- ពង្រឹងប្រព័ន្ធភាពស៊ាំ
- ទប់ទល់រលាក
- គ្រប់គ្រងជំងឺរលាកសន្លាក់
- កាត់បន្ថយរោគសញ្ញាហឺត
- ជួយដល់ការរំលាយអាហារ
- ជួយប្រយុទ្ធប្រឆាំងមហារីក
- ជួយអ្នកទឹកនោមផ្អែម
- រក្សាជាតិទឹកក្នុងរាងកាយ
- ជួយដល់ការឡើងទម្ងន់
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ដំឡូងជ្វា ជាអាហារសម្រន់ ហើយខ្មែរយើងចូលចិត្តណាស់ ពិសេសតាមជនបទ។ ដំណាំមើមមានសាច់ច្រើនពណ៌ ដូចជា លឿង ស ស្វាយ ហើយរសជាតិផ្អែមឆ្ងាញ់នោះ ក្រៅពីឆ្ងាញ់ វាមានគុណសម្បត្តិ និងជួយរាងកាយបានច្រើនទៀត។ ស្ដាប់ “Hello គ្រូពេទ្យ” បកស្រាយ៖
ដំឡូងជ្វា ប្រមូលផ្តុំដោយ បេតាការ៉ូតែន (ជាអង់ទីអុកស៊ីដង់ដ៏ធំ) វីតាមីន C វីតាមីន B រ៉ែដែក និងផូស្វ័រ ដែលពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំប្រយុទ្ធប្រឆាំងជំងឺ និងការឈឺចាប់ច្រើនរាប់មិនអស់។
ជួយប្រឆាំង និងព្យាបាលអាការៈរលាកទាំងក្នុង និងក្រៅខ្លួន ដោយផ្សំបញ្ចូលគ្នារវាង បេតាការ៉ូតែន ម៉ាញេស្យូម និងវីតាមីន C។
វាសម្បូរដោយ បេតាការ៉ូតែន ម៉ាញេស្យូម ស័ង្កសី និងក្រុមវីតាមីន B ហើយមានសមត្ថភាពចាត់ចែង និងដោះស្រាយបញ្ហារលាកសន្លាក់បាន។ ទឹកដែលនៅសល់បន្ទាប់ពីស្ងោរដំឡូងជ្វា អាចយកទៅលាបត្រង់បរិវេណសន្លាក់ឈឺ ដើម្បីបន្ធូរអាការៈឈឺបាន។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ដំឡូងជ្វា ជាពពួកអាហារសម្រន់សម្បូរដោយកាកសរសៃ រ៉ែខនិជ និងម៉ាញេស្យូម អាចជួយប្រព័ន្ធរំលាយអាហារឲ្យកិនបានល្អ។ វាស្រួលញ៉ាំ ហើយឆាប់រំលាយបានល្អ និងមិនធ្វើទុក្ខសម្រាប់អ្នកឈឺក្រពះ ពោះវៀន និងជួយឲ្យការបន្ទោបង់ស្រួល។
ដំឡូងជ្វា ជារោងចក្រផលិតថាមពលនៃជាតិបេតាការ៉ូតែន អង់ទីអុកស៊ីដង់ ដ៏អស្ចារ្យ និងប្រឆាំងមហារីកបានទៀត។ ពេលផ្សំបញ្ចូលគ្នាជាមួយវីតាមីន C អាចធ្វើឲ្យដំណើរការបានល្អ ក្នុងការព្យាបាលមហារីកច្រើនប្រភេទ ពិសេសមហារីកក្នុងពោះវៀនធំ ពោះវៀនតូច ក្រពេញប្រូស្តាត តម្រងនោម ឬសរីរាង្គខាងក្នុងដទៃទៀត។
អាចជួយដល់ការបញ្ចេញអ័រម៉ូន អាំងស៊ុយលីន ដើម្បីគ្រប់គ្រង និងតម្រូវកម្រិតជាតិស្ករក្នុងឈាម ហើយអាចញ៉ាំជំនួសបាយក៏បាន បើយើងទម្លាប់។
អត្ថបទគួរអាន៖
កាកសរសៃដ៏ច្រើនក្នុងដំឡូងជ្វា អាចជួយរាងកាយឲ្យរក្សាតុល្យភាពជាតិទឹក។ បើមានជាតិទឹកគ្រប់គ្រាន់ហើយ កោសិកាក៏អាចបំពេញមុខងារបានល្អដែរ ហើយស្បែកមិនស្ងួត ឬបែកស្រកាទៀត។
រសជាតិផ្អែម មានជាតិម្សៅអាមីដុង វីតាមីន សារធាតុរ៉ែខនិជ ប្រូតេអ៊ីនច្រើនយ៉ាង ពិតជាងាយស្រួលក្នុងការកិន។ បើចង់ឡើងគីឡូ សាកញ៉ាំដំឡូងនេះ ហើយមិនចាំបាច់ញ៉ាំអាហារបំប៉នក៏បាន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕