backup og meta

ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Sep 29, 2022

    ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ

    ភាសា​កូន​ក្មេង និយាយ​ទៅ​កាន់​​កូន​​​​តូច​ៗ ប៉ា​​ម៉ាក់​គ្រប់​រូប​ពិត​ជា​ដឹង​ហើយ​ថា វា​នឹង​ជួយ​ឱ្យ​​កូនៗឆាប់​ចេះ​និយាយ តែ​បន្ថែម​ពី​នោះ ការ​សិក្សា​ថ្មី​​​មួយ​បាន​បង្ហាញ​ថា ការ​និយាយ​​ភាសា​កូន​ក្មេង នឹង​ជួយ​អភិវឌ្ឍ​ខួរ​ក្បាល​កូន​តូច ឱ្យ​លូត​លាស់ ព្រម​ទាំង​បង្កើន​សមត្ថភាព​ភាសា​របស់​ពួក​គេថែមទៀត​ផង​។

    ការ​សិក្សា​​ធ្វើ​ឡើង​ដោយ ដេប៉ាតឺម៉ង់ ភាសាវិទ្យា​នៃ​សាកលវិទ្យាល័យ​ Washington សហរដ្ឋអាមេរិក បាន​បង្ហាញ​ ដោយ​ការ​ពិសោធ ​លើ​ការ​ស្ម័គ្រ​ចិត្ត​​ពី​គ្រួសារ​មួយ។ ការ​ពិសោធ​ធ្វើ​ឡើង​​ ដោយ​​មាន​អូន​​តូច​ឈ្មោះ Paul អាយុ​ទើប​តែ​៧​ខែ ដាក់​ឱ្យ​អង្គុយ​លើ​ភ្លៅ​ម្តាយ​របស់​គេ។ បន្ទាប់​មក គេ​ឱ្យ​ស្រ្តី​ពីរ​នាក់​ព្យាយាម​និយាយ​ទៅ​កាន់ Paul ដោយ​ស្រ្តី​អង្គុយ​ខាង​ឆ្វេង​ដៃ Paul និយាយ​ភាសា​បែប​កូន​ក្មេង និង​ស្រ្តី​អង្គុយ​ខាង​ស្តាំ​ដៃ Paul និយាយ​ភាសា​មនុស្ស​ធំ​ធម្មតា​ ទៅ​កាន់ Paul ក្នុង​រយៈ​ពេល​៨​វិនាទី​ដូច​គ្នា​។

    អត្ថបទពាក់ព័ន្ធ៖

    ជា​លទ្ធ​ផល​ គេ​ឃើញ​ Paul នៅ​ស្ងៀម​មួយ​​ភ្លែត រួច​​ក៏​ងាក​​ទៅ​​​ទំនាក់​ទំនង​រក​​សំឡេង​​បែប​កូន​ក្មេង។ ការ​សិក្សា​​បែប​នេះ បាន​ធ្វើ​ឡើង​ទៅ​លើ​គ្រួសារ​ស្ម័គ្រ​ចិត្ត​ផ្សេង​​ទៀត ហើយ​លទ្ធ​ផល​ក៏​ទទួល​បែប​នោះ​ដូច​គ្នា។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    នៅ​ក្នុង​ការ​ពិសោធ ក្រុម​ការ​ងារ​ក៏​បាន​កត់​សម្គាល់​ឃើញ​ថា ក្រសោម​ខួរ​ក្បាល​ ព្រម​ទាំង​​សំបក​ខួរ​ក្បាល​កុមារ​ចាប់​ផ្តើម​ធ្វើ​ការ ហើយ​បាន​ជំរុញ​ពួក​គេ​ឱ្យ​និយាយ ទំនាក់​ទំនង​ទៅ​រក​សំឡេង​​ដែល​និយាយ​បែប​កូន​​ក្មេង។

    ការពារកូនជ្រុល១

    ចំពោះ​លទ្ធ​ផល​នេះ លោក​ស្រី​ Patricia Kuhl បាន​និយាយ​ថា៖ “សំឡេង​​​ភាសា​បែប​កូន​ក្មេង គឺ​ប្រៀប​ដូច​ជា​កាតាលីករ​មួយ​ ដែល​មិនត្រឹមតែ​ជំរុញ​​ឱ្យ​ក្មេង​តូច​ៗ ចង់​ស្តាប់​នោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ពួក​គេ​ចង់​ទំនាក់​ទំនង​ (និយាយ​) ទៀត​ផង​ ទន្ទឹម​នឹង​នោះ សមត្ថភាព​ភាសា​ពួក​គេ​នឹង​ប្រសើរ បើ​នៅ​​ផ្ទះ​​ មាន​ឪពុក​ម្តាយ​ នាំ​គេ​និយាយ​”។

    នៅ​ក្នុង​ការ​ពិសោធ​ ក្រុម​អ្នក​ស្រាវជ្រាវ​ខាង​លើ​ក៏​បាន​ រក​ឃើញ​ដែរ​ថា ប៉ា​ម៉ាក់​ ដែល​មាន​ទម្លាប់​និយាយ​ភាសា​កូន​ក្មេង​ទៅ​កាន់​កូន​ៗ​តូច​​របស់​ពួក​គេ ពិសេស​អាយុ​ចន្លោះ ១៤ ទៅ​១៨​ខែ អត្រា​​ចូល​រួម​ទំនាក់​ទំនង​ (និយាយ​) របស់​កូន​ក្មេង​​កាន់​តែ​កើន​ឡើង ហើយ​សមត្ថភាព​ចង​ចាំ​ពាក្យ​ថ្មី​ៗ​ របស់​ពួក​គេ​ក៏​មាន​ការ​រីក​ចម្រើន​ខ្លាំង​។ ឃើញ​​លទ្ធផល​វិជ្ជមាន​បែប​នោះ ក្រុម​ការងារ​ពិសោធ​ ក៏​បាន​លើក​ទឹក​ចិត្ត​ ឱ្យ​ឪពុក​ម្តាយ ឬ​អ្នក​មើល​ថែ​ក្មេង ទម្លាប់​និយាយ​​ភាសា​បែប​កូន​ក្មេង ទៅ​កាន់​កូន​តូច​ៗ​ ដែល​ជំរុញ​សមត្ថភាព​ខួរ​ក្បាល​របស់​ពួក​គេ៕ ​​​​​

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Sep 29, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម