home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទំនាក់ទំនងរវាង Probiotics និង​អាការៈរាករូសដោយសារថ្នាំផ្សះ

ទំនាក់ទំនងរវាង Probiotics និង​អាការៈរាករូសដោយសារថ្នាំផ្សះ

អាការៈរាករូស គ្នា​យើង​សុទ្ធតែ​ធ្លាប់​ជួប​ប្រទះ គ្រាន់​តែ​កើត​ឡើង​អាស្រ័យ​លើ​ករណី​ផ្សេងៗ​ពីគ្នា ដូច​ជាពុល​អាហារ ឆ្លង​មេរោគ និង​ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ពិសេស​ថ្នាំ​ផ្សះ​តែម្តង។ ការ​ដោះ​ស្រាយ​បញ្ហា​រាករូស ក៏​អាស្រ័យមូលហេតុ​បង្ក បើ​គ្នា​យើង​រាក​ដោយ​សារ​ប្រើ​ថ្នាំ​ផ្សះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​ដោះ​ស្រាយ​បញ្ហារាកនេះ ដោយ​ប្រើ​សារធាតុប្រូបាយអូទិក (Probiotics) ឲ្យ​បាន​ដឹង​ទាំង​អស់គ្នា។

១- អ្វី​ទៅ​ជាអា​ការៈរាក​ដោយសារ​ថ្នាំផ្សះ?

អាការៈ​រាក​ដោយ​សារ​ថ្នាំផ្សះ (Antibiotic) កើត​ឡើង​ដោយ​សារ​ភាព​អតុល្យភាព​បាក់តេរី​ក្នុង​ក្រពះ​ពោះ​វៀន ក៏​ជា​ផលរំខាន​ដែល​កើត​មាន​ជា​ញឹកញាប់ នៅ​ពេល​យើង​ប្រើ​ថ្នាំ​ផ្សះ ដោយ​​អាការៈមាន​ដូច​ជា មិន​សូវ​ស្រួល​ក្នុង​ពោះ លាមក​រាវ ​​ជ្រាយៗ បន្ទោបង់​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។

២- អ្វី​ទៅ​ជា​ Probiotics?

Probiotic ​ជា​ពពួក​បាក់តេរី និង​ផ្សិត “ល្អ” ជួយ​ការពារ​ និងជំរុញមុខងារ​ប្រព័ន្ធ​រំលាយ​អាហារ។ យើង​គ្រប់​គ្នា សុទ្ធ​តែ​​មាន​ប្រូបាយអូទិក​ក្នុង​ក្រពះ​ពោះវៀន គ្រាន់​តែ​តិច​ ឬច្រើន អាស្រ័យ​ទៅ​តាម​សុខភាព​ និង​បុគ្គលិក​លក្ខណៈ​យើង​ម្នាក់ៗ។ ពេល​ដែល​ក្រពះ​ខ្វះ​សារធាតុ Probiotics ​នឹង​បណ្តាលពិបាក​រំលាយ​អាហារ​ ​ថយ​ចុះ​ការ​ស្រូប​សារធាតុ​ចិញ្ចឹម ដែលកត្តា​​ទាំង​អស់​នេះ​ នឹង​ធ្វើឲ្យ​​សុខភាព​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត​ចុះ​ខ្សោយ។

ដោយ​សារ​គុណសម្បត្តិ​ច្រើន​សន្ធឹក​សន្ធាប់ នាំ​ឲ្យសារធាតុ Probiotics ​ត្រូវ​បាន​បន្ថែម​ក្នុង​អាហារ​ជាច្រើន និង​បង្កើត​ជា​អាហារ​បំប៉ន​ទៀត​ផង។ ប្រភេទពេញ​និយម ​រួមមាន Lactobacillus (មាន​នៅ​ក្នុង​ពោះវៀន​តូច​ស​យើង) និង Bifidobacterium (មាន​នៅ​ក្នុង​ពោះវៀន​ធំ​)។

អត្ថបទ​ពាក់ព័ន្ធ៖

៣- ការ​ប្រើ​ Probiotics បង្ការអាការៈរាកលើ​ក្មេងៗ​ដោយសារ​ថ្នាំ​ផ្សះ?

ក្នុង​ករណី​ជា​ច្រើន អាការៈ​រាក​ដោយ​សារ​ថ្នាំ​ផ្សះ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បញ្ហា​សុខភាព​កម្រិត​ស្រាល​ មិន​ចាំបាច់​ព្យាបាល​ឡើយ ដោយ​សារ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈ​ពេល ២-៣ ថ្ងៃ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យមិន​ស្រួល​ខ្លួន។ យោង​តាម​ការ​វិភាគ​មួយ​លើ​ការ​សិក្សា​ចំនួន ២៣​រួម​គ្នា បង្ហាញ​ថា អាការៈ​រាក​ដោយ​សារ​ថ្នាំ​ផ្សះ ឬ AAD អាច​ចៀសវាង​ បាន​ដោយ​ការ​ប្រើ​ពពួកសារធាតុ Probiotics តាម​រយៈ​ការ​ស្តារ​ឡើង​វិញ​ ពពួក​បាក់តេរី​ល្អ​ក្នុង​ពោះវៀន។

ក្មេងៗ​ប្រមាណជាង ៣.៩០០នាក់​ បាន​ព្យាបាល​ដោយដោយ​ថ្នាំ​ផ្សះ (Antibiotics) ​នៅ​​អាយុ​ចន្លោះ​ពី ២​សប្តាហ៍ ​ទៅ ១៧​ឆ្នាំ ត្រូវ​​គេ​ប្រើ​ពពួក​ Probiotics ​ដើម្បី​ការពារបញ្ហារាក​ដោយ​សារថ្នាំ​ផ្សះ​នេះ​ឯង។ ជាក់ស្តែង​ គេ​ចែក​ជា​ក្រុម​តូចៗ​ទៀត ដូចជា ប្រើ​ Probiotics ដូចជា Lactobacilli spp., Bifidobacterium spp., Streptococcus spp., ឬ Saccharomyces boulardii តែ​ឯង ​ឬ​រួម​ជាមួយ​គ្នា ប្រើពពួកថ្នាំ​ផ្លាសេបូ (ថ្នាំ​គ្មាន​ប្រសិទ្ធភាព) និង​ការ​ព្យាបាល​ផ្សេងៗ ដូច​ជា Diosmectite ឬ​ម្សៅទឹកដោះ​គោ ឬ​មិន​ព្យាបាល​តែ​ម្តង។ រយៈ​ពេល​នៃ​ការសិក្សា​ មាន​ចន្លោះ​ពី ១-១២ ​សប្តាហ៍។

ជាលទ្ធផល​ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ​ក្មេង​ស្ថិត​ក្នុង​ក្រុម​ប្រើថ្នាំ​ផ្លាសេបូ មាន​កត្តា​ប្រឈម​នឹង​ការ​កើតបញ្ហា AAD ពី ១១,៩-២៨,៥ ភាគរយ ប្រៀប​ធៀប​ទៅ​នឹង​ក្រុម​​ប្រើសារធាតុ​ Probiotics ពិត​ប្រាកដ។ ការ​សិក្សា​នេះ ​បាន​ចង្អុល​បង្ហាញ​ថែម​ទៀត ​ក្រុម​ក្មេង​ប្រើថ្នាំ​ផ្លាសេបូ (ថ្នាំ​គ្មាន​ប្រសិទ្ធភាព) ឬ​សារធាតុ​ផ្សេងៗ​ ឬ​មិន​ប្រើ​អ្វី​ទាំង​អស់​ មាន​ផល​ប៉ះពាល់​ច្រើន​ជាង ​និង​ធ្ងន់ធ្ងរ​​ជាង ​ដូច​ជា ឡើង​កន្ទួល​ក្រហម ក្អួត ទល់​លាមក បាត់​បង់​រសជាតិអាហារ ក៏​ដូចជា​ ឈឺ​ពោះ​ និង​ទ្រូង។

ក្នុង​ចំនោម​ការ​ប្រើ​សារធាតុ Probiotics ទាំង​អស់ សារធាតុ Lactobacillus rhamnosus និង Saccharomyces boulardii គឺឥទ្ធិពល​ជាង​គេ​។ យ៉ាង​ណា​វិញ នៅ​តែ​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​ក្មេង​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ​មិន​គួរ​ប្រើ Probiotics ​ឡើយ​ ដោយ​សារ​ប្រឈម​នឹង​ផល​រំខាន​ធ្ងន់​ធ្ងរ​ជា​ច្រើន រហូតទាល់​តែ​​មាន​ការ​ស្រាវជ្រាវ​បន្ថែម។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Probiotics for the prevention antibiotic-associated diarrhea in children http://www.cochrane.org/CD004827/IBD_probiotics-prevention-antibiotic-associated-diarrhea-childrenAccessed February 5, 2017

Probiotics in the prevention of antibiotic-associated diarrhea in children: A meta-analysis of randomized controlled trials http://www.jpeds.com/article/S0022-3476(06)00383-0/abstract Accessed February 5, 2017

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ Chamnan Amrith
កែ 05/09/2019
x