backup og meta

អាចកើតមហារីក មានបញ្ហាបេះដូង-តម្រងនោម បើផឹកទឹកសុទ្ធដបជ័រដាក់ត្រូវកម្តៅថ្ងៃយូរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 02, 2021

    អាចកើតមហារីក មានបញ្ហាបេះដូង-តម្រងនោម បើផឹកទឹកសុទ្ធដបជ័រដាក់ត្រូវកម្តៅថ្ងៃយូរ

    ទឹកសុទ្ធ​ដាក់​ដប​ជ័រ​កំពុង​និយម​ក្នុង​ការ​ប្រើ​ប្រាស់ ដោយ​អាច​ដាក់​តាម​ខ្លួន​បាន​គ្រប់​ពេល​វេលា។ តែ​ទោះ​យ៉ាង​ណា គ្រូពេទ្យ​ឯកទេស​មហារីក​ព្រមាន​ថា ការ​ផឹក​ទឹក​សុទ្ធដាក់ដបជ័រ ហើយ​​ដាក់​ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង និង​រយៈពេល​យូរ អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក មាន​បញ្ហា​បេះដូង និង​តម្រង​នោម​ជា​ដើម។

    បកស្រាយ​ហេតុផល​ខាង​លើ​នេះ សាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ជំងឺ​ឈាម ​ថា នៅ​ពេល​យើង​ច្រក​ទឹក​ក្នុង​ថង់​ប្លាស្ទិច ឬ​ដប​ជ័រ ហើយ​ទុក​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ នោះ​ជាតិជ័រ​នឹង​មាន​ការ​បម្លែង​សារធាតុ​គីមី​ម្យ៉ាង គ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព អាច​កើត​ជំងឺ​មហារីក បេះដូង មាន​បញ្ហា​តម្រង​នោម។

    អូហ៍! អាហ្នឹង​គ្រោះថ្នាក់​ណាស់ កុំ​ដាក់​ទឹក​សុទ្ធ​ចោល​ក្នុង​គូទ​ឡាន ឬ​កន្លែង​ដែល​ត្រូវ​កម្តៅ​ថ្ងៃ​ឲ្យ​សោះ ជាតិគីមី​ដែលបម្លែង​​ចេញ​ពី​ជ័រ ចូល​ទៅ​ក្នុង​ទឹក ពេល​យើង​ញ៉ាំ​ទៅ អាច​កើត​មហារីក​ផង ឈឺ​បេះដូង ឈឺ​តម្រង​នោម”។

    លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ដោយសារ​ផល​ប៉ះពាល់​នេះ​ហើយ ទើប​នៅ​ប្រទេស​ជឿន​លឿន​គេ​លែង​ប្រើ​ដប​ជ័រ​ដើម្បី​ច្រក​ទឹក​សុទ្ធ​ទៀត​ហើយ ដោយ​ជំនួស​មក​វិញ​នូវ​ដប​ថ្ម។

    ដោយហេតុ​ថា ការ​ផឹក​ទឹក​សុទ្ធ​ដែល​ទុក​ដាក់​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ​អាច​មាន​បញ្ហា​ចំពោះ​សុខភាព​ច្រើន​បែប​នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ការ​ប្រយ័ត្ន​ប្រយែង ត្រូវ​រក្សា​ទុក​ទឹក​សុទ្ធ​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​សម​ល្មម ​ទើប​មិន​មាន​បញ្ហា​ចោទ​ចំពោះ​សុខភាព។

    ផឹកទឹក

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម