backup og meta

រលាកសន្លាក់ ហាត់យ៉ូហ្កា ស្រាលៗ អាចជួយបានច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Feb 11, 2019

    រលាកសន្លាក់ ហាត់យ៉ូហ្កា ស្រាលៗ អាចជួយបានច្រើន

    ទាំងប្រុស ទាំងស្រី រលាកសន្លាក់ ដោយសារប៉ះទង្គិច ច្បាស់ជាមានអារម្មណ៍ធុញថប់ចង់ធ្វើអីតិចក៏ឈឺ។ ចាស់ៗអ៊ំៗយើងវិញ ដោយសារវ័យចំណាស់ធ្វើឲ្យរលាកសន្លាក់ ត្រូវញ៉ាំថ្នាំ តមនេះតមនោះ។ “Hello គ្រូពេទ្យ” ប្រហែលជួយដោះស្រាយកង្វល់នេះបាន​តាមរយៈការហាត់យ៉ូហ្កា។

    ថ្មីៗនេះ អ្នកឯកទេសរលាកសន្លាក បានចេញផ្សាយលើសារព័ត៌មានអង់គ្លេសថា អ្នកមានបញ្ហាសន្លាក់ ចាប់ផ្ដើមមានសុខភាពប្រសើរឡើងវិញ ទាំងផ្លូវកាយ និងផ្លូវចិត្ត ក្រោយហាត់យ៉ូហ្កា។

    ១- អត្ថប្រយោជន៍ពីការហាត់យូហ្គា

    បច្ចុប្បន្ន មនុស្ស​ជាច្រើនងាកមកហាត់យ៉ូហ្កា ដែលជាលំហាត់ប្រាណថ្នមៗជួយកាត់បន្ថយភាពតានតឹង បង្កើនភាព​បត់​បែន​សន្លាក់​បាន​ល្អ។ ការស្រាវជ្រាវរកឃើញថា យ៉ូហ្កា អាចជួយឲ្យបញ្ហាសន្លាក់ប្រសើរឡើងវិញ ជួយឲ្យសាច់ដុំរឹងមាំ និងមានតុល្យភាព។

    យ៉ូហ្កា ងាយស្រួលបញ្ចូលទៅក្នុងប្រភេទហាត់ប្រាណផ្សេងៗ ដូចជា ការកម្ដៅសាច់ដុំ ឬបញ្ចុះកម្ដៅសាច់ដុំក្រោយហាត់ប្រាណ។ គ្នាយើងខ្លះធ្លាប់មានបញ្ហាសន្លាក់ ប្រហែលជាត្រូវកែប្រែឥរិយាបថបន្តិច ប៉ុន្តែល្អបំផុត បើមានបញ្ហារលាកសន្លាក់ គួរពិភាក្សាជាមួយអ្នកឯកទេស មុនចាប់ផ្តើមហាត់។

    សំខាន់ ត្រូវចេះសួរគ្រូមានជំនាញ​យ៉ូហ្កា ធ្លាប់​បង្ហាត់អ្នកពិការដែរអត់? ព្រោះហាត់យ៉ូហ្កា របៀបថ្មមៗ គឺសម្រាប់តែគ្នាយើងមានផ្ទៃពោះ រីឯយ៉ូហ្កាសម្រាប់ចាស់ៗ ឬជនពិការ ស័ក្តិសមបំផុតសម្រាប់គ្នាយើងមានបញ្ហាសន្លាក់ចាប់ផ្តើមហាត់។

    ២- អ្វីជាអំណះអំណាងលើការហាត់យ៉ូហ្កា?

    បញ្ហាសន្លាក់មានច្រើនទម្រង់ ជាពិសេសជំងឺ Autoimmune ដែល​ជាការរលាកសន្លាក់រ៉ាំរ៉ៃ នាំឲ្យហើមសន្លាក់ ឡើងក្រហម ឈឺចាប់ ហើយចុងក្រោយឈានទៅបំផ្លាញសារធាតុផ្សំរបស់សន្លាក់។ យ៉ូហ្កា ជាលំហាត់ប្រាណមានទម្រង់ស្រាលៗ ស័ក្តិសមជាមួយអ្នកមានជំងឺរលាកសន្លាក់ ឬជំងឺប្រហាក់ប្រហែល។

    ភស្តុតាងពីអត្ថប្រយោជន៍លំហាត់ប្រាណយ៉ូហ្កា មកទល់ពេលនេះ គឺផ្អែកលើការសិក្សាបែបវិទ្យាសាស្ត្រជាច្រើនដែលធ្វើលើអ្នក​មានបញ្ហារលាកសន្លាក់ ដោយជាលទ្ធផល គឺសុខភាពសន្លាក់ រាងកាយ និងសុខភាពផ្លូវចិត្ត សុទ្ធតែប្រសើរឡើង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Feb 11, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម