backup og meta

ទម្លាប់ថែរក្សាសក់មិនត្រឹមត្រូវទាំងនេះ ជាមូលហេតុធ្វើឲ្យសក់ជ្រុះខ្ទេចអស់!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 16, 2019

    ទម្លាប់ថែរក្សាសក់មិនត្រឹមត្រូវទាំងនេះ ជាមូលហេតុធ្វើឲ្យសក់ជ្រុះខ្ទេចអស់!

    សក់​ជ្រុះ​ អាច​ដោយ​សារ​សុខភាព​ស្បែក​ក្បាល តែពេល​ខ្លះ ​បើ​ប្រើ​នូវ​ផលិតផល​ច្រើន​ប្រភេទ ​ឧស្សាហ៍​លេងម៉ូត ក៏​អាច​ធ្វើ​ឲ្យ​ខូច​សក់ ដូច​ជា​បែក​ចុង ឬ​សក់​​ជំពាក់​ចូល​គ្នា នាំ​ឲ្យ​សក់​ជ្រុះ ហើយ​ពេល​យើង​ឈាន​ចូល​វ័យ​កាន់​តែ​ច្រើន​ សក់នឹង​កាន់​តែ​ស្តើង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ពី​ទម្លាប់​ថែរក្សា​សក់​មិន​ត្រឹម​ត្រូវមួយ​ចំនួន ដែលសុទ្ធ​សឹង​ នាំ​ឲ្យ​សក់​ខូច និង​ជ្រុះ​ដោយ​មិន​ដឹង​ខ្លួន។

    ១- កក់សក់ញឹកពេក

    ពិត​ណាស់ សក់​​ត្រូវ​តែ​កក់​សម្អាត​ជា​ចាំ​បាច់ តែ​យោង​ទៅ​តាម​អ្នក​ជំនាញ​សុខភាព​សក់​ជា​ច្រើន យើង​ចាំ​បាច់ត្រូវ​កក់​សក់ ២-៣ថ្ងៃម្តងបាន​ហើយ។ បើ​​កក់​ច្រើន​ពេក​ ​អាច​ប្រឈម​បញ្ហា​​ជ្រុះ​សក់ និង​បាត់​បង់​ប្រេង​ធម្មជាតិ​ដែលការពារ​សក់ ជួយ​ឲ្យ​មាន​ពន្លឺ មាន​សុខ​ភាព​ល្អ​បាន។ ឯគ្នា​យើង​មាន​សក់​ស្ងួត​ដោយ​ការ​កក់សក់​ច្រើន​ អាច​បណ្តាល​ឲ្យ​សក់​បាត់​បង់​ពណ៌​ធម្មជាតិ​របស់​សក់​យើង​បាន។

    បើ​យើង​បាន​ហាត់​ប្រាណ និង​បែក​ញើស​ច្រើន​នៅ​ពេល​ថ្ងៃ នោះ​អាច​សាក​ល្បង​ដោយ​ការ​ប្រើ​សាប៊ូ​កក់​ស្ងួត និង​ប្រើ​សាប៊ូ​បន្ទន់សក់​នៅ​ពេល​បន្ទាប់។

    ២- ហេតុ​ផល​ចាំបាច់យើង​ត្រូវ​ប្រើសាប៊ូបន្ទន់សក់

    ​គួរ​ប្រើ​សាប៊ូ​បន្ទន់​ បន្ទាប់​ពី​​កក់​សក់​រួច​ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​មាន​ប្រេង​នៅ​ជាប់​សក់។ គ្នា​យើង​​ត្រូវ​ប្រើ​ក្នុង​កម្រិត​តិច​ (​ប៉ុន​កាក់) ហើយ​លាប​វា​នៅ​លើ​សក់​។ បើ​ចាំបាច់​ ​អាច​បង្កើន​កម្រិត​បាន ​ប៉ុន្តែ​កុំ​ឲ្យ​លើស​ ១/៤ នៃ​ទំហំ​កាក់​ឲ្យ​សោះ។

    ៣- ប្រើសាប៊ូខុស

    សារ​ធាតុ​គីមី​ក្នុង​សាប៊ូ​ មិន​ត្រូវ​បាន​បង្ហាញ​ថា​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាពក៏​ពិត​មែន ប៉ុន្តែ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ អាច​បណ្តាលឲ្យ​ស្ងួត​សក់ ស្បែក និង​ស្បែក​ក្បាល ឬ​ហើរ​ពណ៌​សក់​បាន។ ​បើ​សក់​យើង​មាន​​រមួល​ចូល​គ្នា ស្ងួត ឬ​បែក​ចុង​ យើង​អាច​សាក​ល្បង​ប្រើ​សាប៊ូ​ គ្មាន​ជាតិ​ស៊ុល​ហ្វាត ដោយ​សារ​សា​ប៊ូ​ប្រភេទ​នេះ ​អាច​សម្អាត​សក់ឲ្យ​ស្អាត​ល្អ​បាន។ សំខាន់ ​គឺ​វា​មិន​មាន​ពពុះ​ច្រើន​ដូច​សាប៊ូ​ធម្មតា​ទេ។

    អត្ថបទ​ពាក់ព័ន្ធ៖

  • តិចនិកជម្រុះរោមបែប​ធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង!
  • មុខសម្បូរខ្លាញ់! ត្រូវចេះតិចនិក ៣ យ៉ាងនេះ ធានាថាមុខសស្អាត គ្មានមុន…
  • ៤- ប្រើសាប៊ូបន្ទន់សក់កម្រិត​ខ្លាំងពេក

    ការ​ប្រើ​សាប៊ូ​បន្ទន់​សក់​មាន​កម្រិត​ខ្លាំង​ អាច​ធ្វើ​ឲ្យ​សក់​ស្ងួត ខូច ឬ​បែក​ចុង​បាន។ ត្រូវ​ថែរក្សា​សក់​ ដោយ​លាប​ប្រេង​សក់​ឲ្យ​​បាន​យ៉ាង​ហោច​មួយ​ដង​ក្នុង​មួយ​សប្តាហ៍។ ​ត្រូវ​ព្យាយាម​ថែរក្សា​សក់ ពេល​នោះយើង​​នឹង​បាន​ឃើញ​ពី​លទ្ធ​ផល​ប្រសើរ​ឡើង​មិន​ខាន។

    ៥- ប្រើសាប៊ូកក់សក់ និងសាប៊ូបន្ទន់សក់តែមួយតាំងពី​វ័យ​ជំទង់

    ​ស្រដៀង​គ្នា និង​ទម្លាប់​ហាត់​ប្រាណ បើ​យើង​ទម្លាប់​ប្រើ​​សាប៊ូកក់សក់ និង​សាប៊ូ​បន្ទន់​សក់​ នោះ​វា​ នឹង​ជួយ​សំអាត​សក់​យើង​គ្មាន​កាក​សំណល់​អ្វី​នោះ​ឡើយ។

    យើង​ក៏​អាច​ប្រើ​សាប៊ូ​មាន​រូប​មន្ត​ខុស​ៗ​គ្នា ​ដោយ​អាស្រ័យ​លើ​សុខ​ភាព​សក់​។ បើ​ស្ងួត​អាច​ប្រើ​សាប៊ូ​បន្ទន់ បើ​​មាន​អារម្មណ៍​ថា​សក់​ខ្សោយ ​អាច​ប្រើ​សាប៊ូ​សារ​ធាតុ​គីមី​តិច។ ​សក់យើង​​មាន​សភាព​កន្តាញ់ អាច​ប្រើ​សាប៊ូ​​ផ្តល់​សំណើមក៏​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 16, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម