backup og meta

ឆ្ងល់អត់ ម៉េចក៏ចេះតែរាក ក្រោយផឹកគ្រឿងស្រវឹង?​

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 01, 2019

    ឆ្ងល់អត់ ម៉េចក៏ចេះតែរាក ក្រោយផឹកគ្រឿងស្រវឹង?​

    ការផឹកគ្រឿងស្រវឹង​ច្រើន មិន​ល្អសម្រាប់​សុខភាព​នោះទេ ដោយ​វាបង្ក​បញ្ហា​សុខភាព​ជាច្រើន​មុខ។ ក្នុង​នោះ រាក ជាបញ្ហា​មួយ ដែល​កើតឡើង​ភ្លាមៗ ក្រោយ​ផឹកគ្រឿងស្រវឹង ដោយ​អ្នកខ្លះ ផឹក​ហើយ ក៏រាក តែ​ខ្លះទៀត អត់​នោះទេ។ តើដោយសារ​ហេតុអ្វី?

    នៅពេល​យើង​ផឹក​គ្រឿងស្រវឹង វាចូល​ទៅក្នុង​ក្រពះ​របស់​យើង។ បើ​ក្នុង​ក្រពះ​មាន​អាហារ គ្រឿង​ស្រវឹង និង​អាហារ នឹង​ត្រូវស្រូប​ទៅ​ក្នុង​សរសៃឈាម​តាមរយៈ​កោសិកា នៅ​ក្នុង​ជញ្ជាំង​ក្រពះ។ ក្នុង​ករណីនេះ វាបណ្ដាល​ឲ្យ​ការរំលាយ​អាហារ មានល្បឿន​យឺត។ ប៉ុន្ដែ​ប្រសិន​បើ​យើង​មិនបាន​ញ៉ាំអាហារ គ្រឿងស្រវឹង​នឹង​បន្ដចូល​ដល់​ក្នុង​ពោះវៀនតូច យ៉ាងលឿន។

    ខណៈ​បរិមាណ​គ្រឿងស្រវឹង​ភាគច្រើន ត្រូវស្រូប​ទៅ​ក្នុង​សរសៃឈាម បរិមាណ​គ្រឿង​ស្រវឹង​នៅសល់ ត្រូវ​ចូលទៅ​ក្នុង​ទឹកនោម និង​លាមក។ ពេល​គ្រឿងស្រវឹង​ចូល​ក្នុង​លាមក សាច់ដុំ​ពោះវៀនធំ ធ្វើ​ចលនា ដើម្បី​បញ្ចេញ​លាមក​ចោល។

    នេះដោយសារ​គ្រឿងស្រវឹង ពន្លឿន​ល្បឿន​បញ្ចេញចោល ហើយ​មិន​អនុញ្ញាត​ឲ្យ​ពោះវៀនធំ ស្រូប​យក​ទឹក​ដូចធម្មតា​នោះទេ ទើបបណ្ដាល​ឲ្យ​លាមក បញ្ចេញ​មកលឿន និង​រាកដោយ​មាន​ទឹក​ជាច្រើន។ បើតាម​អ្នក​វិទ្យាសាស្ត្រ រកឃើញ​ថា ការ​ផឹក​បរិមាណ​គ្រឿងស្រវឹង​តិច បង្កើនល្បឿន​នៃ​ការ​រំលាយអាហារ និង​បណ្ដាល​ឲ្យ​រាក។ ចំណែក​ការផឹក​គ្រឿងស្រវឹង​ច្រើន អាច​ពន្យារ​ការរំលាយ​អាហារ និង​បណ្ដាល​ឲ្យ​ទល់លាមក។

    ជាមួយគ្នា​នេះ គ្រឿងស្រវឹង អាច​បណ្ដាល​ឲ្យ​រលាក​ប្រព័ន្ធ​រំលាយអាហារ ជាពិសេស​ពពួក​ស្រា ដែល​សម្លាប់​បាក់តេរី​ល្អ នៅក្នុង​ពោះវៀន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម