់​​នេះ​ មិន​ថា​យើង​មាន​ពណ៌​សម្បុរ​ស្បែក​បែប​ណា​នោះ​ទេ។​ ​ការ​ប្រើ​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ ដើម្បី​ការពារ​​ខ្លួន​យើង​​ពី​កាំរស្មី UVA និង​UVB អាច​​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែកបាន។​ បន្ថែម​ពី​នេះ​ យើង​គួរ​ចៀសវាង​ការ​​​ចេញ​ក្រៅ​នៅ​ចន្លោះ​ម៉ោង​ ១១​ព្រឹក​ ដល់​ម៉ោង​៣​រសៀល​ ឬពាក់​មួក​ ក៏​ដូចជា​សម្លៀក​បំពាក់​បិទ​ជិត​។ល។​

. ចៀសវាង​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​នៅ​ក្នុង​អាហារ

​​​​​​​​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​នៅ​ក្នុង​អាហារ​ គឺ​ជា​សមាសធាតុ​ដែល​បំពុល​អាហារ ដែល​មាន​នៅ​ទឹក​កខ្វក់​ សារជាតិ​ពុល​នៃ​ផ្សិត​នៅ​ក្នុង​គ្រាប់​ធញ្ញ​ជាតិ​ និង​សណ្ដែក​ដី​ ក៏​ដូចជា​សារជាតិ​ពុល​នៃ​ជាតិ​ដែក ដែល​មាន​នៅ​ក្នុង​គ្រឿង​សមុទ្រ​​ជាដើម​។​ អាហារ​ប្រភេទ​អាំង​ ឆ្អើរ​ ដុត​។ល។​ អាច​បណ្ដាល​ឲ្យ​កើត​មាន​​​​​​​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​បាន​​​យ៉ាង​ធ្ងន់ធ្ងរ។​ ដូច្នេះ​ហើយ​ យើង​គួរ​ចៀសវាង​អាហារ​ប្រភេទ​ទាំង​នោះ ដោយ​ងាក​មក​​ញ៉ាំ​អាហារ​ប្រភេទ​រុក្ខជាតិ​ ដែល​មាន​ដូចជា​​បន្លែ​ ផ្លែឈើ គ្រាប់​ធញ្ញជាតិ​ ​ឬ​គ្រាប់​ពូជ​ជាដើម​ ពីព្រោះ​​ពួក​វា​​អាច​​​ផ្ដល់​នូវ​ជាតិ​សរសៃ​គ្រប់គ្រាន់​​​ទៅ​ក្នុង​រាងកាយ ដើម្បី​កម្ចាត់​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​ ក៏​ដូចជា​ជាតិ​ពុល​ដទៃ​ទៀត​បាន​យ៉ាង​អស្ចារ្យ​។​

មហារីកមាត់ស្បូន

. ការ​ហាត់ប្រាណ

ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ដែល​លើស​ ក៏​​អាច​បង្កើន​ហានិភ័យ​នៃ​​ជំងឺ​មហារីក​សុដន់​ តម្រង​នោម​ ពោះវៀន​ធំ​ និង​មហារីក​ដទៃ​ទៀត​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ​ចូរ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ ​៣០​នាទី/​ថ្ងៃ​ ដើម្បី​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ថេរ​ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក។​ ជាមួយ​គ្នា​នេះ​ដែរ ការ​ហាត់ប្រាណ​ជា​ទៀងទាត់​ ក៏​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ កំណត់​អ័រម៉ូន​ត្រឹមត្រូវ​ និង​បង្កើន​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ផង​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នូ សោភ័ណ្ឌ
កែ 22/01/2021
x