backup og meta

ទម្រើសកូន ឲ្យកូនញ៉ាំអាហារ ៥ មុខនេះ ដូចធ្វើបាបកូនអ៊ីចឹង!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jul 29, 2019

    ទម្រើសកូន ឲ្យកូនញ៉ាំអាហារ ៥ មុខនេះ ដូចធ្វើបាបកូនអ៊ីចឹង!

    ទីផ្សារ​អាហារ​បច្ចុប្បន្ន មមាញញឹកខ្លាំង ស្របពេល​ចំនួនមនុស្សជុំវិញពិភពលោកកំពុងកើន​ឡើង​ជាលំដាប់ ហើយ​អតិថិជនចម្បង​របស់សហគ្រាស​ចំណី​អាហារ អាចជាក្មេងៗតូច ប៉ុន្តែ​សហគ្រាស​មួយចំនួនដែល​ប្រកួត​ប្រជែង បែរ​ជាមិនគិត​ដល់សុខភាពក្មេង ផលិត​អាហារ​មានសារជាតិចិញ្ចឹមទាប និងជាតិស្ករខ្ពស់ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាពក្មេងៗ។ ជា​ប៉ាម៉ាក់គេ ទោះ​ស្រលាញ់​កូន​ប៉ុនណា ត្រូវ​ដឹង​អ្វី​ល្អ​សម្រាប់កូន និងអ្វីមិនគួរ​ឲ្យ​កូន​ញ៉ាំផង “Hello គ្រូពេទ្យ’ នឹង​បង្ហាញ​អាហារ ៥យ៉ាង គួរ​កុំ​ឲ្យ​ក្មេង​ញ៉ាំ​ឲ្យ​សោះ។

    ១- នំផលិតពីពពួកស្រូវ និងធញ្ញជាតិចម្រុះ (Cereals)

    នំផលិតពីពពួកស្រូវ និងធញ្ញជាតិចម្រុះ ​​ជា​អាហារ​ក្មេង​ភាគ​ច្រើន​​ចូលចិត្ត​ញ៉ាំ​ជាង​គេ​នៅ​ពេល​ព្រឹក ហើយ​នៅ​លើ​សំបក​កញ្ចប់​ មានសរសេរ​ថា​ ធញ្ញជាតិ​សុទ្ធ​ ប៉ុន្តែ​អ្វី​ទាំង​នោះ អាច​ជាបំភ័ន្ត​ភ្នែកម៉ាក់ប៉ាក្មេង ​ឲ្យ​ជឿ​ថា​ល្អ​សម្រាប់​កូន​ៗ​ក៏ថា​បាន​។ ព្រោះ​​ការ​ពិត នំ​ប្រភេទ​នេះ ​សម្បូរ​ទៅ​ដោយ​ស្ករ​ខ្ពស់ ជាតិ​សរសៃ​ទាប និង​គ្មាន​កាឡូរី​ទាល់​តែ​សោះ ហេតុនេះ នៅ​ពេល​យើង​​ទិញផលិត​ផល​​គ្រាប់​ធញ្ញជាតិចម្រាញ់​ទាំងនេះ​ ​ត្រូវ​មើល​ថា​ផលិតផល​ណា​​មាន​ជាតិ​ស្ករ​ទាប បើ​​គ្រឿង​ផ្សំ​ត្រឹមត្រូវ​ហើយ ​ត្រូវ​មើល​ថា​មាន​ជាតិប្រូតេអ៊ី​យ៉ាង​តិច ​៣​ក្រាម ក្នុង​ផលិត​ផល​នោះ ទើប​ល្អ​សម្រាប់​ក្មេង​ញ៉ាំ។

    ២- ហតដក (Hot Dog)

    សាច់​កិន​ និង​សាច់​ក្រក​ សម្បូរ​ជាតិអាស៊ីដនី​ទ្រីត ដែល​​ជា​សារធាតុ​បង្ក​ឲ្យ​មាន​មហារីក។ ​ញ៉ាំ​សាច់​ប្រភេទ​នេះ​ច្រើន​ ត្រូវ​គេ​ជឿថា​ អាច​ប្រឈម​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​ទឹក​នោម​ផ្អែម។ នំប៉័ង​ញាត់​សាច់​ក្រក ​ឬ​ហត​ដក គឺ​សម្បូរជាតិសូដ្យូម​ និង​ខ្លាញ់​ឆ្អែត ដោយ​ភាគ​ច្រើន ​គេ​បម្រើ​​ជាមួយ​នឹង​ទឹក​ជ្រលក់​មាន​ជាតិ​​ប្រៃ ​និង​នំ​សម្បូរ​ជាតិ​ម្សៅ​ ដែល​ទាំង​អស់​នេះ​ មិន​សូវ​មាន​ជាតិ​សរសៃ​ និង​សារធាតិ​ចិញ្ចឹម​នោះ​ទេ។

    ៣- សាច់មាន់ ឬស្លាប់មាន់បំពង​​

    សាច់ ឬស្លាប​មាន់​បំពង ​ជាប្រភេទ​អាហារ Fast Food ក្មេង​ចូលចិត្ត​បំផុត​ មិន​ថា​នៅ​ប្រទេស​ណា ក៏​ដូច​ជាប្រទេស​ណា​ដែរ​។ នៅ​តាម​ផ្សារ​ទំនើប​មួយ​ចំនួន​ គេ​ឃើញ​លក់​ដុំ​សាច់​មាន់​តូច​ៗ ដែល​មាន​គ្រឿង​ផ្សំ​យ៉ាង​តិច ​២០​មុខ​ មុន​នឹង​យក​ទៅ​បំពង​ ហើយ​មាន​ជាតិ​ DIMETHYLPOLISILOXANE ដែល​ជា​សារធាតុ​ប្រឆាំង​ពពុះ​ នៅ​ក្នុង​នោះ​ផង​ដែរ។ ​បើក្មេង​​ចូលចិត្ត​ញ៉ាំ​អាហារ​បំពង​បែប​នេះ ​គួរ​ចម្អិន​នៅ​ផ្ទះ​ឲ្យ​កូន​ញ៉ាំ ជារឿង​ប្រសើរ ​ព្រោះប៉ះពាល់​តិច​តួច ជាង​ញ៉ាំ​នៅ​កន្លែងលក់​ផ្សេងៗ។

    របបអាហារ Hello គ្រូពេទ្យ

    អត្ថបទ​ពាក់ព័ន្ធ៖

  • តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត
  • ចង់ឲ្យកូនស្អាត ឆ្លាត វីតាមីនទាំងនេះល្អបំផុតសម្រាប់ក្មេងៗ
  • ៤- ផ្លែ​ឈើ​ក្រៀម 

    ផ្លែឈើក្រៀម ជា​ប្រភេទ​អាហារ​បំភ័ន្ត​ការ​ពិត​ ដែល​អាហារ​សម្រន់​ប្រភេទ​ក្រៀម​នេះ​ ពោរពេញ​ទៅ​ដោយ​ជាតិ​ស្ករ​ខ្ពស់​ សារធាតុ​បន្ថែម​ពណ៌ ជាតិ​រក្សា​ទុក​បាន​យូរ ​និង​មិន​មែន​ជា​ផ្លែ​ឈើ​ពិត ១០០% ​នោះ​ទេ។ ផ្លែឈើ​ក្រៀម អាច​ជាប់​ពេញ​ធ្មេញ​ក្មេងៗ ជាហេតុ​​បង្ក​ឲ្យ​ពុក​ធ្មេញ​។ អាហារ​សម្រន់​ល្អបំផុត​សម្រាប់​ក្មេង ​គឺ​ផ្លែ​ឈើពិត​ប្រាកដ ដែល​គ្មាន​សារធាតុ​ផ្អែម​លាយ​បន្ថែម​។ តែ​ទោះ​យ៉ាង​ណា​ ​ជម្រើសល្អ​សម្រាប់ក្មេង ​នៅ​តែ​ពិបាក​រក ​ដូចនេះ​គួរ​តែ​ឲ្យកូន​​ញ៉ាំ​ផ្លែ​ឈើ​ស្រស់​តែ​ម្ដង​ទើប​ល្អ។

    ៥- ភេសជ្ជៈ​ផ្អែម

    គ្រប់​គ្នា​ទាំង​អស់​សុទ្ធ​តែ​ដឹង​ថា ​ជាតិ​ផ្អែម​មាន​នៅ​ក្នុង​ភេសជ្ជៈ មិន​ល្អ​សម្រាប់សុខភាព​ក្មេង​នោះ​ទេ។ ទឹក​ក្រូច ទឹក​ផ្លែ​ឈើ​កំប៉ុង​ និង​ដប ​សុទ្ធ​តែ​បន្ថែម​ជាតិ​ស្ករ។ អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ​ ទឹក​ផ្លែ​ឈើ​ដប គឺ​​មាន​បន្ថែម​ជាតិ​ស្ករច្រើន​ជាង​ទឹកក្រូច​ទៅ​ទៀត​ ហើយ​ចំពោះ​ក្មេង​តូច​ៗ ​គួរ​តែ​ឲ្យ​ញ៉ាំ​តែ​ទឹកសុទ្ធ ​និង​គ្មាន​រសជាតិ​ទើប​ល្អ។

    អាហារ​ទាំង​នេះ​អាច​មើល​ទៅ​គួរ​ឲ្យ​ចង់​ញ៉ាំ​ ប៉ុន្តែ​វា​គ្មាន​ផ្ដល់​នូវ​សារធាតុ​ចិញ្ចឹម​ មាន​ប្រយោជន៍​ដល់​សុខភាពក្មេង​​ទេ។ ក្មេង​ភាគ​ច្រើន​ ទម្រើស​អាហារ​ណាស់​ ប៉ុន្តែយើងជា​ប៉ាម៉ាក់គេ ​ត្រូវមាន​ទំនួល​ខុស​ត្រូវ ​ធ្វើ​យ៉ាង​ណាចៀសវាង​ ឲ្យ​អាហារ​មិន​ល្អ​ឲ្យកូនៗ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jul 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម