– ជំងឺលើសអ័រម៉ូនទីរ៉ូអ៊ីត៖ ត្រូវគេស្គាល់ថា ជាបញ្ហាក្រពេញទីរ៉ូអ៊ីតសកម្មជ្រុល កើតមានឡើងពេលក្រពេញនេះផលិតអ័រម៉ូនច្រើនលើសកម្រិត នាំឲ្យមុខងាររាងកាយដំណើរការលឿនខុសប្រក្រតី។ ជំងឺលើសអ័រម៉ូនទីរ៉ូអ៊ីត ជាធម្មតាបង្កដោយជំងឺ Graves ដែលជាបញ្ហាប្រព័ន្ធភាពស៊ាំ។
– ជំងឺរលាកក្រពេញទីរ៉ូអ៊ីត៖ កើតមានឡើងពេលប្រព័ន្ធភាពស៊ាំបញ្ចេញអង់ទីករ វាយប្រហារក្រពេញទីរ៉ូអ៊ីត បណ្តាលឲ្យរលាក ហើយជាធម្មតាឃើញជាញឹកញាប់ជំងឺរលាកក្រពេញទីរ៉ូអ៊ីត បង្កដោយជំងឺប្រព័ន្ធភាពស៊ាំ ជំងឺទឹកនោមផ្អែមប្រភេទ ១ និងជំងឺរលាកសន្លាក់ កត្តាសេនេទិច ការបង្ករោគពីវីរុស ឬបាក់តេរី និងឱសថមួយចំនួន។
– ជំងឺពកក៖ សំដៅលើការរីកធំក្រពេញទីរ៉ូអ៊ីត ដោយពេលខ្លះ ជំងឺពកក អាចបាត់ទៅវិញដោយខ្លួនឯង មិនចាំបាច់ការព្យាបាលទេ។ ប៉ុន្តែក្នុងករណីដទៃទៀត ក៏អាចជាសញ្ញាធ្ងន់ធ្ងរនៃបញ្ហាក្រពេញទីរ៉ូអ៊ីតផងដែរ។
– ដុំកំពកក្រពេញទីរ៉ូអ៊ីត៖ គឺជាការហើមផ្នែកខ្លះរបស់ក្រពេញនេះ ដោយដុំកំពកអាចនឹងត្រូវបានផ្ទុកដោយសារធាតុរាវ ឈាម ឬវត្ថុរឹង។
– មហារីកក្រពេញទីរ៉ូអ៊ីត៖ កើតឡើង ពេលកោសិកាមហារីកលូតលាស់នៅក្នុងជាលិកាក្រពេញ ខណៈគ្នាយើងមួយចំនួនអាចនឹងមិនជួបប្រទះរោគសញ្ញាអ្វីមួយឡើយ។ ខ្លះអាចមានការហើម ឬដុំពកនៅត្រង់ក បណ្តាលឲ្យមានសំឡេងស្អក ឬបញ្ហាជាមួយនឹងការលេបអាហារ ឬផឹកទឹកជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕